ដំណេកសំខាន់ខ្លាំងសម្រាប់មនុស្សគ្រប់រូប ហើយរឹតតែសំខាន់សម្រាប់ទារក ដែលអាចជួយអភិវឌ្ឍន៍ខួរក្បាលរបស់ទារកឱ្យកាន់តែប្រសើរ។ នៅពេលទារកចាប់ផ្តើមលូតលាស់ពីមួយថ្ងៃទៅមួយថ្ងៃ ទម្លាប់គេងរបស់ពួកគេក៏ផ្លាស់ប្តូរជាបន្តបន្ទាប់ដែលឪពុកម្តាយត្រូវស្វែងយល់។ វដ្តនៃការគេងរបស់ទារកផ្លាស់ប្តូរទៅតាមដំណាក់កាលនៃអាយុរបស់ពួកគេចាប់ពីសូន្យខែ ៣ខែ ៦ខែ និង១២ ខែមានការផ្លាស់ប្តូររហូត។
ទារកទើបកើតអាយុពីសូន្យខែឡើងទៅត្រូវការពេលវេលាគេងប្រហែល ១៦ម៉ោងក្នុងមួយថ្ងៃ ពួកគេចំណាយពេលគេង ៨ម៉ោងនៅពេលយប់ និង៨ម៉ោងនៅពេលថ្ងៃ។ ពេលគេងម្តាយឪពុកគួររុំទារកដោយសម្លៀកបំពាក់ ឬក្រណាត់ទន់មានផាសុខភាពល្អ និងនៅកន្លែងណាមួយផ្សេងដាច់ដោយឡែកសម្រាប់ពួកគេ ដើម្បីកុំឱ្យមានការំខាន។ ម្តាយឪពុកមិនត្រូវទុកទារកដែលទើបកើតឱ្យនៅម្នាក់ឯងនោះទេ នៅពេលដែលពួកគេភ្ញាក់ដឹងខ្លួនអាចនឹងយំ ឬស្រែកអាចបង្កគ្រោះថ្នាក់បានគ្រប់វិនាទី។

ទារកមានអាយុចន្លោះពីបីខែពួកគេត្រូវការពេលវេលាគេងរយៈពេល ១៥ម៉ោងក្នុងមួយថ្ងៃ។ ទារកគេងនៅពេលថ្ងៃត្រឹមតែបួនទៅប្រាំម៉ោងប៉ុណ្ណោះ ហើយចាប់ផ្តើមធ្វើចលនាផ្សេងៗ ត្រូវការភាពកក់ក្តៅកាន់តែខ្លាំងពីម្តាយឪពុក។ វ័យនេះពួកគេឈប់គេងភ្លាមៗបន្ទាប់ពីបៅដោះម្តាយឆ្អែត។ ចំណែកទារកមានអាយុចន្លោះពីប្រាំមួយខែ ហើយវ័យនេះទារកអាចគេងរយៈពេល ១៤ម៉ោងក្នុងមួយថ្ងៃដោយគេង ១០ម៉ោងនៅពេលយប់ ៤ម៉ោងនៅពេលថ្ងៃ ។

ទន្ទឹមគ្នានេះ រយៈពេលគេងរបស់កុមារមានអាយុចាប់ពី ១ឆ្នាំក៏មិនខុសគ្នាពីកុមារដែលមានអាយុ ៦ខែប៉ុន្មានដែរ ពួកគេត្រូវការពេលវេលាគេងយ៉ាងហោចណាស់ ១៤ម៉ោងដូចគ្នា គ្រាន់តែគេងយប់ច្រើនជាងពេលថ្ងៃ។ វ័យនេះកុមារចូលចិត្តលេងច្រើនជាងគេងហើយក៏ចាប់ផ្តើមផ្លាស់ប្តូរទម្លាប់បន្តិចម្តងៗ ហើយចាប់ពីវ័យនេះទៅឪពុកម្តាយគួរទម្លាប់ឱ្យកូនគេងម្នាក់ឯងដោយមានគ្រែ ឬបន្ទប់ផ្ទាល់ខ្លួន។
ការចិញ្ចឹមបីបាច់កូនទាមទារឱ្យម្តាយឪពុកលះបង់ពេលវេលាច្រើន ព្យាយាម អត់ធ្មត់ និងមានជំហរឹងមាំ មិនតែប៉ុណ្ណោះម្តាយឪពុកដឹងពីទម្លាប់គេងរបស់កូន ពិសេសនៅឆ្នាំទីមួយនៃការចិញ្ចឹមបីបាច់ពួកគេ នោះនឹងងាយស្រួលថែ ព្រមទាំងផ្តល់ការអប់រំត្រឹមត្រូវដល់កូន៕

ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍នៅសិក្សានៅប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/12/2023
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងអាហារូបករណ៍ជ្រើសរើសសិស្ស និស្សិត និងមន្ត្រីរាជធការកម្ពុជាទៅសិក្សានៅប្រទេសថៃក្រោមអាហារូបករណ៍ ព្រះអង្គម្ចាស់ក្សត្រីយ័មហាចក្រីសិរិថន។ អាហារូបករណ៍...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅសាធារណរដ្ឋប្រជាមានិតចិន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/03/2026
ឱកាសសម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែងរកអាហារូបករណ៍សិក្សាជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...

រៀនជំនាញបច្ចេកទេស ១៣ជំនាញ ឥតគិតថ្លៃ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/07/2026
សម្រាប់យុវជន ក៏ដូចជាប្រជាពលរដ្ឋទូទៅដែលកំពុងស្វែងរកការសិក្សាជំនាញបច្ចេកទេស ពេលនេះវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង កំពុងជ្រើសរើសសិស្សឱ្យចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ទៅលើ ១៣ជំនាញដោយឥតគិតថ្លៃ...

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/01/2023
ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/01/2023
កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយមានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...





































































