បាត់ដំបង – ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការបង្រៀនបានល្អទាំងគណិតវិទ្យា និងអំណាន នៅបឋមសិក្សា គឺជាគ្រឹះដ៏រឹងមាំមួយសម្រាប់សិស្សក្នុងការបន្តការសិក្សាទៅថ្នាក់បន្ទាប់ ។ ប្រសាសន៍នេះ បានធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញចុះពិនិត្យដំណើរការកម្មវិធី EGAM ការបង្រៀនដោយគ្រូបង្រៀនជាជ័យលាភីពានរង្វាន់ថ្នាក់ជាតិ ព្រមទាំងបានសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៅសាលាបឋមសិក្សា ២ធ្នូ ខេត្តបាត់ដំបង កាលពីពេលថ្មីៗនេះ។
ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏បានថ្លែងដោយធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការបង្រៀនមុខវិជ្ជាគណិតវិទ្យារបស់លោកគ្រូអ្នកគ្រូនៅសាលាបឋមសិក្សា ២ធ្នូ ខេត្តបាត់ដំបង ដែលទទួលបានពានរង្វាន់ថ្នាក់ជាតិ ដោយថា ការបង្រៀននេះមានបច្ចេកទេសបង្រៀនល្អ ដូចជា ការប្រើប្រាស់សម្ភារៈឧបទ្ទេសន៍សម្បូរបែប ត្រឹមត្រូវតាមប្លង់បង្រៀននីមួយៗ មានភាពទាក់ទាញ និងចំណេញពេលវេលាជួយឱ្យសិស្សឆាប់ចាប់បាន។

ក្នុងនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូ ដែលបានខិតខំបង្រៀនសិស្សានុសិស្ស ពុះពាររាល់ការលំបាក នៅក្នុងបរិបទកូវីដ-១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ខណៈសម្តេចនាយករដ្ឋមន្ត្រីបានដាក់ចេញនូវយុទ្ធសាស្រ្តលើកកម្ពស់ការចាក់វ៉ាក់សាំង ការពារបុគ្គលិកអប់រំ និងសិស្សានុសិស្ស ព្រមទាំងផ្តល់អាទិភាពក្នុងការចាក់វ៉ាក់សាំងឱ្យបានគ្រប់គ្នា ដោយតាមរយៈយុទ្ធសាស្រ្តនេះ អាចឱ្យសាលារៀនបើកដំណើរការឡើងវិញ។
“ក្នុងបរិបទជំងឺកូវីដ-១៩ ក្រសួងអប់រំក៏បានដាក់ចេញនូវយុទ្ធសាស្រ្តទី១ ការពារអាយុជីវិតបុគ្គលិកអប់រំ សិស្សានុសិស្ស ក្នុងនោះ ក្រសួងក៏បានដំណើរការបង្រៀនតាមអនឡាញ ដែលគ្រូបង្រៀន និងសិស្សានុសិស្សតម្រូវឱ្យចេះប្រើប្រាស់បច្ចេកវិទ្យា ដើម្បីដំណើរការរៀន និងបង្រៀនតាមអនឡាញបាន”
សូមបញ្ជាក់ថា មុខវិជ្ជាគណិតវិទ្យា ត្រូវបានគេចាត់ទុកថា គឺជាមុខវិជ្ជាវិទ្យាសាស្ត្រមួយដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ សម្រាប់បម្រើឱ្យការរស់នៅរបស់មនុស្ស និង តម្រូវការចាំបាច់ផ្សេងៗ ហើយក្នុងនោះ គណិតវិទ្យាក្នុងវិស័យវិស្វកម្ម បចេ្ចកវិទ្យា ព្រមទាំងវិទ្យាសាស្ត្រសង្គមផងដែរ។

ដូច្នេះដើម្បីលើកកម្ពស់មុខវិជ្ជាគណិតវិទ្យានៅថ្នាក់បឋមសិក្សា ក្រសួងអប់រំ យុវជន និងកីឡា ក៏ធ្លាប់បានចេញផ្សាយនូវឯកសារណែនាំដល់គ្រូបង្រៀនត្រូវមានចំណេះដឹង ជំនាញគរុកោសល្យ និងមានភាពច្បាស់លាស់លើខ្លឹមសារមេរៀន ដូចជា ទី១.ការយល់ និងចេះប្រើប្រាស់រូបតំណាងពីមេរៀន ទី២.ការដឹងពីវិធីដែលសិស្សបកស្រាយរូបតំណាង ទី៣.ចំណេះដឹងនៃគំនិត និងដំណើរការដែលសិស្សទាល់គំនិតពេលគិតពីគណិតវិទ្យា ទី៤. ចំណេះដឹងលើវិធីវាស់ស្ទង់ និងវាយតម្លៃ និងទី៥. ចំណេះដឹងពីធនធានសម្បូរបែបដែលមានភាពងាយស្រួលយកមកប្រើក្នុងថ្នាក់រៀ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/05/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋ...
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ ផ្តល់អាហារូបករណ៍ដល់យុវជនចំនួន១៥០នាក់ សិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃ ជំហានទី២
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/03/2024
វិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈក្រោមកម្មវិធី១.៥លាន ជំហានទី២ ចំនួន១៥០ នាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅសាកលវិទ្យាល័យខេមតិច
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/12/2023
សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជាសាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាសផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2025
សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...
កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2025
កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាលា Tourism Schools Salzburg ពី ADC ឆ្នាំ២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 24/12/2024
ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីនៅសាលាទេសចរណ៍ SALZBURG នៃវិទ្យាស្ថានទេសចរណ៍ និងគ្រប់គ្រងសណ្ឋាគារ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូន ជារៀងរាល់ឆ្នាំដែលផ្ដល់ដោយកិច្ចសហប្រតិបត្តិការ...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ Cyprus នៃសាធារណរដ្ឋស៊ីប (Republic of Cyprus) សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត។
ឱកាសគ្រូបង្រៀនចូលរួមកម្មវិធី Teacher Training Students នៅប្រទេសជប៉ុន ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/01/2026
ជាឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀននៅតាមសាលារៀនបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យ នៅទូទាំងប្រទេសកម្ពុជា, សម្រាប់ឆ្នាំ២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...





























