ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ ផ្តល់អនុសាសន៍គន្លឹះ៣ ដើម្បីពង្រឹងគុណភាពអប់រំឆ្លើយតបទៅនឹង​ទីផ្សារ​ការងារ

ភ្នំពេញ — ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងរហ័ស នៃសេដ្ឋកិច្ច និងតម្រូវការកម្លាំងពលកម្មជំនាញ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកបណ្ឌិត សុខ សូត្រ បានផ្តល់នូវអនុសាសន៍សំខាន់ចំនួន ៣ ដែលជាយុទ្ធសាស្ត្រក្នុងការបន្តពង្រឹងគុណភាពអប់រំ និងធានាថា ការបណ្តុះបណ្តាលធនធានមនុស្សដើរទន្ទឹមគ្នានឹងតម្រូវការទីផ្សារការងារជាក់ស្តែង។

បើតាម​លោកបណ្ឌិត សុខ សូត្រ ការផ្លាស់ប្តូរត្រូវធ្វើឡើងចាប់ពីកម្រិតបុគ្គល រហូតដល់កម្រិតស្ថាប័ន ដូចជា៖

ទី១. សម្រាប់គ្រូបង្រៀន ៖ ត្រូវផ្លាស់ប្តូរពីការបង្រៀនបែបប្រពៃណី មកជាការបង្រៀនដែលផ្តោតលើសិស្សជាមជ្ឈមណ្ឌល និងការប្រើប្រាស់ទិន្នន័យ (Data-driven) ដើម្បីវាយតម្លៃសិស្ស។ គ្រូត្រូវមានសមត្ថភាពប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្របង្រៀនបែបថ្មី ដើម្បីធានាថា សិស្សមិនត្រឹមតែចេះចាំមេរៀនទេ តែមានបំណិនត្រិះរិះពិចារណា និងដោះស្រាយបញ្ហា ដែលជាបំណិនចាំបាច់សម្រាប់ទីផ្សារការងារ។

ទី២. សម្រាប់សិស្ស/និស្សិត ៖ ត្រូវងាកមកចាប់អារម្មណ៍លើមុខវិជ្ជា STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា) ព្រោះរបាយការណ៍បង្ហាញថា មានតែ ២០% ប៉ុណ្ណោះដែលចាប់យកជំនាញនេះ។ ទន្ទឹមនឹងជំនាញរឹង សិស្សត្រូវពង្រឹង «បំណិនទន់» និងត្រៀមខ្លួនសម្រាប់ទីផ្សារការងារតាំងពីនៅរៀន ដោយចូលរួមការងារស្ម័គ្រចិត្ត ឬកម្មវិធីហាត់ការនានា។

ទី៣. សម្រាប់ស្ថាប័នអប់រំ ៖ ចាំបាច់ត្រូវពង្រឹង «ភាពជាដៃគូជាមួយវិស័យឯកជន/ឧស្សាហកម្ម»។ ភាពជោគជ័យនៃគម្រោងនេះបានបង្ហាញថា ការសហការរចនាកម្មវិធីសិក្សាជាមួយនិយោជក គឺជាកត្តាកំណត់អត្រាការងាររបស់និស្សិត។ លើសពីនេះ ស្ថាប័នត្រូវជំរុញការស្រាវជ្រាវឱ្យបានខ្លាំងក្លា និងធ្វើឱ្យប្រព័ន្ធគ្រប់គ្រងសាលារៀន (School-Based Management) និងយុទ្ធសាស្ត្រសហគមន៍សាលារៀន (School Community Strategy) កាន់តែមានប្រសិទ្ធភាព។

យ៉ាងណាក៏ដោយ បើតាមលោកបណ្ឌិត សុខ សូត្រ ការពង្រឹងគុណភាពពីថ្នាក់ក្រោម (Foundational Learning) គឺជាកូនសោរដ៏សំខាន់ដែលមិនអាចខ្វះបាន ដើម្បីឈានទៅរកភាពជោគជ័យនៅកម្រិតឧត្តមសិក្សា និងការងារនាពេលអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញបច្ចេកវិទ្យាឌីជីថលចំនួន១០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2024

តាមរយៈក្រសួងប្រៃសណីយ និងទូរគមនាគមន៍ (ក.ប.ទ) ប្រកាសជ្រើសរើសសិស្សនិស្សិត និងសាធារណជនចូលសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០នាក់ ដើម្បីសិក្សាលើជំនាញបច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា...

ឱកាសសិក្សានៅប្រទេសអាល្លឺម៉ង់ពីកម្មវិធីអាហារូបករណ៍ Konrad Adenauer Stiftung ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2023

កម្មវិធី Konrad Adenauer Stiftung ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សិក្សា​នៅប្រទេសអាល្លឺម៉ង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិ នៅសាកលវិទ្យាល័យ Glasgow នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យGlasgow នៃកម្មវិធីអាហារូបករណ៍ភាពជាអ្នកដឹកនាំអន្តរជាតិឆ្នាំសិក្សា២០២៣-២០២៤ ...

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ នៅវិទ្យាស្ថានស៊ីអ៊ីអូ ១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិពីវិទ្យាស្ថានស៊ីអ៉ីអូចំនួន១០០ កន្លែងសម្រាប់សិស្សានុសិស្សកំពុងត្រៀមបញ្ចប់ថ្នាក់ទី១២ និងនិស្សិត...

អាហារូបករណ៍សាច់ប្រាក់ ពីកម្មវិធីអាហារូបករណ៍សិល្បៈអមតៈ​អាន ចនផន ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/03/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍សិល្បៈអាន ចនផន ចំនួន១០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍...

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,