ឯកឧត្តម ហឿន សំនៀង៖ បីចំណុចជួយយុវជនមានអនាគតល្អប្រសើរ

ភ្នំពេញ៖ មនុស្សគ្រប់រូបតែងតែចង់បានអនាគតភ្លឺស្វាង មានមហិចតា មានគោលដៅក្នុងជីវិតរបស់ខ្លួន ពេលខ្លះសូម្បីតែមិនដឹងថាអ្វីជាគោលដៅ ក៏មនុស្សចង់បានជោគជ័យនៅក្នុងជីវិត ទាំងការសិក្សា ការងារ និងគ្រួសាររបស់ខ្លួន។ ដូច្នេះ ដើម្បីបានជោគជ័យក្នុង​ជីវិត​ទៅអនាគត តើយុវជន​ត្រូវ​ធ្វើអ្វីខ្លះ ?

ឯកឧត្តម ហឿន សំនៀង នាយកវិទ្យាស្ថានតេជោសែន សាធារណៈការ និងដឹកជញ្ជូន បានផ្តល់នូវ​អនុសាសន៍ ៣ចំណុច​ ក្នុង​នោះ​រួមមាន៖

ទី១. យុវជនត្រូវយល់ពីតម្លៃនៃការអប់រំ និងត្រូវមានគោលដៅច្បាស់លាស់ក្នុងការទទួលបានចំណេះដឹងរបស់ខ្លួន ដូចពាក្យចាស់ថា ឈើខ្លឹមផ្ទះមាំ យុវជនខ្លឹមសង្គមខ្លាំង ។ ក្នុងន័យនេះ ឯកឧត្តម​បញ្ជាក់ថា ការអប់រំរបស់យុវជន គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់បំផុតសម្រាប់កសាងខ្លួន កសាងគ្រួសារ និងសង្គមជាតិ ដោយថា យុវជនប្រៀបដូចជាគ្រាប់ពូជមួយគ្រាប់សម្រាប់សាបព្រួស អាចមានផ្លែផ្ការុងរឿងដល់គ្រួសារ និងសង្គម ដូច្នេះ យុវជនត្រូវកំណត់ថា តើយើងជាគ្រាប់ពូជបែបណានៃគ្រួសារ និងសង្គមរបស់យើង?

ទី២. រក្សាទស្សនៈវិជ្ជមានសម្រាប់ខ្លួនឯង ត្រូវព្យាយាមបំបាត់ចោលទស្សនៈអវិជ្ជមានរបស់ខ្លួន ។ ឯកឧត្តមបញ្ជាក់ថា ការមានទស្សនៈវិជ្ជមានក្នុងខ្លួនជាកត្តាសំខាន់សម្រាប់ខ្លួនឯង ហ៊ានដើរឆ្លងកាត់រឿងរ៉ាវជាឧបសគ្គជាច្រើនរាប់មិនអស់ក្នុងជីវិត ។ ដូច្នេះ ដើម្បីឱ្យយុវជនទាំងអស់គ្នាមានកម្លាំងពេញលេញពីខាងក្នុងចាំបាច់ត្រូវមានទស្សនៈវិជ្ជមានប្រចាំខ្លួនជានិច្ច ។

ទី៣. ការធ្វើដំណើរប្រកបដោយការប្រុងប្រយ័ត្ន ទោះបីយុវជននៅក្នុងកម្រិតវិទ្យាល័យ ឬកម្រិតមហាវិទ្យាល័យគ្រប់ដំណើរត្រូវតែផ្ដោតលើការប្រុងប្រយ័ត្នជាទីបំផុត ។ ទន្ទឹមនឹងនេះ យុវជនត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានល្អ សេពគប់មិត្តភក្ដិដែលជួយឱ្យសម្រេចចំណេះដឹងល្អៗ និងបង្កើនសមត្ថភាពរបស់ខ្លួន ។ ចំពោះការរាប់អានមិត្តភក្តិត្រូវស្មោះត្រង់ ប៉ុន្តែមានស្មារតីប្រុងប្រយ័ត្ន និងការទទួលខុសត្រូវគ្រប់ជំហាន ទាំងនៅកម្រិតវិទ្យាល័យ និងជីវិតក្រោយមហាវិទ្យាល័យ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅសាកលវិទ្យាល័យ Caltech នារដូវក្តៅឆ្នាំ 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ស្រាវជ្រាវនៅ California Institute of Technology នៃសាកលវិទ្យាល័យ Caltech សហរដ្ឋអាមេរិក នារដូវក្ដៅសម្រាប់ឆ្នាំសិក្សា២០២៥...

PSU-TUYF ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រ សិក្សានៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/02/2023

កម្មវិធីអាហារូបករណ៍ PSU-TUYF បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រសិក្សាជំនាញគណិតវិទ្យា និងវិទ្យាសាស្ត្រកុំព្យូទ័រដល់និស្សិតកម្ពុជាសម្រាប់ឆ្នាំសិក្សា២០២៣ ។...

សាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គនបន្តផ្តល់អាហារូបករណ៍ដល់សិស្សនិទ្ទេស A និង B ជាង២០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/12/2024

សាកលវិទ្យាល័យអន្តរជាតិផារ៉ាហ្គន បានប្រកាស​ពី​ការ​បន្តផ្តល់អាហារូបករណ៍ជាច្រើនកន្លែងដល់សិស្សានុសិស្សនិទ្ទេស A និង B ជាង២០០កន្លែង គ្រប់មុខជំនាញ សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ឱកាស​អាហារូបករណ៍រៀនជំនាញ TVET ចំនួន ៦៦៥កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ដែលជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈរបស់រដ្ឋតែមួយគត់ចំណុះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្តកំពង់ឆ្នាំង បានប្រកាសផ្ដល់អាហារូបករណ៍១០០%...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Nalanda ប្រទេសឥណ្ឌា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំពោះប្រជាពលរដ្ឋដែលជាប្រទេសសមាជិកអាស៊ាន នៅសាកលវិទ្យាល័យ Nalanda នៃប្រទេសឥណ្ឌា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ សាកលវិទ្យាល័យផ្ដល់ការសិក្សារយៈពេល៤ឆ្នាំ

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

Half Landscape (Short) Size: Width:640px, Height:400px

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)