សាកលវិទ្យាល័យ Central South University ស្ថិតនៅទីក្រុងឆាងសា ប្រទេសចិន កំពុងប្រកាសជ្រើសរើសបេក្ខជនអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B (CSC Type B) សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (សិក្សារយៈពេល៣ឆ្នាំ) និងថ្នាក់បណ្ឌិត (រយៈពេល៤ឆ្នាំ) ឆ្នាំសិក្សា២០២៧-២០២៨។
អត្ថប្រយោជន៍ទទួលបាន ៖ ថ្លៃសិក្សា ១០០%, កន្លែងស្នាក់នៅ, ប្រាក់ឧបត្ថម្ភប្រចាំខែ និងការធានារ៉ាប់រងសុខភាពទូទៅ។
លក្ខខណ្ឌនៃការជ្រើសរើស ៖ ជាជនជាតិខ្មែរ និងគ្មានសញ្ជាតិចិន, មានសុខភាពល្អ គោរពច្បាប់ នៃសាធារណរដ្ឋប្រជាមានិតចិន, សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ត្រូវមានសញ្ញាបត្របរិញ្ញាបត្រ និងអាយុមិនលើសពី ៣៥ឆ្នាំ, ថ្នាក់បណ្ឌិត ត្រូវមានសញ្ញាបត្របរិញ្ញាបត្រជាន់ខ្ពស់ អាយុមិនលើសពី ៤០ឆ្នាំ, សម្រាប់កម្មវិធីសិក្សាផ្នែកវិទ្យាសាស្រ្ត និងវិស្វកម្ម សិក្សាជាភាសាចិន ត្រូវមាន HSK Level 4 ពិន្ទុយ៉ាងតិច ១៨០ពិន្ទុ, សម្រាប់កម្មវិធីសិក្សាផ្នែកមនុស្សសាស្រ្ត វិទ្យាសាស្រ្តសង្គម និងវេជ្ជសាស្រ្ត ត្រូវមាន HSK Level 4 មានពិន្ទុយ៉ាងតិច ២១០ពិន្ទុ។ កម្មវិធីសិក្សាជាភាសាអង់គ្លេស ត្រូវមានវិញ្ញាបនបត្របញ្ជាក់យ៉ាងតិច IELTS 6.0/TOEFL 85។
ឯកសារតម្រូវសម្រាប់ការដាក់ពាក្យ ៖ លិខិតឆ្លងដែន, រូបថត, ថ្នាក់អនុបណ្ឌិតត្រូវភ្ជាប់សញ្ញាបត្របរិញ្ញាបត្រ និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ, ថ្នាក់បណ្ឌិត ត្រូវភ្ជាប់សញ្ញាបត្របរិញ្ញាបត្រ អនុបណ្ឌិត និងព្រឹត្តិបត្រពិន្ទុគ្រប់ឆ្នាំ (ប្រែជាភាសាអង់គ្លេស ឬចិន), វិញ្ញាបនបត្របញ្ជាក់សមត្ថភាពភាសា IELTS/TOEFL ឬ HSK, លិខិតឧទ្ទេសនាមចំនួន ២ច្បាប់ សរសេរជាភាសាអង់គ្លេស ឬចិន, លិខិតពិនិត្យសុខភាព, លិខិតថ្កោលទោស, ផែនការសិក្សា សរសេរជាភាសាអង់គ្លេស ឬចិន យ៉ាងតិច ១០០០ពាក្យ ដោយបញ្ជាក់ពីប្រធានបទស្រាវជ្រាវ គោលបំណងនៃការស្រាវជ្រាវ វិធីសាស្រ្តស្រាវជ្រាវ លទ្ធផលដែលរំពឹងទុក, លិខិតទទួលយកពីសាស្រ្តាចារ្យណែនាំ, អត្ថបទស្រាវជ្រាវដែលបានបោះពុម្ពផ្សាយ, វីដេអូណែនាំខ្លួន រយៈពេល១នាទី ជាទម្រង់ MP4, លិខិតបញ្ជាក់ថា មិនបានទទួលអាហារូបករណ៍ ឬជំនួយហិរញ្ញវត្ថុផ្សេងទៀត, លិខិតទទួលចូលរៀនជាបឋម និង ឯកសារគាំទ្រផ្សេងៗ។

សម្រាប់ការដាក់ពាក្យ បេក្ខជនត្រូវចុះឈ្មោះ និងបំពេញពាក្យស្នើសុំតាមប្រព័ន្ធអនឡាញចំនួនពីរ គឺ ប្រព័ន្ធសាកលវិទ្យាល័យ Central South University (https://csu.17gz.org/member/login.do) និងប្រព័ន្ធក្រុមប្រឹក្សាអាហារូបករណ៍ចិន (http://studyinchina.csc.edu.cn/#/login) ដោយប្រើកូដស្ថាប័ន Agency code: 10533 និងជ្រើសរើសប្រភេទអាហារូបករណ៍ Type-B។
កាលបរិច្ឆេទផុតកំណត់ទទួលពាក្យ ៖ ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៧៕













































































