ភ្នំពេញ – មន្ទីរបរិស្ថានខេត្តកណ្តាល សហការជាមួយរដ្ឋបាលស្រុកខ្សាច់កណ្តាល និងរដ្ឋបាលឃុំស៊ីធរ កាលពីពេលថ្មីៗនេះ បានរៀបចំប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ២កុម្ភៈ ក្រោមប្រធានបទ «ការអភិរក្សតំបន់ដីសើម សម្រាប់មនុស្ស និងធម្មជាតិ» នៅក្នុងបរិវេណ វត្តម៉ែបាន ភូមិមេបាន់ ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល មានប្រសាសន៍ថា ការប្រារព្ធទិវានេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង ដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម ដ៏មានសារៈសំខាន់ជាអន្តរជាតិ ។
លោកអភិបាលរងបានបញ្ជាក់ថា តំបន់ដីសើម ជាទីវាលទំនាប ទំនាបបឹង វាលភក់ ឬទីជម្រករុក្ខជាតិ ឬទឹកដែលកើតឡើងដោយធម្មជាតិ ឬសិប្បនិម្មិត ដែលមានទឹកជាអចិន្ត្រៃយ៍ ឬមិនអចិន្ត្រៃយ៍ មានទឹកនឹង ឬទឹកហូរ ជាទឹកសាប ទឹកភ្លាវ ឬជាទឹកប្រៃ ដោយរួមទាំងតំបន់ទឹកសមុទ្រ ដែលមានជម្រៅមិនលើសពី ៦ម៉ែត្រ នៅពេលដែលទឹកនាច។

ជាមួយគ្នានេះដែរ ឯកឧត្តម ទូច វីណា អគ្គនាយកស្តីទី អគ្គនាយកដ្ឋានអប់រំ និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ផលប៉ះពាល់ដោយសារធាតុគីមី(មីក្រូប្លាស្ទិក) សំណល់ប្លាស្ទិកដែលគេបោះចោល រងនូវកម្ដៅ និងសំណើមរយៈពេលយូរ បានហូរចូលទៅក្នុងដី និងទឹក ជាកន្លែងសត្វរស់នៅ ហើយសារធាតុគីមីចេញពីប្លាស្ទិកទាំងនោះចូលទៅក្នុងខ្លួនមនុស្ស ក្រោយពេលមនុស្សបរិភោគសត្វ ឬត្រីទាំងនោះ។
– ឯកឧត្តម ទូច វីណា
“ការទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ការថែរក្សាសុខភាពតំបន់ដីសើមឱ្យបានល្អ គឺយើងបានថែរក្សាសុខភាពបានល្អផង និងធ្វើឱ្យបរិស្ថានធម្មជាតិ និងជីវៈចម្រុះមានស្ថេរភាពគង់វង្ស”

តាមការលើកឡើងរបស់ ឯកឧត្តម ទូច វីណា បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង រួមមាន តំបន់រ៉ាមសារកោះកាពិ តំបន់រ៉ាមសារព្រែកទាល់ តំបន់រ៉ាមសារស្ទឹងសែន តំបន់រ៉ាមសារបឹងទន្លេឆ្មារ និងតំបន់រ៉ាមសារស្ទឹងត្រែង ។ ឯកឧត្តមបន្តថា កម្ពុជាក៏មានតំបន់ការពារធម្មជាតិជាតំបន់ដីសើមដែលមានសារៈសំខាន់សម្រាប់បរិស្ថាន និងសង្គម ដូចជា តំបន់ការពារទេសភាពអន្លង់ព្រីង តំបន់ការពារទេសភាពបឹងព្រែកល្ពៅ តំបន់ការពារទេសភាពទំនាបខាងជើងទន្លេសាប ។ លើសពីនេះ ក៏មាន តំបន់ការពារទេសភាពអាងត្រពាំងថ្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងទួលព័ន្ធតាឡីបឹងស្នេហ៍ តំបន់ប្រើប្រាស់ច្រើនយ៉ាងដងពែង តំបន់ការពារទេសភាពបឹងការដេរ និងតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ក៏ដូចជាឧទ្យានជាតិសមុទ្រកោះរ៉ុងផងដែរ។

បើតាមរបាយការណ៍របស់លោក ពៅ សោមណាក់ ប្រធានមន្ទីរបរិស្ថានខេត្តកណ្ដាល បានឱ្យដឹងថា នេះគឺជាលើកទី៦ហើយសម្រាប់ខេត្តកណ្តាល ក្នុងការរៀបចំទិវាតំបន់ដីសើមអន្តរជាតិ២កុម្ភៈ ។ ដើម្បីចូលរួមក្នុងទិវានេះ មន្ទីរបរិស្ថានខេត្តបានដាំ និងចែកជូនកូនឈើ ជាប្រភេទព្រៃលិចទឹក រួមមានដើមសណ្ដាន់ និងម្តេញ ចំនួន ១៧០ដើម ចែកជូនធុងសំរាមចំនួន ១០ និងបានផ្ដល់បដាអប់រំបរិស្ថាន ស្ពីពីតំបន់ដីសើមដើម្បីអនាគតយើងទាំងអស់គ្នា មួយផ្ទាំងដល់ឃុំស៊ីធរផងដែរ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍សាច់ប្រាក់សាច់ប្រាក់ពីអង្គការ Education First Cambodia ឆ្នាំ២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2024
អង្គការ Education First Cambodia ឬហៅកាត់ថា EFC សហការណ៍ជាមួយសាកលវិទ្យាល័យមួយចំនួននៅរាជធានីភ្នំពេញផ្ដល់អាហារូបករណ៍សាច់ប្រាក់...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែងនៅសាកលវិទ្យាល័យលីមកុកវីង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/12/2023
ជាឱកាសសម្រាប់សិស្សនិស្សិតដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យលីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...
អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/01/2024
សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...
ឱកាសសិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 06/10/2023
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោ បានប្រកាសជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយឥតបង់ថ្លៃលើគ្រប់ជំនាញ។
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/03/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....
វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់ការសិក្សាជំនាញបច្ចេកទេសឥតគិតថ្លៃចំនួន៩០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/03/2023
វិទ្យាស្ថានបពហុច្ចេកទេសខេត្តព្រះវិហារប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញបច្ចេកទេសចំនួន៩០កន្លែង ។ ជំនាញដែលវិទ្យាស្ថាន...
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/10/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......


























