រដ្ឋមន្ត្រីអប់រំ ៖ ការវិនិយោគលើគុណភាព សមត្ថភាព និងសុខុមាលភាពគ្រូបង្រៀន គឺជាការវិនិយោគលើអនាគតរបស់កម្ពុជា

ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តគោលនយោបាយ ស្តីពីគ្រូបង្រៀនឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីដំណើរកំណែទម្រង់គ្រូបង្រៀននៅកម្ពុជា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា គ្រូបង្រៀន គឺជាកម្លាំងស្នូលក្នុងការកសាងធនធានមនុស្ស និងអនាគតរបស់ប្រទេសជាតិ។ ដូច្នេះ ការវិនិយោគលើគុណភាព សមត្ថភាព និងសុខុមាលភាពគ្រូបង្រៀន គឺជាការវិនិយោគលើអនាគតរបស់កម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្ថែមថា​ ការកែទម្រង់គ្រូបង្រៀន គឺជាកត្តាស្នូលក្នុងការលើកកម្ពស់គុណភាពអប់រំ ដោយក្រសួងបានខិតខំជាបន្តបន្ទាប់ក្នុងការលើកកម្ពស់ប្រាក់បៀវត្ស និងលក្ខខណ្ឌការងារ ការពង្រឹងគុណវុឌ្ឍិ និងសមត្ថភាពវិជ្ជាជីវៈ ការបង្កើតប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំដែលភ្ជាប់ទៅនឹងការរីកចម្រើនក្នុងអាជីព ព្រមទាំងការលើកកម្ពស់កិត្តិយស និងតម្លៃរបស់គ្រូបង្រៀនក្នុងសង្គម។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

ឯកឧត្តមបណ្ឌិតសភាចារ្យ បញ្ជាក់ថា គោលនយោបាយស្តីពីគ្រូបង្រៀនឆ្នាំ២០២៦ ត្រូវបានរៀបចំឡើងដោយឈរលើមូលដ្ឋានសមិទ្ធផលនៃកំណែទម្រង់កន្លងមក និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិជ្ជាជីវៈគ្រូបង្រៀនឱ្យកាន់តែមានគុណភាព សមធម៌ ប្រសិទ្ធភាព និងចីរភាព។

រដ្ឋមន្ត្រីក្រសួងអប់រំ ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់អង្គការយូណេស្កូ តាមរយៈកម្មវិធីពង្រឹងកម្មវិធីអប់រំគ្រូបង្រៀននៅកម្ពុជា (STEPCam) ដែលបានអនុវត្តចាប់តាំងពីឆ្នាំ២០១៨ ដែលកម្មវិធីនេះ បានគាំទ្រដល់ការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលគ្រូ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបរិក្ខារនៅតាមគ្រឹះស្ថានបណ្តុះបណ្តាលគ្រូចំនួន១១ ការពង្រឹងប្រព័ន្ធអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ព្រមទាំងការបណ្តុះបណ្តាល និងផ្តល់ការណែនាំដល់គ្រូបង្រៀនលើការបង្រៀនអំណាន និងគណិតវិទ្យានៅកម្រិតដំបូង ដែលបានផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សជាច្រើន។ កិច្ចសហប្រតិបត្តិការនេះ ក៏បានរួមចំណែកក្នុងការបញ្ចូលសមត្ថភាពបច្ចេកវិទ្យាព័ត៌មាន និងបញ្ញាសិប្បនិម្មិតទៅក្នុងកម្មវិធីអប់រំគ្រូបង្រៀន ដើម្បីឆ្លើយតបនឹងការវិវត្តនៃបច្ចេកវិទ្យា និងតម្រូវការនៃការអប់រំនាពេលអនាគត។

ជាមួយគ្នានេះ បើតាម​លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា, ស្របនឹងគោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ឆ្នាំ២០៥០ ក្រសួងបន្តលើកកម្ពស់គុណភាពអប់រំ តាមរយៈការបណ្ដុះបណ្ដាល ១២+៤ កម្រិតបរិញ្ញាបត្រ + ១ បរិញ្ញាបត្រ + ២ ជាមួយកម្មវិធីអប់រំស្ទែម ការអប់រំឌីជីថល ការប្រើប្រាស់បច្ចេកវិទ្យា AI ប្រកបដោយការទទួលខុសត្រូវ និងការបន្តការសិក្សាពេញមួយជីវិត។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបណ្ឌិតបញ្ជាក់ថា ផ្អែកទៅលើលទ្ធផលទាំងអស់នេះ គោលនយោបាយស្តីពី គ្រូបង្រៀនឆ្នាំ២០២៦ គឺបង្ហាញនូវចក្ខុវិស័យមួយក្នុងការបង្កើនសក្តានុពលគ្រូបង្រៀនប្រកបដោយគុណភាព មានចំណេះដឹងវិជ្ជាជីវៈ មានសុខភាពល្អ មានសីលធម៌វិជ្ជាជីវៈ ព្រមទាំងមានការទទួលស្គាល់ពីសង្គមផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍សម្រាប់និស្សិតកំពុងសិក្សាឆ្នាំទី១ ឬឆ្នាំទី២ នៅសាកលវិទ្យាល័យចំនួន៩របស់កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2026

ឱកាស​សម្រាប់និស្សិត​ដែល​កំពុង​សិក្សា​ឆ្នាំទី១ ឬឆ្នាំទី២ ថ្នាក់បរិញ្ញាបត្រ ក្នុងការ​ទទួលបាន​អាហារូបករណ៍ពេញលេញក្នុងការសិក្សា ពីកម្មវិធីអាហារូបករណ៍ Maybank។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/09/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ (PIKT) ប្រកាស​ជ្រើសរើសសិស្ស-និស្សិតថ្នាក់អាហារូបករណ៍ សិក្សា​ជំនាញវិជ្ជាជីវៈ ចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស រហូត​ដល់កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

អាហារូបករណ៍​ចូលសិក្សា​វគ្គ​បណ្តុះបណ្តាល​ជំនាញអប់រំ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/07/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាស​ដល់​និស្សិត​ដែល​កំពុង​សិក្សា​ថ្នាក់បរិញ្ញាបត្រ ឬ​បញ្ចប់ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ភាសាកូរ៉េ នៅ​សាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ និង​គ្រប់ស្ថាប័នទាំងអស់ថា សាកលវិទ្យាល័យ​នឹងផ្តល់អាហារូបករណ៍​ចំនួន១៥កន្លែង...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

អាហារូបករណ៍​ ​១០០​%​ ​ចំនួន​ ១​ ៨០៨ ​កន្លែង​ ថ្នាក់​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស​ ​សម្រាប់​សិស្ស​ទើប​ចប់​បាក់ឌុប​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2026

​សមាគម​សហព័ន្ធ​សិស្ស​-​និស្សិត​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស ​និង​វិជ្ជាជីវៈ ​បាន​ប្រកាស​ផ្ដល់​អាហារូបករណ៍​ ​១០០​%​ ​សរុប​ចំនួន​ ​១ ៨០៨ ​កន្លែង​

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...