វិធីសាស្រ្តកាត់បន្ថយទម្លាប់ប្រើប្រាស់បណ្តាញសង្គម ឬស្រ្កីន មុនចូលគេង

ក្នុងយុគសម័យឌីជីថលនេះ ទម្លាប់នៃការសម្លឹងមើលអេក្រង់ (Screen Time) ច្រើនម៉ោង​បាន​ក្លាយជារឿងធម្មតាទៅហើយ ជាពិសេសសម្រាប់អ្នកធ្វើការជាមួយកុំព្យូទ័រជាចាំបាច់ ឬអ្នកប្រើប្រាស់បណ្ដាញសង្គមញឹកញាប់។ ទោះជាយ៉ាងណាក៏ដោយ ទម្លាប់​នៅមុខ​ស្រ្កីនច្រើន​ម៉ោង គឺបានជះឥទ្ធិពលអវិជ្ជមានយ៉ាងខ្លាំងទៅលើគុណភាពដំណេក និងផលិតភាពការងារពេញមួយថ្ងៃ។ ដូច្នេះ ការបង្កើតទម្លាប់ដែលនាំមកនូវភាពស្ងប់ស្ងាត់មុនពេលចូលគេង គឺជាគន្លឹះដ៏សំខាន់ដែលអនុញ្ញាតឱ្យរាងកាយ និងខួរក្បាលមានឱកាសសម្រាក និងបញ្ចូលថាមពលឡើងវិញ។

ក្នុងនោះសម្រាប់អ្នកដែលកំពុងប្រឈមនឹងបញ្ហាថប់បារម្ភ និងស្ត្រេសរ៉ាំរ៉ៃ ការកាត់ផ្ដាច់ខ្លួនពីប្រព័ន្ធផ្សព្វផ្សាយ និងអេក្រង់អេឡិចត្រូនិច គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត។ ការកាត់បន្ថយ ឬឈប់ប្រើប្រាស់បណ្ដាញសង្គម មិនត្រឹមតែជួយឱ្យស្ថានភាពផ្លូវចិត្តមានភាពប្រសើរឡើងប៉ុណ្ណោះទេ ថែមទាំងជួយជំរុញគុណភាពនៃការគេង និងសុខុមាលភាពរួមបានទៀតផង។

យោងតាមគេហទំព័រ Verywellmind បានណែនាំនូវវិធីសាស្រ្តកាត់បន្ថយទម្លាប់នៅមុខអេក្រង់ ឬបណ្ដាញសង្គមដូចដែលបានរៀបរាប់លម្អិតខាងក្រោម៖

ការចាប់ផ្តើមសាកល្បងបែបស្រួលៗ ៖ សាកល្បងទុកចោលប្រព័ន្ធផ្សព្វផ្សាយប្រហែល៣០នាទី ឬក៏មួយម៉ោងពេញមុនចូលគេង ឱ្យបានមួយអាទិត្យពេញ! ឬក៏វិធីមួយទៀត ក្នុងមួយសប្តាហ៍កាត់ការប្រើប្រាស់កន្លះថ្ងៃ។ ហើយជាកិច្ចបន្ទាប់ គួរកត់សម្គាល់និងឆ្លុះបញ្ចាំងអំពីស្ថានភាពអារម្មណ៍របស់ខ្លួនថា តើវាមានភាពខុសប្លែកគ្នាយ៉ាងដូចម្តេចខ្លះ បើប្រៀបធៀបកាលពីពេលមិនបានដាក់ផែនការក្នុងការកាត់ផ្តាត់ ឬកាត់បន្ថយ។ ប្រាកដណាស់ តិចឬច្រើន លទ្ធផលវិជ្ជមាននឹងលេចចេញមក គ្រាន់តែកម្រិតនៃប្រសិទ្ធភា​​ពអាស្រ័យលើស្ថានភាពផ្ទាល់ខ្លួន ប្រសិនបើអារម្មណ៍តប់ប្រមល់មានកម្រិតខ្លាំង នោះក៏ត្រូវការពេលវេលាក្នុងការជៀសពីបណ្តាញសង្គមក្នុងរយៈពេលវែងដូចគ្នា។ ការកត់សម្គាល់ ជាវិធីមួយដ៏ឆ្លាតវៃក្នុងការតាមដានឱ្យឃើញនូវលទ្ធផល និងជាវិធីសាស្រ្តក្នុងការជំរុញកម្លាំងចិត្តឱ្យបន្តសកម្មភាពទៅមុខទៀត។

