លក្ខណៈសម្បត្តិទាំង៤ ដែលគ្រូបង្រៀនត្រូវប្រកាន់ខ្ជាប់ក្នុងដំណើរជីវិតអប់រំ

ភ្នំពេញ៖ សិស្សទទួលបានចំណេះដឹងត្រូវពឹងលើគ្រូពន្យល់ បង្ហាត់បង្រៀន និងណែនាំរាប់ទាំងសីលធម៌រស់នៅប្រចាំថ្ងៃ។ សង្គមខ្មែរបានឱ្យតម្លៃខ្ពស់ដល់គ្រូបង្រៀន និងចាត់ទុកគ្រូជាបុគ្គលដែលអាចដឹកនាំដំណើរជីវិតសិស្សឱ្យមានសេចក្តីថ្លៃថ្នូរ និងចូលរួមបង្កើតធនធានមនុស្សជួយសង្គមជាតិ។ តាមវចនានុក្រមសម្ដេ​ច​​សង្ឃរាជ ជួន ណាត ពាក្យគ្រូ មកពីពាក្យបាលីសំស្ក្រឹតថា គរុ មានន័យថា អ្នកដែលមានចិត្តធ្ងន់ អ្នកដែលគេគួរគោរព ពោលគឺអ្នកបង្ហា​ត់​បង្រៀនផ្ដល់ចំ​ណេះ​ដឹង ចំណេះធ្វើ និងបុគ្គលិកលក្ខណៈល្អបង្ហាញដល់សិស្សានុ​សិស្ស​។ គូ្រជាអ្នកធ្ងន់ ធ្ងន់ទាំងកាយ ធ្ងន់ទាំងចិត្ត ហើយខាងក្រោមនេះជា​លក្ខណៈសម្បត្តិរបស់គ្រូបង្រៀនល្អ។

១. រូបសម្បត្តិ៖ គ្រូបង្រៀនត្រូវមានកាយសម្បទាមាំមួន មានរូបរាងកាយសមរម្យរួមមានសំឡេង អវយវៈគ្រប់គ្រាន់ គឺមានវិញ្ញាណល្អទាំងប្រាំ។ លើសពីនេះគ្រូបង្រៀនត្រូវមានសុខភាពល្អរឹងមាំទាំងផ្លូវកាយ និងផ្លូវចិត្ត។ ដូចគ្នាគ្រូត្រូវចេះថែរក្សាសុខភាពឱ្យបានល្អ ដើម្បីឱ្យកាយសម្បទាមាំមួន មានកម្លាំង ដែលជាកត្តាជំរុញក្នុងការបង្រៀន និងរៀន។ ចំណែកផ្លូវចិត្តគ្រូត្រូវមានចិត្តត្រជាក់ មិនឆេវឆាវ ឬឆាប់ខឹង ជាមនុស្សពូកែគិតមានគំនិតឆ្លាតវៃ ពេញចិត្ត និងរីករាយចំពោះការបង្រៀនសិស្ស។

២. ចរិយាសម្បត្តិ៖ គ្រូបង្រៀនត្រូវមានឥរិយាបទ ដេក ដើរ ឈរ អង្គុយ ទន់ភ្លន់ ម៉ឹងម៉ាត់ ប្រកបទៅដោយសីលធម៌វិជ្ជាជីវៈខ្ពស់សមជាអ្នកអប់រំ។ ម៉្យាងទៀត គ្រូបង្រៀនត្រូវប្រើប្រាស់ពាក្យពេចន៍ ពាក្យសម្ដីពីរោះពិសា ផ្អែមល្ហែមជាមួយសិស្ស ហើយត្រូវមានសម្លៀកបំពាក់សមរម្យជាគ្រូបង្រៀន។ លើសពីនេះ គ្រូបង្រៀនត្រូវមានចិត្តស្មោះត្រង់ ប្រកាន់យកនូវយុត្តិធម៌ប្រកបដោយព្រហ្មវិហារធម៌ និងសច្ចធម៌។

. ចំណេះដឹង៖ គ្រូបង្រៀនត្រូវមានចំណេះដឹងទូលំទូលាយទាំងជំនាញឯកទេស និងចំណេះដឹងទូទៅក្នុងការបង្ហាត់បង្រៀន និងត្រូវមានចំណេះដឹងផ្នែកចិត្តគរុកោសល្យផងដែរ។ គ្រូបង្រៀនក៏ត្រូវចេះប្រើប្រាស់វិធីសាស្ត្រទំនើបទាន់សម័យ មានតិចនិចល្អនៅក្នុងការបង្រៀន និងត្រូវមានបទពិសោធន៍បង្រៀនយ៉ាងស្ទាត់ជំនាញ ព្រមទាំងគោរពតាមគោលដៅអប់រំរបស់ជាតិ​។ គ្រូបង្រៀនត្រូវមានសមត្ថភាពអប់រំសិស្សឱ្យក្លាយទៅជាពលរដ្ឋល្អ ជាធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់កសាងប្រទេសជាតិ និងអភិវឌ្ឍសង្គមជាតិឱ្យរីកចម្រើនលូតលាស់យ៉ាងឆាប់រហ័ស។

. ចំណេះធ្វើ៖ គ្រូបង្រៀនត្រូវខិតខំធ្វើឱ្យបានសម្រេចតាមគោលដៅអប់រំជាតិតាមតម្រូវការជាក់ស្ដែងរបស់សង្គម។  ទន្ទឹមនឹងនេះ គ្រូបង្រៀនត្រូវបង្រៀនសិស្សអំពីទ្រឹស្ដីផ្សារភ្ជាប់និងការអនុវត្តជាក់ស្ដែង។ លើសពីនេះគ្រូបង្រៀនត្រូវចេះបណ្ដុះបណ្ដាលធនធានមនុស្សដោយផ្សារភ្ជាប់នឹងទីផ្សារការងារ ដែលអាចជួយឱ្យសិស្សក្រោយបញ្ចប់ការសិក្សាងាយស្រួលរកការងារធ្វើ។ លើសពីនេះ គ្រូបង្រៀនផ្ទាល់ត្រូវមានចំណេះដឹងរស់នៅក្នុងសង្គមធ្វើជាគម្រូល្អក្នុងសង្គម ដើម្បីឱ្យសង្គមមួយមានសីលធម៌ល្អរស់នៅប្រកបដោយសុខដុមរមនា៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ ១០កន្លែង​នៅ​សាកលវិទ្យាល័យលីមកុកវីង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

ជាឱកាស​សម្រាប់សិស្សនិស្សិត​ដែលកំពុងស្វែង​រក​អាហារូបករណ៍​សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ​លីមកុកវីង ពេលនេះ គណៈកម្មាធិការអាហារូបករណ៍...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍១០០% ចំនួន២៧០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោសែនស្វាយរៀង បានប្រកាស​ជ្រើសរើស​និស្សិត​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ លើកទី២ សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥ ដោយផ្តល់អាហារូបករណ៍១០០% សរុបចំនួន ២៧០កន្លែង។

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនរៀនជំនាញ TVET ចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/11/2023

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ប្រកាសថា នៅ​ក្នុងឆ្នាំ​សិក្សា​២០២៣-២០២៤ វិទ្យាស្ថាន​នឹង​ជ្រើសរើស​យុវជន យុវនារី មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារ...

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...