អ្នកសិល្បៈ និងវិចិត្រករជាង៦០រូប រួមគ្នាជាជក់តែមួយ បង្ហាញការឈឺចាប់តាមរយៈផ្ទាំងគំនូ ពីការឈ្លានពានរបស់ថៃមកលើកម្ពុជា

សៀមរាប — ការឈឺចាប់ ហើយមិនអាចហាស្តីបាន ឈឺចាប់ហើយបានត្រឹមតែកើតទុក្ខ ការរងនូវទុក្ខវេទនារបស់ប្រជាជនខ្មែរ ពីការឈ្លានពានទាំងកម្រោលរបស់ប្រទេសថៃមកលើដែនអធិបតេយ្យកម្ពុជា ម្តងហើយម្តងទៀត ដែលបណ្តាលឱ្យជនស៊ីវិលស្លាប់ និងរងរបួសជាច្រើននាក់ និងក្រុមគ្រួសារត្រូវព្រាត់ប្រាស់ ប្តីប្រពន្ធកូន ការចាកចោល​ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងប្រាង្គប្រាសាទបុរាណដែលជាសម្បត្តិបេតិកភណ្ឌ ត្រូវបានរងការហិនហោចដោយសារតែការទំលាក់គ្រាប់បែកគ្រាប់ ផ្លោងមិនស្រាកស្រាន្តមកលើដែនអធិបតេយ្យកម្ពុជា។ការឈឺ​ចាប់ទាំងអស់នេះ បាន​អង្រួនឱ្យ​ចិត្ត និងបេះដូងអ្នកសិល្បៈករ សិល្បៈការនី វិចិត្រករ ប្រមាណ៦០ រូបមកពីទូទាំងប្រទេស រួមគ្នាជាជក់តែមួយ បង្ហាញពីអារម្មណ៍សោកសង្រេងតាមរយៈគំនូរមួយផ្ទាំងដែល បង្ហាញពីទុក្ខវេទនារបស់ប្រជាជនកម្ពុជាទៅកាន់ឆាកអន្តរជាតិ។

លោក តាន់ គឹមសួរ តំណាងអ្នករៀបចំព្រឹត្តិការណ៍ «សិល្បៈដើម្បីសន្តិភាព-Art for Peace» បានមានប្រសាសន៍​ថា ដើម្បីឆក់យកបេះដូង ក៏ដូចជាបង្ហាញទៅកាន់ពិភពលោកឱ្យបានដឹង ឱ្យបានឃើញពីទុក្ខវេទនាដែលកំពុងកើតមានឡើងនៅកម្ពុជា អ្នកសិល្បៈនិងវិចិត្រករ បានរួមគ្នាបង្ហាញនូវស្នាដៃសិល្បៈដែលខ្លួនមាន គូសដោយចិត្ត ដោយបេះដូង លាយឡំជាមួយនិងទឹកភ្នែក ឈឺចាប់ ដោយសារតែការអាណិតប្រជាជន ក្មេងចាស់ប្រុស​ស្រី ដែលរងគ្រោះមិនអាចពិព័រណ៍នាបាន។ លោកថា មានតែបង្ហាញទៅលើផ្ទាំងគំនូរ នៅកណ្តាលក្រុងសៀមរាប ដោយរំពឹងថា និងបានដឹងលឺទៅដល់សហគមន៍អន្តរជាតិ ពីទុក្ខវេទនា ដែលកម្ពុជាកំពុងជួបប្រទះដោយសារការឈ្លានពានពីប្រទសថៃនេះ។

សិល្បៈក សិល្បៈការិនី វិចិត្រករ គាត់​រួមគ្នា​ជាសម្លេងតែមួយ ជាជក់តែមួយ មកគូសអំពីការឈឺចាប់ ទុក្ខសោករបស់ប្រជាជន​យើង​ដែលកំពុងតែជួបប្រទះសោកនាដកម្ម​ដែលកំពុងតែកើតឡើងនៅលើទឹកដីយើង…

