ភ្នំពេញ – វិទ្យាសាស្រ្តនយោបាយជាមុខវិជ្ជាសំខាន់មួយដែលសិក្សាពីសង្គម សិក្សាពីការដឹកនាំសង្គមមួយឱ្យរីកចម្រើន និងចូលរួមដល់ការអភិវឌ្ឍន៍ ។ ខ្ញុំសិក្សាជំនាញវិទ្យាសាស្រ្តនយោបាយ ព្រោះមានបំណងចង់ក្លាយជាអ្នកនយោបាយនៅថ្ងៃខាងមុខ ។ ជំនាញមួយនេះ អាចបណ្តុះបណ្តាលយើងឱ្យចេះវិភាគវែកញែកគ្រប់ទិដ្ឋភាពសង្គម ពិសេស គឺភាពជាអ្នកដឹកនាំ ។ ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ដូចនេះ នៅក្នុងកិច្ចសម្ភាសន៍ជាមួយ AMS ។
ឯកឧត្តម ជិន ម៉ាលីន មានប្រសាសន៍បញ្ជាក់ថា សិក្សាជំនាញវិទ្យាសាស្ត្រនយោបាយបានល្អ បុគ្គលត្រូវលក្ខណៈសម្បត្តិផ្ទាល់ខ្លួនចម្បងប្រាំចំណុច រួមមាន ជាមនុស្សចូលចិត្តអាន ចូលចិត្តស្រាវជ្រាវ ចូលចិត្តវិភាគវែកញែកព្រឹត្តិការណ៍ ព្រមទាំងមានចំណេះដឹងទូទៅទូលំទូលាយ ។

ឯកឧត្តម អ្នករៀនជំនាញវិទ្យាសាស្រ្តនិយោបាយ មិនត្រឹមតែធ្វើជាអ្នកនយោបាយប៉ុណ្ណោះទេ ប៉ុន្តែអាចយកជំនាញនេះទៅធ្វើការងារផ្សេងៗ ដូចជា ការងារជាទីប្រឹក្សា អ្នកវិភាគបញ្ហាសង្គម សាស្រ្តាចារ្យ អ្នកស្រាវជ្រាវ អ្នកដឹកនាំនៅក្នុងអង្គការសង្គមស៊ីវិល ឬវិស័យឯកជនជាដើម។
– ឯកឧត្តម ជិន ម៉ាលីន
“មិនមែនរៀនវិទ្យាសាស្ត្រនយោបាយ ធ្វើការបានតែមួយមុខនោះទេ ជំនាញនេះទូលាយណាស់ អ៊ីចឹងទោះបីគាត់ធ្វើការក្នុងវិស័យណាក៏ដោយ បើគាត់មានជំនាញនេះអាចធ្វើឱ្យគាត់ក្លាយជាអ្នកដឹកនាំនៅក្នុងវិស័យរបស់គាត់ ហើយដឹកនាំមកនូវភាពរីកចម្រើននៅក្នុងវិស័យរបស់គាត់…”

ឯកឧត្តម ជិន ម៉ាលីន បានបញ្ជាក់បន្ថែមថា សម្រាប់យុវជនជំនាន់ក្រោយ ប្រសិនបើចង់ចាប់យកជំនាញវិទ្យាសាស្រ្តនយោបាយសិក្សា ចាំបាច់ត្រូវកសាងបុគ្គលិកលក្ខណៈ ឱ្យល្អប្រសើរ ខំប្រឹងប្រែងសិក្សានិងអានឱ្យបានច្រើន ស្តាប់ឱ្យបានច្រើន មើលឱ្យបានច្រើន ហើយត្រូវរៀនសង្កេតគ្រប់ព្រឹត្តិការណ៍ទាំងអស់ និងត្រូវចេះវិភាគវែកញែកឱ្យបានច្រើននិងស៊ីជម្រៅរាល់អ្វីដែលបានជួបនៅក្នុងសង្គម ។
អ្នកនាំពាក្យក្រសួងយុតិ្តធម៌រូបនេះ បានបន្តទៀតថា បច្ចុប្បន្នកម្ពុជាកំពុងត្រូវការអ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ព្រោះថាជំនាញមួយនេះ សំខាន់នៅក្នុងវិស័យឯកជន អង្គការ ឬស្ថាប័នរដ្ឋ ។ ស្ទើគ្រប់ការងារទាមទារអ្នកមានជំនាញដឹកនាំ និងត្រូវការមនុស្សមានភាពជាអ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ បើតាមឯកឧត្តម ជិន ម៉ាលីន ប្រសិនបើរៀនជំនាញវិទ្យាសាស្រ្តនយោបាយហើយ មិនចង់ក្លាយជាអ្នកនយោបាយ ជំនាញវិទ្យាសាស្រ្តនិយោបាយនេះ អាចជួយឱ្យយុវជនក្លាយទៅជាពលរដ្ឋមួយរូបប្រកបដោយគុណភាព ។ ប្រជាពលរដ្ឋប្រកបដោយគុណភាព ជាប្រជាពលរដ្ឋដែលយល់ពីបញ្ហាសង្គម និងចូលរួមអភិវឌ្ឍសង្គមឱ្យរីកចម្រើន ៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រសួងអប់រំផ្តល់អាហារូបករណ៍១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្រ្តបង្រៀនភាសាបារាំងជំនាន់ទី៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/06/2023
ក្រសួងអប់រំ យុវជន និងកីឡាប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិធីសាស្ត្របង្រៀនភាសាបារាំងជំនាន់ទី៥ឆ្នាំសិក្សា២០២៣-២០២៤ ។...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/09/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...
ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា៤០០កន្លែង ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មីចំនួន៤០០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។អាហារូបករណ៍ផ្ដល់ជូនក្រោមការ.....
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...
អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសកូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/02/2026
ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...
សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/02/2023
កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/06/2025
តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។





























