ភ្នំពេញ – កុមារឈ្លាសវៃ រហ័សហួន ភាពស្និតស្នាល និងពូកែសួរនាំច្រើន កើតចេញពីសកម្មភាពស្និតស្នាលរវាងម្តាយឪពុកនិងកូន ។ កុមារនឹងក្លាយជាមនុស្សមានគំនិតច្នៃប្រតិដ្ឋមិនថាពេលបច្ចុប្បន្ន ឬពេលអនាគត ។ នេះជាជំនឿចិត្តមួយរបស់អ្នកម្តាយមានបទពិសោធន៍ចិញ្ចឹមកូនតាមបែបវិជ្ជមាន ។
លោកស្រី ហ្គូវ ហ្គិចហួង បានចែករំលែកបទពិសោធចិញ្ចឹមកូនថា កត្តាធ្វើឱ្យកុមារអភិវឌ្ឍខួរក្បាលបានល្អអាស្រ័យលើសកម្មភាពស្និតស្នាលរវាងម្តាយឪពុកនិងកូន ។ ទន្ទឹមគ្នានេះ ការយកចិត្តទុកដាក់ទៅនឹងសម្ភារៈលេងរបស់កុមារ ក៏ជាផ្នែកសំខាន់ជួយដល់ការលូតលាស់ភាពវៃឆ្លាតរបស់កុមារផងដែរ ។

អ្នកម្តាយវ័យ ២៦ឆ្នាំរូបនេះ បានបន្តថា កុមារងាយនឹងចម្លងសកម្មភាព ឬឥរិយាបថពីម្តាយឪពុក ត្បិតពួកគេអាចមើលឃើញសកម្មភាពប្រចាំថ្ងៃរបស់ម្តាយឪពុក ។ទន្ទឹមគ្នានេះ ម្តាយឪពុកត្រូវផ្តល់សេរីភាពទៅកូនឱ្យបានច្រើន និងស្របតាមចំណង់ចំណូលចិត្តរបស់កូន ដូចជាសម្ភារៈលេងជាដើម ។ យ៉ាងណាក៏ដោយត្រូវបា្រកដថា សម្ភារៈលេងទាំងនោះមិនបង្កគ្រោះថ្នាក់ដល់កូន ។
លោកស្រី ហ្គូវ ហ្គិចហួង បានរៀបរាប់ទៀតថា ចំណេះដឹងស្តីពីរបៀបចិញ្ចឹមកូនបែបវិជ្ជាសំខាន់សម្រាប់ការអភិវឌ្ឍន៍សមត្ថភាពកុមារ ។ លោកស្រីទទួលស្គាល់ថា ម្តាយឪពុកមានវិធីសាស្ត្រចិញ្ចឹមកូនបានល្អ នោះកុមារនឹងក្លាយជាធនធានមនុស្សដ៏ល្អនៅក្នុងសង្គម ។

តាមអ្នកជំនាញភាពស្និទ្ធស្នាលរវាងម្តាយឪពុកនិងកូននៅក្នុងគ្រួសារមិនទាន់គ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍ខួរក្បាលកុមារនោះទេ ប៉ុន្តែម្តាយឪពុក ឬអាណាព្យាបាលត្រូវផ្តល់អាហារូបត្ថម្ភត្រឹមត្រូវបន្ថែមដល់កុមារ ។ ការយកចិត្តទុកដាក់លើកត្តាចំណីអាហារជាផ្នែកមួយនាំឱ្យកូនឆ្លាតវៃលឿនរហ័ស ។ នេះជាការបញ្ជាក់ វេជ្ជបណ្ឌិត ឯក ម៉េងលី សហស្ថាបនិកមន្ទីរពេទ្យអឃីតកោះពេជ្រ តាមវីដេអូអប់រំខ្លីស្តីពីវិធីសាស្ត្រធ្វើឱ្យកូនឆ្លាត ។
ដោយឡែកអ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា បាននិយាយថា ឪពុកម្តាយទាំងឡាយដែលចង់បានកូនដែលឆ្លាតថា ត្រូវយកចិត្តទុកដាក់លើសុខភាព និងការលូតលាស់របស់កុមារតាំងពីនៅក្នុងផ្ទៃរហូតដល់អាយុបីឆ្នាំសំខាន់បំផុត។
“ចិញ្ចឹមកូន សុំគិតដក់ជាប់នៅក្នុងចិត្តថា យើងកំពុងតែចិញ្ចឹមអ្នកដឹកនាំដ៏ល្អម្នាក់ មិនមែនគ្រាន់តែចិញ្ចឹមកូនរបស់យើងធម្មតាទេ ។ រាល់សកម្មភាពដែលយើងគិត រាល់សកម្មភាពដែលយើងឆ្លើយតបជាមួយកូន ត្រូវឆ្លើយតបដោយក្ដីស្រឡាញ់ ការលើកទឹកចិត្ត ហើយគាត់នឹងរៀនបានពីគំរូរបស់យើង”
អ្នកស្រី សរ ម៉ុន្ថា នាយិកាសាលាអប់រំកុមារតូចស៊ីជីដាកម្ពុជា
យោងតាមសៀវភៅការចិញ្ចឹមកូនបែបវិជ្ជមានរបស់ក្រសួងកិច្ចការនារី ក៏បានរៀបរាប់ពីគន្លឹះនៃការផ្តល់ភាពកក់ក្តៅ និងក្ដីស្រឡាញ់ទៅកាន់កូន តាមរយៈវិធីសាស្រ្តមួយចំនួន ដូចជា ការធ្វើកិច្ចការងារផ្ទះជុំគ្នាជាមួយកូន សន្ទនាជាមួយកូនដោយភាពកក់ក្តៅ សួរសំណួរលើកទឹកចិត្តដល់កូន បង្ហាញពីគំរូនៃការគោរពទៅកាន់កូន ព្រមទាំងនាំកូនឱ្យចូលរួមសកម្មភាពនានានៅក្នុងសង្គម ។

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026
ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/09/2023
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...
ក្រសួងការងារផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅសិក្សានៅប្រទេសចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/04/2024
តាមរយៈកិច្ចសហការរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំសិក្សា២០២៤-២០២៥...
អាហារូបករណ៍រយៈពេល៦ខែនៅសាកលវិទ្យាល័យ Hiroshima សម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/06/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេល៦ខែសម្រាប់និស្សិតមហាវិទ្យាល័យទន្តវទនសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល(ស.វ.ស)...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/06/2023
វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...
អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/06/2025
សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU
អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/01/2026
ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/11/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រពីអង្គការសហគមន៍យើង ឆ្នាំសិក្សា២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/08/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ពីអង្គការសហគមន៍យើង ក្នុងឆ្នាំសិក្សា២០២៦សម្រាប់សិស្សជាប់ថ្នាក់ទី១២ ឬកំពុងសិក្សាថ្នាក់ទី១២។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សានៅក្នុងខេត្តសៀមរាប។
សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន ផ្តល់អាហារូបករណ៍សាកលវិទ្យាធិការដល់សិស្សឆ្នើម និងមានស្នាដៃក្នុងសង្គម
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/10/2025
នៅឆ្នាំ២០២៥នេះ សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន បន្តផ្តល់អាហារួបករណ៍សាកលវិទ្យាធិកា ជាចំណែកផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានទេពកោស្យខ្ពស់ មានស្នាដៃឆ្នើម តាមរយៈការងារសង្គម និងការប្រកួតប្រជែងនានា ទទួលបានអាហារូបករណ៍...






