លោក តាន់ គឹមសួរ តំណាងក្រុមការងារសិល្បៈដើម្បីសន្តិភាព

លោក គឹមសួរ បន្ថែមថា ផ្ទាំងគំនូរដែលមានទទឹង ៥ម៉ែត្រ បណ្តោយ៣០ម៉ែត្រ មានក្រុមស្នូល៥នាក់ និងអ្នកគូសប្រមាណជា៦០នាក់ ហើយ​គេ​រំពឹងថា ផ្ទាំងគំនូរ​មួយ​នេះនឹងរួចរាល់នៅថ្ងៃទី២៣ ខែធ្នូ ខាងមុខនេះ ទៅតាមផែនការដែលបានកំណត់។ អ្នកវិចិត្រករ អ្នកសិល្បៈ បានបង្ហាញរូបភាពទាហានពលី គ្រោះថ្នាក់ ទុក្ខសោករបស់ក្រុមគ្រួសារជនរងគ្រោះដោយសារតែទាហានថៃបានធ្វើការបាញ់ ទម្លាក់គ្រាប់បែកគ្មានត្រាប្រណីមកលើប្រជាជនស្លួតត្រង់ បណ្តាលឱ្យស្លាប់បាត់បង់ជីវិត្ត និងរងគ្រោះថ្នាក់ សិស្សត្រូវរត់ចោលសាលារៀនដើម្បីសុវត្តិភាព ពិសេសគឺរូបភាពប្រមុខដឹកនាំដែលបានគិតគូរគ្រប់បែបយ៉ាងដើម្បីជាតិនិងប្រជាជន។

លោក សុបិន វិចិត្រករមកពីខេត្តសៀមរាប ដែលបានចូលរួមគូសនូវគំនូរនេះ បានបង្ហាញអារម្មណ៍ថា ផ្ទាំងគំនូរគឺជាភាសាសកល ដែលផ្ទាំងគំនូរមួយផ្ទាំងនេះគឺបានបង្ហាញពីអារម្មណ៍សោកសៅ ដោយសារតែការឈ្លានពានពីប្រទេសជិតខាង គឺជាការឈឺចាប់មួយសម្រាប់ប្រទេសយើងទំាងអស់គ្នា។

លោក សុបិន មានប្រសាសន៍ថា ក្រុមការងារទាំងអស់គ្នាដែលកំពុងតែប្រើភាសាបេះដូងតែមួយក្នុងចង្វាក់រួមតែមួយផលិតនូវរូបភាពដែលឆ្លុះបង្ហាញនូវសោកនាដកម្មដែលកំពុងតែកើតមានឡើងនៅដែនដីសុវណ្ណភូមិក្នុងព្រឹត្តិការណ៍ «សិល្បៈដើម្បីសន្តិភាព» ដែលរូបភាពទាំងនេះគឺជាសារដ៏មានសារសំខាន់ខ្លាំងណាស់ក្នុងការបង្ហាញទៅដល់សហគមន៍អន្តរជាតិឱ្យកាន់ដឹងអំពីការឈឺចាប់ និងការរងទុក្ខវេទនារបស់ប្រជាជនយើង។

“ការឈ្លានពានរបស់សៀម គឺជាការឈឺចាប់របស់ប្រទេសយើងទាំងមូល… ពួកយើងចង់បង្ហាញការឈឺចាប់នេះទៅកាន់ពិភពលោក ដើម្បីពិភពលោកដឹងថា ពលរដ្ឋ​ខ្មែរស្លូតត្រង់ និង​សុំ​ឱ្យ​មានអន្តរាគមន៍​ឈានទៅបញ្ចប់ការឈ្លានពាននេះ…”

លោក សុបិន វិចិត្រករមកពីខេត្តសៀមរាប

ផ្ទាំងគំនូរនេះនិងដាក់តំាងតាំងបង្ហាញនៅកណ្តាលក្រុងសៀមរាប ចាប់ពីថ្ងៃទី២៣ ធ្នូ តទៅ ដល់ភ្ញៀវជាតិ អន្តរជាតិ បានទស្សនា រហូតដល់កម្ពុជា ទទួលបានសុខសន្តិភាព ពីការឈ្លានពាន ទើបត្រូវបានដកចេញវិញ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​សិក្សាជំនាញបច្ចេកទេសជាន់ខ្ពស់ឥតបង់ថ្លៃ នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​តេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2023

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេសតេជោ បានប្រកាស​ជ្រើសរើសសិស្សចូលសិក្សាសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសដោយ​ឥតបង់ថ្លៃលើគ្រប់ជំនាញ។

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍ភាសាអង់គ្លេស សម្រាប់បុគ្គលិកអប់រំ ពីមជ្ឈមណ្ឌលស៊ីមេអូ សិក្សា​នៅប្រទេស​សិង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2026

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ថា មជ្ឈមណ្ឌលស៊ីមេអូ RELC ដែលមានទីតាំង​នៅ​ប្រទេស​សិង្ហបុរី បានផ្តល់​អាហារូបករណ៍​ដល់បុគ្គលិកអប់រំ និង​គ្រូបង្រៀន​ឯកទេសភាសាអង់គ្លេស ចំនួន ១៤កន្លែង

អាហារូបករណ៍ ១០០% សម្រាប់ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែនសៀមរាប បានប្រកាស​ពីការផ្តល់អាហារូបករណ៍ ១០០% ជាច្រើន​កន្លែង សម្រាប់ការ​សិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស ដែលមាន​រយៈពេល ២ឆ្នាំ។