គន្លឹះ ៤ចំណុចជួយឱ្យសមាជិកគ្រួសារមានទំនាក់ទំនងល្អ និងរឹងមាំ

ភ្នំពេញ – តាមការស្រាវជ្រាវពីករណីអំពើហិង្សាក្នុងគ្រួសារបានបង្ហាញថា អំពើហិង្សាភាគច្រើនតែងកើតឡើងមកពីសមាជិកគ្រួសារពុំយល់ចិត្តគ្នា ខ្វះទំនាក់ទំនងនៅក្នុងគ្រួសារ ឬរស់នៅមិនចុះសម្រុងនឹងគ្នា។ ទោះបីមមាញឹកការងារយ៉ាងណាក៏ដោយ គ្រួសារដែលមានសមាជិកចេះរក្សាទំនាក់ទំនងល្អតែងផ្តល់ស្នាមញញឹមដល់គ្នាទៅវិញទៅមកជានិច្ច។ ដើម្បីឱ្យសមាជិកគ្រួសារគ្រប់រូបមានទំនាក់ទំនងល្អ និងកាន់តែរឹងមាំ ខាងក្រោមនេះជាគន្លឹះសំខាន់ៗ ៤ចំណុចជួយបង្កើតសុភមង្គលនៅក្នុងគ្រួសារ។

. ភាពកក់ក្តៅ ៖ ភាពកក់ក្តៅបង្កើតឡើងបានតាមរយៈការស្វែងយល់ចិត្តគ្នារវាងស្វាមី និងភរិយា រវាងម្តាយឪពុកនិងកូន និងរវាងជីដូន និងចៅជាដើម។ ភាពកក់ក្តៅនៅក្នុងគ្រួសារជាចំណងជីវិតដ៏ស្និទស្នាលដែលសមាជិកគ្រួសារគ្រប់រូបតែងត្រូវការ។ ទន្ទឹមគ្នានេះ ការកសាង​ភាពកក់ក្តៅនៅក្នុងគ្រួសារអាចកើតឡើងតាមរយៈរូបភាពផ្សេងៗ ដូចជា ស្តាប់សមាជិកណាម្នាក់ដោយយកចិត្តទុកដាក់ ផ្តល់ដំបូន្មាន ឬចែករំលែករឿងរ៉ាវជាមួយគ្នា ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ និងបង្ហាញក្តីបារម្ភចំពោះសមាជិកណាម្នាក់ដោយទំនុកចិត្ត។

. ទំនាក់ទំនងល្អ ៖ ទំនាក់ទំនងនៅក្នុងគ្រួសារជាចំណុចសំខាន់បំផុតដែលសមាជិកគ្រួសារទាំងអស់ត្រូវមានជាមួយគ្នា ។ នៅក្នុងគ្រួសារមួយចំនួន សមាជិកគ្រួសារអាចនឹងខ្វះទំនាក់ទំនងទៅសមាជិកផ្សេងទៀត។ ទំនាក់ទំនងល្អត្រូវក៏សាងទាំងទឹកមុខ ពាក្យសម្តី និងសកម្មភាពគាំទ្រគ្នាទៅវិញទៅមក។ ទំនាក់ទំនងក្នុងគ្រួសារក្រៅពីពាក្យពេចន៍សន្ទនា ការផ្តល់ភាពកក់ក្តៅដល់គ្នា ស្តាប់គ្នា សមាជិកម្នាក់ៗចាំបាច់ត្រូវមានវិន័យ សីលធម៌ និងគោរពដល់ឋានុក្រមនៅក្នុងគ្រួសារ ដើម្បីបង្ហាញពីភាពថ្លៃថ្នូរផ្ទាល់ខ្លួន។ លើសពីនេះ ទំនាក់ទំនងល្អអាចបង្កើតឡើងជាមួយអ្នកដទៃ និងគ្រួសារផ្សេងទៀតក្រៅពីសមាជិកគ្រួសារ។

