ឯកឧត្តម សុក ស៊ីផាន់ណា ៖ អភិវឌ្ឍន៍ធនធានមនុស្សជំនាញបច្ចេកវិទ្យា ផ្តើមចេញពីម្តាយឪពុកបណ្តុះនិស្ស័យកុមារ

ភ្នំពេញ – ជំនាញបច្ចេកវិទ្យា គឺជាជំនាញម៉្យាងដែលត្រូវការចំណេះដឹងមូលដ្ឋានខ្ពស់ ទាមទារឱ្យសិស្សនិស្សិតស្វែងយល់ឱ្យច្រើន ជាពិ​សេ​ស​ត្រូវ​មានចំ​ណេះ​ដឹងផ្នែកវិទ្យាសាស្ត្រពិត ដូចជា រូបវិទ្យា និងគណិតវិទ្យាជាដើម ។ សព្វថ្ងៃធនធានមនុស្សផ្នែកនេះនៅកម្ពុជាហាក់នៅមានកម្រិតនៅឡើយ ។ ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា យ​ល់​ថា​ ការពង្រឹងធនធានមនុស្សមានជំនាញបច្ចេកវិទ្យា ទាមទារការយកចិត្តទុកដាក់ពីឪពុកម្ដាយ ឬ​អា​ណា​​ព្យាបាលចូលរួមជំរុញ និងបណ្តុះនិស្ស័យកុមារឱ្យស្រឡាញ់ជំនាញបច្ចេកវិទ្យា ។

ឯកឧត្តម សុក ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា មានប្រសាសន៍ថា វិស័យផ្សេងអាចមានលុយទៅបើអាជីវកម្មបាន តែ​វិស័យ​បច្ចេក​វិទ្យា​មិន​អាច​ទេ ធនធានមនុស្សផ្នែកនេះត្រូវតែឆ្លង​កាត់ការហ្វឹកហ្វឺន និងរៀនសូត្រដោយមាន​មូលដ្ឋានច្បាស់លាស់ ។ ប្រសិនបើចង់បានធនធានមនុស្សប្រភេទនេះ ម្តាយឪពុកត្រូវ​តែ​ចូលរួមលើកទឹកចិត្តកុមារឱ្យស្រឡាញ់ការសិក្សាតាំងពីថ្នាក់ដំបូងរបស់ពួកគេ ។

“នៅក្នុងឧស្សា​ហកម្ម ៤.០ គេអត់ត្រូវការមនុស្សគណនី ១ម៉ឺននាក់ទេ គេត្រូវការអ្នកដែលមា​នចំណេះដឹង​ខាងផ្នែក​បច្ចេកវិទ្យា​ហ្នឹងច្រើននាក់…”

ឯកឧត្តម សុក ស៊ីផាន់ណា

ឯកឧត្តម សុក ស៊ីផាន់ណា បានបញ្ជាក់បន្ថែមថា ក្រៅពីកត្តាអាណាព្យាបាលចូលរួមជំរុញការសិក្សារបស់កូន ទន្ទឹមគ្នានេះវិស័យរដ្ឋ​ និងវិស័យឯកជន ត្រូវមាន​យុទ្ធនា​ការពង្រឹងសមត្ថភាពយុវជនឱ្យមានជំនាញ ធ្វើយ៉ាងណាឱ្យពួកគេយល់អំពីសារៈសំខាន់នៃវិស័យនេះ និងប្រើប្រាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ ។  លើសពីនេះ វិស័យអប់រំត្រូវពង្រឹងមុខវិជ្ជាវិទ្យាសាស្ត្រនៅគ្រប់កម្រិតសិក្សាទៅដល់សិស្សានុសិស្ស ដើម្បីជាទុនជួយដល់យុវជនឱ្យបោះជំហានបន្តក្រោ​យ​ពេលបញ្ចប់មធ្យមសិក្សាទុតិយភូមិ ។

“ផ្នត់គំនិតរបស់ប្រជាជនខ្មែរភាគច្រើន មិនទាន់បានបើកចិត្តទូលាយក្នុងការកំណត់គោលដៅសិក្សាដល់កូនៗនៅឡើយទេ និយាយរួមគឺ មុ​ខ​របរ​ណា​ដែ​ល​គា​ត់​​មើលឃើញថារកកម្រៃបាន ហើយងាយស្រួល ពួកគាត់នឹងជំរុញកូនៗ របស់គាត់ចាប់យកជំនាញនោះ។ ប៉ុន្តែបើក្នុងន័យជាតិនិយម ការ​ចម្រេ​ច​ចិត្ត​បែ​ប​នេះ គាត់​មិន​បាន​ផ្ដល់ឱកាសដល់យុវជនជំនាន់ក្រោយបានរួមចំណែកក្នុងការជួយអភិវឌ្ឍន៍សង្គមនោះឡើយ”

ឯកឧត្តម សុក ស៊ីផាន់ណា

សូមជម្រាបថា ជំនាញបច្ចេកវិទ្យា ជាផ្នែកមួយសំខាន់និងចាំបាច់សម្រាប់កម្ពុជាជាប្រទេសកំពុងអភិវឌ្ឍន៍ និងរបត់នៃការរីកចម្រើនបច្ចេកវិទ្យា ។ ទន្ទឹមគ្នានេះ មុខវិជ្ជា STEM បាន​ក្លាយ​ជា​ផ្នែក​យ៉ាង​​សំខាន់មិនអាចខ្វះបានសម្រាប់គ្រប់ចង្វាក់ផលិតកម្ម និង​អាជីវកម្មធំៗនៅក្នុងប្រទេសកម្ពុជា ។

ចំណែក STEAM ជាបណ្តុំមុខវិជ្ជាដូចជា វិទ្យាសាស្ត្រ (Science) បច្ចេកវិទ្យា (Technology) វិស្វកម្ម (Engineering) សិល្បៈ (Art) និងគណិតវិទ្យា (Mathematic) សំខាន់​សម្រា​ប់​កា​រ​សិ​ក្សាក្នុងបរិបទ​នៃការរីក​ចម្រើន​ឌីជីថលនាពេលបច្ចុប្បន្ន​ ​និងសម្រាប់ទីផ្សារការងារនាពេលអនាគត ។ មុខវិជ្ជាថ្មីនេះសំខាន់សម្រាប់ការសិក្សារបស់កូនដែលម្តាយឪពុកត្រូវមាន​វិធីសាស្ត្រ​លើកទឹកចិត្តឱ្យកូនសិក្សា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបរកណ៍ Tech Girls សម្រាប់សិស្សវិទ្យាល័យឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2023

ឱកាសផ្លាស់ប្ដូរការសិក្សារយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍TechGirlsនៅសហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤ សម្រាប់ក្មេងស្រីដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Victoria ប្រទេសនូវែលសេឡង់ចំនួន១១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Victoria នៅប្រទេសនូវែលសេឡង់ក្រោមកម្មវិធីអាហារូបករណ៍ Wellington Doctoral Scholarship។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។