សាកលវិទ្យាល័យ Adelaide ប្រទេសអូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ “Adelaide Launch Your Future: ASEAN Scholarship” សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ សម្រាប់ការសិក្សានៅឆ្នាំ២០២៦។
អត្ថប្រយោជន៍ដែលកម្មវិធីអាហារូបករណ៍នេះផ្តល់ជូនសម្រាប់និស្សិតដែលត្រូវបានជ្រើសរើស រួមមាន ថ្លៃសិក្សា 50% សម្រាប់រយៈពេលពេញនៃការសិក្សាថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិត។ ប្រាក់ឧបត្ថម្ភចំនួន $6,500 ដុល្លារអាមេរិក សម្រាប់ការចំណាយលើការផ្លាស់ទីលំនៅ និងការរស់នៅ (នឹងត្រូវបង់ជាពីរដំណាក់កាល)។
លក្ខខណ្ឌនៃការជ្រើសរើស ៖ ដើម្បីមានសិទ្ធិដាក់ពាក្យ និស្សិតកម្ពុជាត្រូវបំពេញលក្ខខណ្ឌសំខាន់ៗដូចជា ដាក់ពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រ ឬអនុបណ្ឌិតដែលបានចុះបញ្ជី CRICOS ចាប់ផ្តើមឆ្នាំ 2026 នៅសាកលវិទ្យាល័យ Adelaide, ត្រូវមានលទ្ធផលសិក្សាខ្ពស់បំផុត (High Distinction Average), ត្រូវមានពិន្ទុមធ្យមភាគសរុប (GPA) យ៉ាងតិច 6.7 (លើខ្នាត 7.0)។
លក្ខខណ្ឌផ្សេងទៀត ៖ មិនត្រូវដាក់ពាក្យសិក្សាលើកម្មវិធីដែលបានលើកលែង (Excluded Programs) និងមិនមែនជាអ្នកទទួលអាហារូបករណ៍ពីអ្នកឧបត្ថម្ភអន្តរជាតិ (International Sponsored Student) ដូចជា Australia Awards ជាដើម។

របៀបដាក់ពាក្យ៖ បេក្ខជនត្រូវបំពេញទម្រង់ដាក់ពាក្យសមស្រប និងធ្វើតាមការណែនាំលម្អិតនៅលើគេហទំព័រផ្លូវការរបស់សាកលវិទ្យាល័យ។ ការវាយតម្លៃនឹងផ្អែកលើគុណវុឌ្ឍិ និងសមិទ្ធផលសិក្សា។
សម្រាប់ព័ត៌មានបន្ថែម ៖ https://adelaideuni.edu.au/study/scholarships/adelaide-launch-your-future-asean-scholarship/ ។
ថ្ងៃផុតកំណត់នៃការដាក់ពាក្យ ៖ ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2025។
សាកលវិទ្យាល័យ Adelaide លើកទឹកចិត្តដល់និស្សិតកម្ពុជាដែលមានសមត្ថភាពខ្ពស់ ឱ្យចាប់យកឱកាសដ៏ល្អនេះ ដើម្បីទទួលបានបទពិសោធន៍សិក្សា និងការអភិវឌ្ឍន៍អាជីពដ៏អស្ចារ្យនៅក្នុងប្រទេសអូស្ត្រាលី៕






