ការទទួលស្គាល់ ៖​ ការចាប់ផ្តើមថ្ងៃដំបូងៗគឺជាថ្ងៃដែលទទួលបាននូវបទពិសោធន៍មួយដែលលំបាកជាងគេ កាលដែលទទួលស្គាល់ចំណុចនេះ ឬក៏ការដឹងមុនឱ្យហើយ ជាការត្រៀមខ្លួនក្នុងការអនុវត្តជាក់ស្តែងឱ្យកាន់តែមានប្រសិទ្ធភាព។ គួរចងចាំថា ការបំបែកទម្លាប់នីមួយៗ ជាកិច្ចការដ៏មានភាពស្មុគស្មាញ និងពិបាកបំផុតប្រសិនបើមិនមានវិន័យក្នុងការរក្សាការតាំងចិត្ត នោះលេសជាច្រើននឹងកើតមាន ហើយនាំឱ្យការអនុវត្តន៍សកម្មភាពមិនបានជាប់លាប់ រួមទាំងប៉ះពាល់ផលិតភាពការងារ និងការសិក្សាក្នុងរយៈពេលវែងបាន។

ជំរុញផលិតភាព ៖ ការរំខានពីមជ្ឈដ្ឋានខាងក្រៅតាមរយៈសម្លេង ឬក៏រូបភាពដែលមើលឃើញនឹងភ្នែក វាងាយនឹងដាស់សតិឱ្យប្រមូលផ្តុំត្រឡប់មកវិញ ប៉ុន្តែការរំខានដោយប្រយោលតាមរយៈបណ្តាញសង្គមមួយចំនួន បណ្តាលឱ្យការប្រើប្រាស់ពេលដោយឥតបានការ និងមិនមានផលជះជាវិជ្ជមានត្រឡប់មកវិញដោយមិនដឹងខ្លួន។ ការកាត់បន្ថយការរំខានជាច្រើនម៉ោងពីការប្រើស្រ្កីនដែលមិនចាំបាច់ ឬក៏ការប្រើប្រាស់បណ្តាញសង្គមតាមរយៈកម្មវិធីណាមួយ គឺជាការសន្សំថាមពល និងការផ្តោតទៅលើកិច្ចការដែលជាតម្រូវការចាំបាច់ដើម្បីបង្កើនផលិតភាព៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សារដូវក្ដៅនៅប្រទេសជប៉ុនពីកម្មវិធី Sokendai KEK ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/02/2025

កម្មវិធី SOkendai KEK Summer Student Program 2025 នៃប្រទេសជប៉ុន ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិទូទាំងពិភពលោក ចូលរួមកម្មវិធីផ្លាស់ប្ដូរការសិក្សាក្នុងវិស័យស្រាវជ្រាវរយៈពេល៨សប្ដាហ៍។

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប ជ្រើសរើសសិក្ខាកាម៦០០នាក់ រៀនជំនាញបច្ចេកទេស​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកែប បានប្រកាស​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈឥតគិតថ្លៃ ដល់យុវជន​មក​ពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ សរុបចំនួន ៦០០នាក់។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលអូទ្រីសសម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសអូទ្រីស សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់ភាសាចិន ២០កន្លែងសិក្សា​រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2024

សមាគមទំនាក់ទំនងយុវជនកម្ពុជា-ចិន បានប្រកាស​ពីអាហារូបករណ៍ថ្នាក់ភាសាចិន ចំនួន ២០កន្លែង សិក្សារយៈពេល​១ឆ្នាំ (ចូលរៀនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រហូត​ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥) នៅ​ខេត្ត​ហឺណាន...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ប្រភេទ B ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យធានជីន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សានៅសាកលវិទ្យាល័យធានជីន សម្រាប់ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្តផ្តល់អាហារូបករណ៍ សិក្សា​ជំនាញ​ក្នុង​វិស័យ​ធុរកិច្ច និង​ព័ត៌មានវិទ្យា ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/04/2024

វិទ្យាស្ថានជាតិពាណិជ្ជសាស្រ្ត បានប្រកាស​ផ្តល់អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​យុវជន​ ដែលមាន​បំណង​ចង់សិក្សា​ជំនាញក្នុងវិស័យ​ធុរកិច្ច និង​ព័ត៌មាន​វិទ្យា។

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)