មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ ៖ អនាគតឌីជីថលកម្ពុជា មិនអាស្រ័យលើភាពទំនើបនៃបច្ចេកវិទ្យាទេ តែស្ថិតលើគុណភាពធនធានមនុស្ស

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម សេរី ជំនះ បានគូសបញ្ជាក់ថា អនាគតឌីជីថលរបស់កម្ពុជា មិនមែនអាស្រ័យលើភាពទំនើបនៃបច្ចេកវិទ្យារបស់យើងនោះទេ ប៉ុន្តែអាស្រ័យលើគុណភាពនៃធនធានមនុស្ស ដែលមានសមត្ថភាពប្រើប្រាស់ បង្កើត និងដឹកនាំបច្ចេកវិទ្យាប្រកបដោយចំណេះដឹង សីលធម៌ និងការទទួលខុសត្រូវ។

ថ្លែង​ទៅ​កាន់​សិស្ស និស្សិត និងយុវជន​មក​ពី​បណ្តា​សាកលវិទ្យាល័យ​នានា​ក្នុងរាជធានីភ្នំពេញ ក្នុង​សិក្ខា​សាលាលើកទី៧ ស្ដីពី «ភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍយុវជនកម្ពុជា» ក្រោមប្រធានបទ «យុវជនក្នុងយុគសម័យបញ្ញាសិប្បនិម្មិត (AI)៖ សុវត្ថិភាព ជំនាញ និងការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ» កាលពីសប្តាហ៍​កន្លងទៅនេះ ឯកឧត្តម សេរី ជំនះ បានសង្កត់ធ្ងន់ថា យុគសម័យបញ្ញាសិប្បនិម្មិត (AI) គឺជាយុគសម័យនៃឱកាស ប៉ុន្តែឱកាសទាំងនេះនឹងមានតម្លៃពិតប្រាកដ លុះត្រាតែយុវជនមានការខិតខំរៀនសូត្រ មានវិន័យ មានសមត្ថភាពគិតដោយខ្លួនឯង និងមានទំនួលខុសត្រូវ។

ដើម្បីឱ្យយុវជនកម្ពុជា ក្នុងយុគសម័យបញ្ញាសិប្បនិម្មិត ក្លាយជាជំនាន់ដែលមានទាំងសមត្ថភាពបច្ចេកវិទ្យា ស្មារតីច្នៃប្រឌិត និងសីលធម៌សង្គម ឯកឧត្តមរដ្ឋលេខាធិការបានផ្ដល់ដំបូន្មានគន្លឹះចំនួន ៤ ចំណុចដល់យុវជន ដែល​រួមមាន សូមប្រើប្រាស់បច្ចេកវិទ្យាដើម្បីបង្កើនចំណេះដឹង មិនមែនដើម្បីជំនួសការរៀនសូត្រ, ប្រើប្រាស់ AI ដើម្បីជួយអភិវឌ្ឍសមត្ថភាព មិនមែនដើម្បីជំនួសការគិតពិចារណា, សូមប្រើប្រាស់បណ្ដាញសង្គមដើម្បីចែករំលែកចំណេះដឹង និងគុណតម្លៃវិជ្ជមាន មិនមែនដើម្បីបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់អ្នកដទៃ និងសូមប្រើប្រាស់ចំណេះដឹង និងជំនាញរបស់ខ្លួនដើម្បីបង្កើតប្រយោជន៍សម្រាប់គ្រួសារ សហគមន៍ និងប្រទេសជាតិ។

គួរបញ្ជាក់ផងដែរថា សិក្ខាសាលាលើកទី៧ ស្ដីពីភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាល និងវិស័យឯកជនក្នុងការអភិវឌ្ឍយុវជនកម្ពុជា ត្រូវបានរៀបចំឡើងក្នុងគោលបំណង ពង្រឹង និងពង្រីកកិច្ចសហការរវាងស្ថាប័នរាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានអប់រំ និងដៃគូពាក់ព័ន្ធក្នុងការលើកកម្ពស់សុវត្ថិភាព និងសមត្ថភាពឌីជីថលរបស់យុវជនកម្ពុជា, ផ្ដល់វេទិកាសម្រាប់ចែករំលែកចំណេះដឹង បទពិសោធ និងឧត្តមានុវត្តន៍ពាក់ព័ន្ធនឹងសុវត្ថិភាពសាយប័រ សុវត្ថិភាពឌីជីថល ចំណេះដឹងផ្នែកបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយសីលធម៌ និងការទទួលខុសត្រូវ, កំណត់បញ្ហាប្រឈម អាទិភាព និងដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់ការការពារយុវជនពីហានិភ័យឌីជីថល និងការជំរុញឱ្យយុវជនប្រើប្រាស់បច្ចេកវិទ្យាដើម្បីការសិក្សា ការងារ នវានុវត្តន៍ និងការចូលរួមក្នុងសង្គម, ប្រមូលធាតុចូល និងអនុសាសន៍ពីភាគីពាក់ព័ន្ធ ដើម្បីជាធាតុចូលសម្រាប់ការរៀបចំ ឬកែលម្អគោលនយោបាយ ផែនការសកម្មភាព និងកម្មវិធីអភិវឌ្ឍយុវជននាពេលអនាគត៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ៥០កន្លែង​នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/12/2023

សម្រាប់សិស្ស-និស្សិតដែលមានបំណងចង់សិក្សាជំនាញផ្នែកសិល្បៈ ពេលនេះ គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងផ្តល់អាហារូបករណ៍...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បច្ចេកទេសជាន់ខ្ពស់ចំនួន២០០កន្លែងនៅសាលាបច្ចេកទេស ដុនបូស្កូខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/10/2023

សាលាបច្ចេកទេស ដុនបូស្កូ ខេត្តកែប ប្រកាសជ្រើសរើសសិស្សចូលសិក្សាអាហារូបករណ៍ជំនាញថ្នាក់ជាន់ខ្ពស់បច្ចេកទេសចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។........

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

អាហារូបករណ៍ KOICA សម្រាប់និស្សិតកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិតនៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/06/2026

នៅក្នុងឆ្នាំសិក្សា២០២៧ ខាងមុខនេះ ការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA ប្រចាំកម្ពុជា តាមរយៈកម្មវិធីអាហារូបករណ៍ KOICA Scholarship Program 2027 បានប្រកាសបើក​ទទួលពាក្យ​ឱ្យចូល​សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្សឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 21/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រចំនួន៤៥កន្លែងនៅសាកលវិទ្យាល័យធនធានមនុស្ស ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា​ ថ្នាក់ជាតិ។ អាហារូបករណ៍ផ្ដល់ជូនជាការគាំទ្រពី ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ...

អាហារូបករណ៍ TVET ១២៣០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះសីហនុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១២៣០កន្លែង លើ ១៤មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។