រិន រ៉ាវុធ ៖ ជីវភាពក្រីក្រ មិនមែនជាឧបសគ្គក្នុងការកសាងជីវិតដ៏ល្អនោះទេ

ពីក្មេងឃ្វាលគោ និងទូលកញ្ច្រែងនំក្រូច នំកង ដើរលក់តាមភូមិ ដើម្បីជួយ​សម្រាលបន្ទុកគ្រួសារ, លោក រិន រ៉ាវុធ បានជម្នះរាល់ពាក្យមើលងាយ និងឧបសគ្គ ដោយយក «ការសិក្សា» ធ្វើជាអាវុធប្រែក្លាយវាសនារបស់លោក រហូតក្លាយជានិស្សិតថ្នាក់បណ្ឌិត និងជាអ្នកដឹកនាំយុវជនដ៏សកម្មមួយរូប ដែលកំពុងផ្ដល់ឱកាស និងក្ដីសង្ឃឹមដល់និស្សិតក្រីក្ររាប់រយនាក់ទូទាំងប្រទេសកម្ពុជា។

លោក រិន រ៉ាវុធ ជាកូនប្រុសពៅក្នុងគ្រួសារដែលមានបងប្អូនដល់ទៅ ៦ នាក់។ ឪពុករបស់លោក​ជាកសិករដែល​មិនចេះអក្សរ ចំណែកឯម្ដាយជាអ្នកធ្វើនំលក់ ជីវិតគ្រួសាររបស់ រ៉ាវុធ គឺពេញទៅដោយភាពខ្វះមុខខ្វះក្រោយ រកព្រឹកខ្វះល្ងាច ព្រមជាមួយ​នឹងពាក្យ​មើលងាយឡកឡឺយពីសង្គមជុំវិញខ្លួនថែមទៀត។ ប៉ុន្តែ ដោយមានជំនឿថា «ជីវភាពក្រីក្រ មិនមែនជាឧបសគ្គក្នុងការកសាងជីវិតដ៏ល្អនោះ» រ៉ាវុធ បានប្ដេជ្ញាចិត្តថា នឹងស្ដារជីវភាពគ្រួសារឡើងវិញឱ្យទាល់តែបាន។

“មានពាក្យចចាមអារ៉ាមថា ឪពុកមិនចេះអក្សរ ម្ដាយលក់នំ កូនមិនអាចទៅណាខ្ពង់ខ្ពស់ទេ។ ពាក្យទាំងអស់ហ្នឹង តែងតែតាមលងបន្លាចអារម្មណ៍ខ្ញុំរហូត ហើយខ្ញុំចង់លុបស្នាមហ្នឹងចេញ។ ឥឡូវនេះ ស្នាមទាំងអស់ហ្នឹង បានរសាត់បាត់ជិតអស់ហើយ នៅពេលដែលខ្ញុំបានពង្រីកសក្តានុពលរបស់ខ្លួនឯង…”

លោក រិន រ៉ាវុធ រំលឹក

ដើម្បីលុបលាងពាក្យមើលងាយ និងផ្លាស់ប្ដូរវាសនា រ៉ាវុធ មានអាវុធតែមួយគត់ គឺ «ការរៀនសូត្រ»។ ទោះបីជាដៃម្ខាងត្រូវកាន់ខ្សែគោ និងទូលកញ្ច្រែងនំក៏ដោយ ក៏ដៃម្ខាងទៀតមិនដែលរបូតមហិច្ឆតាឡើយ។ ក្មេងប្រុសដែលកាលនោះមានរាងកាយស្គមស្គាំង តែពោរពេញដោយឆន្ទៈ បានប្រឡងជាប់ជាសិស្សពូកែរូបវិទ្យា នៅថ្នាក់អនុវិទ្យាល័យ និង សិស្សពូកែអក្សរសិល្ប៍ខ្មែរ នៅថ្នាក់វិទ្យាល័យ។

ការតស៊ូមិនខ្លាចនឿយហត់ ទីបំផុតក៏បានហុចផ្លែផ្កា, ចំណុចរបត់ដ៏សំខាន់បំផុតដែលផ្លាស់ប្ដូរវាសនារបស់យុវជនជនបទរូបនេះ គឺនៅគ្រាដែលលោកត្រូវបានទូរទស្សន៍ក្នុងស្រុកមួយ​បាន​សម្ភាសន៍គាត់ពីខ្សែជីវិត និងការតស៊ូ។ ពេលនោះ ភាពអំណត់តស៊ូ និងសមត្ថភាពដ៏លេចធ្លោរបស់លោក ត្រូវបាន សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ចាប់អារម្មណ៍ នឹងទទួលបានការជួយជ្រោមជ្រែងលើការសិក្សាពីសម្តេចទាំងទ្វេរ។ ជំនួយនេះ បានបើកទ្វារឱ្យកូនកសិកររូបនោះ អាចបន្តការសិក្សារហូតចប់ចុងចប់ដើម និងមានជំហរជីវិតដ៏រឹងមាំ។

