ក្រុមប្រឹក្សា​យុវជនឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក (AYC) ជ្រើសរើសសមាជិកជំនាន់ទី១៤

ជាឱកាស​សម្រាប់យុវជន​ក្នុងការ​ពង្រឹងភាពជាអ្នកដឹកនាំ ចូល​រួម​ក្នុង​សកម្មភាព​សហគមន៍ និង​ចែករំលែក​ទស្សនៈ​របស់ខ្លួន ក្នុងការ​ពិភាក្សា​ប្រកបដោយអត្ថន័យ។

AYC ត្រូវ​បាន​បង្កើតឡើង​នៅ​ឆ្នាំ២០១២ ក្នុងគោលបំណង​លើក​កម្ពស់ និង​អភិវឌ្ឍន៍​សមត្ថភាព​យុវជន​ជាអ្នក​ដឹកនាំ​មក​ពីគ្រប់តំបន់​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា។

AYC ជាវេទិកា​មួយ​សម្រាប់យុវជន​កម្ពុជា​ដើម្បី ៖ ចូលរួមពិភាក្សា​លើ​បញ្ហាដែល​ពាក់ព័ន្ធ និង​មានសារៈសំខាន់ចំពោះយុវជន, ផ្តល់មតិ​យោបល់ និង​ទស្សនៈ​របស់យុវជន​ចំពោះ​កម្មវិធី​នានា​របស់ស្ថានទូតសហរដ្ឋអាមេរិក និង​គោលនយោបាយ​របស់សហរដ្ឋអាមេរិកនៅកម្ពុជា, រៀបចំ និង​អនុវត្ត​គម្រោង​សហគមន៍ ដើម្បីលើក​កម្ពស់​ការយល់ដឹងអំពីបញ្ហា​សង្គមផ្សេងៗ។

លើសពីនេះទៅទៀត សមាជិក AYC ក៏​មានតួនាទី​ជាអ្នកដឹកនាំ​ក្នុងការ​អនុវត្ត​គំនិតផ្តួចផ្តើម និង​សកម្មភាពស្ម័គ្រចិត្ត​ជាច្រើន ដែលមានប្រយោជន៍ និង​និរន្តរភាព​ដល់សង្គមជាតិទាំងមូល។

ឥឡូវនេះ AYC កំពុងស្វាគមន៍​សមាជិកថ្មី របស់ AYC ជំនាន់ទី១៤ និង​ធ្វើការ​រួមគ្នា​ដើម្បី​ជាប្រយោជន៍​សម្រាប់សង្គម​កម្ពុជាទាំងមូល។

លក្ខខណ្ឌក្នុងការដាក់ពាក្យ ៖ ​ជាយុវជន​កម្ពុជា (អាយុចន្លោះពី១៨ ដល់២៥ឆ្នាំ), មាន​ចំណង់ចំណូលចិត្ត​ក្នុងការ​ធ្វើការងារស្ម័គ្រចិត្ត ភាពជាអ្នកដឹកនាំ, អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេសបាន, មានចំណេះដឹងមូលដ្ឋានអំពីបញ្ហា​សង្គម ការ​គ្រប់គ្រង ឬអនុវត្តគម្រោង, បង្ហាញពីសមត្ថភាព​ជាអ្នកដឹកនាំ និង​ធ្វើការងារជាក្រុម, អាច​ចូលរួមជំនួប​ជាមួយ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក និង​កា​រប្រជុំ​របស់ក្រុមប្រឹក្សា​យុវជន​ជា​រៀងរាល់ខែ, មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ក្នុង​ការបំពេញ​កាតព្វកិច្ច​ស្ម័គ្រចិត្ត ក្រោម​ក្រុមប្រឹក្សា​យុវជន​ដែលមានរយៈពេល២ឆ្នាំ, ជាសមាជិក​កម្មវិធី Young Southeast Asian Leaders Initiative (YSEALI) ដើម្បីចុះឈ្មោះជាសមាជិក សូមចូលទៅកាន់ https://asean.usmission.gov/young-southeast-asian-leaders-initiative/ ។

ដាក់ពាក្យ​តាមរយៈតំណនេះ ៖ https://forms.gle/49JHPwFnwLDKrJfo8 ។

ផុតកំណត់ការទទួលពាក្យ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១១ និង៥៩នាទីយប់។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់ ឆានែលតេលេក្រាម https://t.me/+xxmSNA8hliQzYmQ1 ឬអ៊ីមែលទៅកាន់ ayc.cohort14recruitment@gmail.com ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបរកណ៍រដ្ឋាភិបាលចិន៦០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតកម្ពុជាទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៦០កន្លែង ទៅសិក្សាអាហារូបករណ៍...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​នៅ​រាជបណ្ឌិតសភាកម្ពុជា សម្រាប់សិស្ស​និទ្ទេស A, B ​និង C

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

រាជបណ្ឌិតសភាកម្ពុជា បានប្រកាស​​ពី​ការ​បណ្តុះបណ្តាល​ថ្នាក់បរិញ្ញាបត្រ​ក្នុងឆ្នាំសិក្សា​២០២៤-២០២៥ ដោយក្នុងនោះនឹងផ្តល់អាហារូបករណ៍ ១០០%, ៥០% និង ៣០% សម្រាប់សិស្សដែលមាន​និទ្ទេស A, B និង C សម្រាប់ការ​សិក្សា​រយៈពេល៤ឆ្នាំ។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

ឱកាសទទួលបានការឧបត្ថម្ភថ្លៃសិក្សាចំនួន២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/06/2023

វិទ្យាស្ថានបច្ចេកវិទ្យាគិរីរម្យ បានប្រកាស​ពី​ការ​ផ្ដល់ការឧបត្ថម្ភថ្លៃសិក្សាថ្នាក់បរិញ្ញាបត្រដល់សិស្សានុសិស្សដែលកំពុងសិក្សានៅថ្នាក់វិទ្យាល័យ...