យុទ្ធសាស្ត្រក្នុងការ​ជួយ​បង្កើតទម្លាប់ជាប់លាប់

លទ្ធផលជាអ្វីដែលយើងទទួលបាន ដំណើរការជាអ្វីដែលអនុវត្តន៍រាល់ថ្ងៃ ហើយអត្តសញ្ញាណជាអ្វីដែលខ្លួនជឿជាក់។​ ហេតុអ្វីបានជាយើងងាយក្នុងការធ្វើសកម្មភាព ឬទម្លាប់មិនល្អ ប៉ុន្តែបែរជាពិបាកខ្លាំងក្នុងការធ្វើសកម្មភាពដែលល្អៗ ឬក៏ទម្លាប់ផ្តល់នូវភាពរីកចម្រើន? ទម្លាប់មិនល្អ ជំរុញឱ្យមនុស្សអនុវត្តន៍សកម្មភាពជាច្រើនដែលប៉ះពាល់ជីវិត ហើយកត្តានេះជំរុញឱ្យធ្វើសកម្មភាពដដែលៗ ពីមួយឆ្នាំទៅមួយឆ្នាំ ជាជាងសកម្មភាពដែលនាំនូវភាពប្រសើរជាងមុន។ តាមរយៈផ្នែកមួយនៃសៀវភៅ Atomic habits បានបង្ហាញពីឥទ្ធិពលនៃការកំណត់អត្តសញ្ញាណ ជំរុញឱ្យបង្កើតបាននូវទម្លាប់ល្អៗ ៖

បង្កើតទម្លាប់គឺជាការបង្កើនភាពងាយស្រួល ៖ ស្របពេលដែលទម្លាប់បានផ្តល់ឥទ្ធិពលជាវិជ្ជមាន និងពង្រឹងគុណភាពជីវិត! ការបន្តធ្វើទម្លាប់ល្អៗឱ្យបានទៀងទា​ត់ ឬច្រើនថ្ងៃជាប់ៗគ្នា មិនមែនជារឿងងាយស្រួលពេកទេ ទោះបីជាមានការប្រឹងប្រែង ឬក៏កម្លាំងចិត្តម្តងម្កាលពីខាងក្រៅក៏ដោយ នៅពេលវាមិនមែនជាទម្លាប់ផ្ទាល់ខ្លួន ការអនុវត្តពុំបានយូរនោះទេ! មិនថា ជាទម្លាប់ធ្វើលំហាត់ប្រាណ សមាធិ សរសេរកំណត់ហេតុ ឬក៏ចម្អិនអាហារជាដើម ប្រសិនបើគ្មានទម្លាប់ គឺអាចធ្វើបានយ៉ាងច្រើនមួយថ្ងៃ ពីរថ្ងៃ ហើយចំណង់នៃការបន្តអនុវត្តន៍ក៏នឹងថមថយ។ ប៉ុន្តែនៅពេលដែលទម្លាប់ត្រូវបានដាំដុះរួចស្រេចបាច់ហើយ គឺនឹងជំរុញឱ្យបន្តសកម្មភាព ទោះក្នុងកាលៈទេសៈដែលកម្លាំងកាយចិត្តធ្លាក់ចុះ ក៏នៅតែបន្តធ្វើ។​ ឧទាហរណ៍ដូចជា ការកាត់ផ្តាច់ការញាំអាហារមិនផ្តល់សារធាតុចិញ្ចឹម កាត់ផ្តាច់ពីការមើលទូរទស្សន៍ច្រើន ឬការពន្យារពេលជាដើម សកម្មភាពទាំងអស់នេះសុទ្ធតែត្រូវទម្លាប់ដើម្បីជំរុញឥរិយាបថវិជ្ជមាន បើគ្រាន់តែដឹងអំពីផលប៉ះពាល់តែមួយមុខ នៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

ឥទ្ធិពលនៃអត្តសញ្ញាណ ៖ ការផ្លាស់ប្តូរទម្លាប់មានបញ្ហាប្រឈមពីរធំៗគឺ ការផ្លាស់ប្តូរក្នុងទម្រង់មួយដែលពុំត្រឹមត្រូវ និងមិនមានវិធីសាស្រ្តក្នុងការផ្លាស់ប្តូរ។ មានមនុស្សជាច្រើន ចង់ផ្លាស់ប្តូរទម្លាប់ដោយផ្តោតតែទៅលើអ្វីដែលពួកគេចង់បាន ឬចង់សម្រចនៅពេលខាងមុខ នេះជាដំណាក់មួយដែលបង្ហាញឱ្យឃើញថាផ្តោតតែលើលទ្ធផល ហើយភ្លេចជំហានតូចៗ។ ដំណើរទៅបង្កើតទម្លាប់គឺអាស្រ័យលើការកំណត់អត្តសញ្ញាណ ដោយការផ្តោតលើប្រភេទបុគ្គលដែលខ្លួនក្លាយទៅបែបនោះ។ ឧទាហរណ៍គោលបំណងមិនមែនចង់អានសៀវភៅទេ តែចង់ក្លាយជាអ្នកអាន ឬគោលបំណងមិនមែនចង់ទៅរត់ម៉ារ៉ាតុងទេ តែចង់ក្លាយជាអ្នករត់ ឬគោលបំណងមិនមែនចង់រៀនឧបករណ៍ភ្លេងទេ តែចង់ក្លាយជាតន្រ្តីករ។ មួយវិញទៀត អាកប្បកិរិយាដែលប្រព្រឹត្តប្រចាំថ្ងៃ តែងឆ្លុះបញ្ចាំងអំពីអត្តសញ្ញាណដូចគ្នា អ្វីដែលសម្រេចចិត្តក្នុងការអនុវត្តនៅពេលនេះ គឺជាការបង្ខិតខ្លួនឱ្យក្លាយជាប្រភេទមនុស្សដែលខ្លួនចង់បាន ឬហៅថាការកំណត់អត្តសញ្ញាណ។

ការផ្លាស់ប្តូរសម្រួចអត្តសញ្ញាណ ៖ អត្តសញ្ញាណបានពីការអនុវត្តន៍ជាប្រចាំ ហើយដំណើរការផ្លាស់ប្តូរត្រូវការទម្លាប់រៀនសូត្រឥតