ភ្នំពេញ – និយាយដោយភាពជឿជាក់នៅចំពោះមុខសិស្សនិស្សិតជាង ១០០នាក់ និងវាគ្មិនជំនាញៗជាច្រើនរូប លោក ង៉ែត សុខឡា នាយកវិទ្យាស្ថានមគ្គុទ្ទេសក៍ នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា បានលើកឡើងថា ការតស៊ូនិងភាពក្លាហ៊ានជាចំណុចអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនបានល្អប្រសើរ ។ លោកលើកឡើងបែបនេះ នៅក្នុងសិក្ខាសាលា Wining University Life រៀបចំដោយក្រុមយុវជនស្ម័គ្រចិត្ត នៃសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា កាលពីអាទិត្យកន្លងទៅ ។
ផ្តើមភាពក្លាហ៊ានដំបូងពីនិស្សិតស្ម័គ្រចិត្តជាអ្នកដឹកនាំយុវជនធ្វើសកម្មភាពជួយកិច្ចការសហគមន៍នៅសាកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា លោក ង៉ែត សុខឡា បានក្លាយជានាយកវិទ្យាស្ថានភាពជាអ្នកដឹកនាំ នៃសាកលវិទ្យាល័យ ដែលវិទ្យាស្ថានភាពជាអ្នកដឹកនាំនេះ ដើរតួនាទីជាកន្លែងបណ្តុះសមត្ថភាពយុវជនឱ្យមានជំនាញភាពជាអ្នកដឹកនាំ ព្រមទាំងមានគោលដៅជីវិតច្បាស់លាស់ក្នុងពេលសិក្សា ។

លោក ង៉ែត សុខឡា បានលើកឡើងថា រក្សាភាពអំណត់និងការតស៊ូធ្វើការងារស្ម័គ្រចិត្តជាចំណុចសំខាន់បំផុតដែលរូបលោកបានយកមកអនុវត្តក្នុងពេលសិក្សា ។ ស្របគ្នានេះ ការបង្កើនភាពក្លាហ៊ានជាចំណុចមួយជួយអភិវឌ្ឍសមត្ថភាពផ្ទាល់ខ្លួនរបស់លោកបានល្អប្រសើរ និងជោគជ័យលើកិច្ចការជាបន្តបន្ទាប់ ។
នាឱកាសនោះលោកបានបញ្ជាក់ថា ៖
“សិស្សនិស្សិតត្រូវជឿជាក់នៅលើខ្លួនឯងជាមុន ត្រូវជឿថា អ្នកប្រាកដជាធ្វើបាន ហើយប្អូនៗដែលមិនទាន់រៀបចំផែនការត្រូវរៀបចំផែនការជាបន្ទាន់ ពិសេសសូមប្អូនជ្រើសរើសសកលវិទ្យាល័យឱ្យបានត្រឹមត្រូវជាទីបំផុត ព្រោះការសម្រចចិត្តបានត្រឹមត្រូវ អាចផ្លាស់ប្តូរជីវិតរបស់ប្អូនបាន”
ទន្ទឹមគ្នានេះ លោកបានបង្ហាញបទេពិសោធន៍ផ្ទាល់ខ្លួនដែរ លោកធ្លាប់ជានិស្សិតដែលមិនហ៊ានសូម្បីអង្គុយតុខាងមុខ មិនហ៊ាននិយាយទៅកាន់មិត្តភក្តិ ប្រកាន់ខ្លួនមកពីគ្រួសារដែលមានជីវភាពក្រីក្រ ប៉ុន្តែសកម្មភាពនេះបានផ្លាស់ប្តូរនៅពេលដែលលោកខិតខំរៀនសូត្រ កំណត់គោលដៅជីវិតច្បាស់លាស់ និងបង្ហាញសមត្ថភាពសិក្សាទៅមនុស្សជុំវិញខ្លួន ។

តាមរយៈសមត្ថភាពសិក្សា និងលទ្ធផលការស្ម័គ្រចិត្ត លោក ង៉ែត សុខឡា មានឱកាសការងារពីអង្គការអន្តរជាតិ មានឱកាសទទួលបានអាហារូបករណ៍សិក្សាអនុបណ្ឌិតបន្តនៅក្រៅប្រទេស និងឱកាសការងាស្ម័គ្រចិត្តជាលេខាផ្ទាល់របស់បណ្ឌិត កុល ផេង ស្ថានិកនៃសាកលវិទ្យាល័យបញ្ញាសាស្រ្តកម្ពុជា ។ គួររំលឹកថា កន្លងទៅលោក ង៉ែត សុខឡា ធ្លាប់បានសរសេរសៀវភៅមួយក្បាលជាភាសាអង់គ្លេសដើម្បីបណ្តុះស្មារតី និងជំរុញទឹកចិត្តយុវជន ចំណងជើង I SET My Mind to Win ដែលបានបញ្ចូលសៀវភៅទៅក្នុងកម្មវិធីលក់របស់ក្រុមហ៊ុន Amazon ៕

លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា២០២៥ បើកទទួលពាក្យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2025
ក្រោមគំនិតផ្តួចផ្តើមរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានគោលបំណងចូលរួមចំណែកក្នុងការធ្វើឱ្យប្រសើរឡើងនូវវិស័យឧស្សាហកម្មភាពយន្តកម្ពុជា ដោយធ្វើការកសាងសមត្ថភាព ពង្រឹងជំនាញ និងបង្កើតឱកាសសម្រាប់យុវជន...
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យជាតិសេអ៊ូលប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/07/2023
សាកលវិទ្យាល័យជាតិសេអ៊ូល នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍សម្រាប់និស្សិតបរទេសដែលមកពីប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងកម្ពុជាផង...
អាហារូបករណ៍រដ្ឋាភិបាលជប៉ុននៅសាកលវិទ្យាល័យ Nagoya រយៈពេលមួយឆ្នាំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/08/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលមួយឆ្នាំនៅសាកលវិទ្យាល័យ Nagoya ពីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនក្រោមកម្មវិធី YLP (Young Leaders’ Program) ផ្នែករដ្ឋបាលថែទាំសុខភាព។
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/10/2024
តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/09/2024
ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...
អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា ឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/01/2025
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសាធារណជនប្រឡងប្រជែងយកអាហារូបករណ៍ ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ការប្រឡងជ្រើសរើសបេក្ខជនចំនួន ១នាក់...
វិទ្យាស្ថានបច្ចេកទេស JVC ជ្រើសរើសយុវជនចូលរៀនជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/04/2024
វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាសជ្រើសរើសយុវជនទាំងពីរភេទឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ជំហានទី២ ដោយឥតគិតថ្លៃចំនួន៣០០កន្លែង។
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/09/2023
វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ (PIKT) ប្រកាសជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សាជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូតដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...
អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង ចំនួន៤២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2024
ឱកាសអាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៤២០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង សម្រាប់ជំហានទី២។ វិទ្យាស្ថានផ្ដល់ជូនវគ្គសិក្សាដល់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារ...






























