ភ្នំពេញ – ជំនាញអប់រំកុមារមិនមែនសម្រាប់តែគ្រូមត្តេយ្យសិក្សា ឬគ្រូបឋមសិក្សានោះទេ តែជំនាញមួយនេះចាំបាច់ដែលឪពុកម្តាយនិងអាណាព្យាបាលគួរចេះ ដើម្បីជួយកុមារឱ្យមានភាពវៃឆ្លាត និងក្លាយជាមនុស្សល្អនៅក្នុងសង្គម។ អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា មានប្រសាសន៍ថា ការអប់រំកុមារនៅប្រទេសជឿនលឿន ម្តាយឪពុកបានអប់រំកូនតាំងតែពីនៅក្នុងផ្ទៃ ហើយការអប់រំកុមារនេះចាប់ផ្តើមពីមនុស្សគ្រប់រូប។

អ្នកជំនាញផ្នែកអប់រំកុមាររូបនេះ បានបញ្ជាក់ថា ដំណាក់កាលអប់រំកូនបានល្អនិងមានប្រសិទ្ធភាពបំផុតចាប់តាំងពីនៅក្នុងផ្ទៃម្តាយរហូតដល់អាយុបីឆ្នាំ។ ម្តាយឪពុក ឬអាណាព្យាបាល គួរតាមដានការលូតលាស់របស់កុមារ ពិសេសការលូតលាស់ខួរក្បាល និងអត្តចរិត។
“កូនអាចរៀនពីម្តាយឪពុក ដូច្នេះម្តាយឪពុកគួរដឹងពេលកូនអាយុពីសូន្យទៅបីឆ្នាំ ។ កុមាននៅអាយុហ្នឹង គាត់រីករាយក្នុងការអាននិងការរៀនសូត្រ ហើយក៏មានចំណាប់អារម្មណ៍អានសៀវភៅខ្លាំងដែរ…”
អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូច ស៊ីជីដាកម្ពុជា
ដើម្បីសិក្សាជំនាញអប់រំកុមារបានប្រសើរ អ្នកស្រី សរ ម៉ុន្ថា បានឱ្យដឹងថា បុគ្គលត្រូវតែមានលក្ខណៈសម្បត្តិមួយចំនួន ដូចជា មនុស្សពូកែនិយាយស្តីល្អ មានឥរិយាបថល្អ មានការគិតវិជ្ជមាន និងមានអត្តចរឹករុសរាយរាក់ទាក់ ។ ជំនាញអប់រំកុមារតូច អាចសិក្សានៅគរុកោសល្យមត្តេយ្យសិក្សា និងនៅតាមស្ថាប័នឯកជនមួយចំនួន ។

អ្នកស្រី សរ ម៉ុន្ថា បានបញ្ជាក់ចំណុចនេះថា ៖
“គ្រូគឺគម្រូ ពេលជ្រើសរើសយើងមើលទៅលើភាពជាអ្នកដឹកនាំរបស់គាត់! យើងមើលទៅលើការនិយាយស្តី ទាំងឥរិយាបថ អ្វីដែលសំខាន់ គឺអាកប្បកិរិយា ឥរិយាបថ ហ្នឹងហើយ រាប់តាំងពីការរៀបចំខ្លួន ការស្លៀកពាក់ ជាពិសេសគឺការទំនាក់ទំនងជាមួយក្មេង…”
សម្រាប់ជំនាញអប់រំកុមារតូចនេះ បើនិយាយពីទីផ្សារការងារវិញ អ្នកស្រី សរ ម៉ុន្ថា មើលឃើញថា ប្រសិនបើចេះជំនាញនេះ គឺអាចទៅបម្រើការងារនៅក្នុងវិស័យឯកជន ឬសាលារៀនឯកជននានា ។ បើការងាររដ្ឋវិញ កំពុងត្រូវការធនធានមនុស្សផ្នែកនេះជាច្រើន។

ត្រឡប់មកនិយាយអំពីការអប់រំកុមារតូចរបស់ឪពុកម្តាយវិញ អ្នកស្រី សរ ម៉ុន្ថា យល់ថា ម្តាយឪពុកគ្រប់រូបគួរគិតនៅក្នុងចិត្តថា សកម្មភាពចិញ្ចឹមកូនប្រៀបដូចជាការបណ្តុះភាពជាអ្នកដឹកនាំដ៏ល្អម្នាក់នៅថ្ងៃអនាគត រាល់សកម្មភាពដែលម្តាយឪពុកគិត រាល់សកម្មភាពឆ្លើយតបជាមួយកូន ត្រូវបា្រកដថា សកម្មភាពទាំងនោះពោរពេញដោយក្តីស្រឡាញ់ពិតប្រាកដ ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ Dr Goh Keng Swee (GKS) សម្រាប់ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/01/2025
អាហារូបករណ៍ Dr Goh Keng Swee (GKS) ដែលជាអាហារូបករណ៍ឯកជនគ្រប់គ្រងដោយសមាគមធនាគារនៅសិង្ហបុរី។ ជារៀងរាល់ឆ្នាំ អាហារូបករណ៍តែងតែផ្តល់ជូនដល់បុគ្គលឆ្នើម ដែលមកពីប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ រួមមាន ប្រ៊ុយណេ កម្ពុជា...
ឱកាសអាហារូបករណ៍ទៅសិក្សានៅប្រទេសស្លូវ៉ាគី សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/04/2026
ជាឱកាសសម្រាប់និស្សិត និងអ្នកស្រាវជ្រាវកម្ពុជា ពេលនេះកម្មវិធីអាហារូបករណ៍ជាតិរបស់សាធារណរដ្ឋស្លូវ៉ាគី (National Scholarship Programme of the Slovak Republic) បានប្រកាសបើកទទួលពាក្យ...
អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2023
កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សានៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...
អាហារូបករណ៍៦០កន្លែង សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិកនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍១០០% ដល់សិស្សធ្លាក់ ឬជាប់ថ្នាក់ទី១២ សម្រាប់ជំនាញវិស្វកម្មអេឡិចត្រូនិក សិក្សារយៈពេល២ឆ្នាំ ចំនួន៦០កន្លែង។
អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងថ្នាក់បរិញ្ញាបត្រ ចំនួន១២០កន្លែង ទៅសិក្សានៅប្រទេសវៀតណាម ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/09/2025
ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ ក្រសួងអប់រំ យុវជន និងកីឡា នឹងធ្វើការជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ១២០នាក់ ទៅសិក្សានៅសាធារណរដ្ឋសង្គមនិយមវៀតណាម។
អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត ទៅសិក្សានៅរ៉ូម៉ានី ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/12/2024
ក្រោមកម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់រដ្ឋាភិបាល នៃប្រទេសរ៉ូម៉ានី សម្របសម្រួលដោយទីភ្នាក់ងារឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត និងថ្នាក់ក្រោយបណ្ឌិត សិក្សារយៈពេល៣ខែ...
ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/08/2025
ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានប្រកាសផ្ដល់អាហារូបករណ៍១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...
អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/09/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។






