ឆ្លងកាត់ព្យុះភ្លៀងគ្រប់បែបយ៉ាង បច្ចុប្បន្ន អតីតក្មេងឃ្វាលគោរូបនេះ បានក្លាយជាបញ្ញវន្តដ៏ឆ្នើម ដែលកំពុងបន្តការសិក្សាថ្នាក់បណ្ឌិត សេដ្ឋកិច្ច និងគោលនយោបាយសាធារណៈ។ ទន្ទឹមនឹងនេះ លោកក៏កំពុងកាន់តួនាទីជា ប្រធានផ្នែកយុវជនគ្រឹះស្ថានឧត្តមសិក្សា នៃក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានបណ្ដាញគ្រឹះស្ថានឧត្តមសិក្សា ១៤៥ ទូទាំងប្រទេស។

ដោយធ្លាប់ឆ្លងកាត់ភាពលំបាក លោក រ៉ាវុធ យល់ច្បាស់ថា «សង្គមមួយអាចរីកចម្រើន និងសុខដុមរមនា គឺផ្ដើមចេញពីយុវជនទទួលបានការអប់រំខ្ពង់ខ្ពស់» ព្រោះមូលធនមនុស្ស គឺជាអ្នកបង្កើតអ្វីៗគ្រប់យ៉ាង។ ទស្សនៈនេះ បានជំរុញឱ្យលោកបង្វែរជោគជ័យផ្ទាល់ខ្លួន ទៅជាបេសកកម្មជួយសង្គមលើវិស័យសិក្សាអប់រំ។

លោកបានប្រើប្រាស់លទ្ធភាព និងតួនាទី ដើម្បីជ្រោមជ្រែងយុវជនក្រីក្រមកពីតាមបណ្ដារាជធានីខេត្តទូទាំងប្រទេស ដែលមានវាសនាដូចលោកកាលពីក្មេង។ លោកមិនត្រឹមតែជួយស្វែងរកអាហារូបករណ៍ឱ្យ​ពួកគេ​ប៉ុណ្ណោះទេ ថែមទាំងជួយសម្របសម្រួលកន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងផ្ដល់ឱកាសការងារក្នុងអំឡុងពេលសិក្សាទៀតផង។ លើសពីនេះ លោកតែងតែជួបប្រជុំតម្រង់ទិសដៅជីវិត បណ្ដុះឧត្តមគតិស្នេហាជាតិ និងភាពជាអ្នកដឹកនាំ ដោយចងក្រងពួកគេជាគ្រួសារយុវជនដ៏ធំមួយ ប្រៀបដូចជា «ឫស្សីមួយគុម្ភ» ដែលរួបរួមគ្នា រហូតរីកធំធាត់ក្លាយជាព្រៃឫស្សី និងជាដើមឈើដ៏ធំ ដែលអាចផ្ដល់ម្លប់ដល់អ្នកដំណើរគ្រប់ទីកន្លែង។

ការលះបង់នេះ បានជួយឱ្យនិស្សិតក្រីក្ររាប់រយនាក់ បានបន្តការសិក្សា មានការងារសមរម្យ ក្លាយជាសសរទ្រូងគ្រួសារ និងបន្តបេសកកម្មជួយសង្គមតទៅទៀត។

សម្លឹងទៅថ្ងៃអនាគត លោក រិន រ៉ាវុធ ប្ដេជ្ញាថា នឹងបន្តពង្រីកការគាំទ្រដល់យុវជនកម្ពុជាឱ្យបានកាន់តែច្រើន តាមរយៈការពង្រឹកកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសជឿនលឿន ដូចជាមហាអំណាចចិន និងសហរដ្ឋអាមេរិកជាដើម ដើម្បីបញ្ជូននិស្សិតខ្មែរទៅបន្តការសិក្សានៅក្រៅប្រទេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​ប្រកាស​ផ្ដល់​អាហារូបករណ៍​ជាង​ ​១​ពាន់​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2026

​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ព្រះកុសុមៈ ​(​PPI​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ដោយ​ឥត​គិត​ថ្លៃ​ចំនួន​ ​១,០៥៦​កន្លែង​ ​លើ​ជំនាញ​ចំនួន​ ​១៤​មុខវិជ្ជា​ ​ព្រមទាំង​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ជូន​សិក្ខាកាម​ ក្រោម​កម្មវិធី​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ​...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍តាមនិទ្ទេសនៅសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន សម្រាប់សិស្សទើបប្រឡងបាក់ឌុបរួច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2025

សាកលវិទ្យាវិទ្យាល័យ ផារ៉ាហ្គន ប្រកាសផ្ដល់អាហារូបករណ៍ផ្អែកលើនិទ្ទេស សម្រាប់សិស្សានុសិស្សទាំងអស់ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់បណ្ឌិតផ្នែក AI នៅសាកលវិទ្យាល័យជាតិ Chungbok ប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2023

ជាឱកាសសម្រាប់អ្នកចង់បន្ត​ការសិក្សា​ លើជំនាញ AI Processor Chip Design និង AI Deep Learning Image Recognition ពេល​នេះ​សាកលវិទ្យាល័យជាតិ Chungbok ...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសសិស្សចូលរៀនបច្ចេកទេសវិជ្ជាជីវៈ១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យជាច្រើន​កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ សិក្សា​នៅសាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2026

University of Alberta ប្រទេសកាណាដា បានប្រកាសផ្តល់អាហារូបករណ៍ និងរង្វាន់លើកទឹកចិត្តថ្នាក់បរិញ្ញាបត្រ សម្រាប់និស្សិតឆ្នើម និស្សិតមានភាពជាអ្នកដឹកនាំ