. បរិយាកាសរីករាយ ៖ ភាពរីករាយអាចកើតឡើងគ្រប់ពេលនៅក្នុងគ្រួសារ ហើយសមាជិកគ្រួសារណាម្នាក់ក៏អាចបង្កើតភាពរីករាយនេះបានដោយងាយដែរ។ បរិយាកាសរីករាយជួយឱ្យសមាជិកគ្រួសារយល់ចិត្តគ្នាកាន់តែខ្លាំង ព្រមទាំងបង្កើតគំនិតច្នៃប្រតិដ្ឋថ្មីៗជាមួយគ្នា ដើម្បីអភិវឌ្ឍគ្រួសារឱ្យកាន់តែប្រសើរ។ បរិយាកាសរីករាយអាចមានដូចជា ចូលរួមលេងល្បែងកម្សាន្តជាមួយគ្នា អានសៀវភៅជុំគ្នា ធ្វើម្ហូបអាហាររួមគ្នា និងបង្កើតស្នាដៃអ្វីមួយរួមគ្នាជាដើម។

. ការថែទាំសុខភាពផ្ទាល់ខ្លួន ៖ សុខភាពគ្រួសារជាសុភមង្គលដ៏ត្រចះត្រចង់ដែលសមាជិកគ្រួសារទាំងអស់ប្រាថ្នាចង់បាន។ ការថែទាំសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តរបស់សមាជិកគ្រួសារបានល្អ ជាផ្នែកមួយនៃការសន្សំថវិកា និងទំនាក់ទំនងល្អនៅក្នុងគ្រួសារ។ សុខភាពគ្រួសារត្រូវគិតទាំងបញ្ហាសុវត្ថិភាពចំណីអាហារ ទម្លាប់លំហាត់ប្រាណ ការកម្សាន្តជុំគ្នា ការប្រើប្រាស់ទឹកស្អាត និងអនាម័យ ព្រមទាំងគិតគូរខ្ពស់ដល់បរិស្ថានរស់នៅ។ ធម្មជាតិនៅជុំវិញលំនៅឋានក៏ជាកត្តាជំរុញឱ្យអារម្មណ៍ស្រស់ថ្លា និងធ្វើឱ្យជីវិតមានគុណភាពផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សម្រាប់ប្រជាពលរដ្ឋ និង​យុវជន​នៅ​ខេត្តបន្ទាយមានជ័យ សិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ​ចំនួន ១៦៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2024

វិទ្យាស្ថាន​ពហុបច្ចកទេស​ខេត្ត​បន្ទាយមានជ័យ បានជូនដំណឹងថា វិទ្យាស្ថាន​នឹង​បើក​វគ្គបណ្តុះបណ្តាល​ដល់បងប្អូន​ប្រជាពលរដ្ឋ យុវជន កម្មករ កម្មការិនី និងជនចំណាកស្រុក ដែលមកពី​គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/09/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Ubon Ratchathani នៃប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រក្រោមជំនាញសិក្សាជាច្រើន។

វិទ្យាស្ថាន NTTI ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ ក្រោមគម្រោង TVET 1.5M

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2026

វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានប្រកាស​ចុះឈ្មោះ​យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនឱ្យចូលរៀនវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...

ឱកាសចូលរូមសិក្ខាសាលានៅប្រទេសឥណ្ឌា ពីកម្មវិធីភាពជាអ្នកដឹកនាំលើទី១១ ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2025

ឱកាសសម្រាប់យុវជន ចូលរួមក្នុងកម្មវិធីសិក្ខាសាលាភាពជាអ្នកដឹកនាំយុវជនលើកទី១១ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលអប់រំសម្រាប់ការយល់ដឹងអន្តរជាតិរបស់អង្គការយូណេស្កូអាស៊ីប៉ាហ្វិក (APCEIU)។ កម្មវិធីនឹងជ្រើសរើស យុវជន យុវនារី ចំនួន៤០នាក់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...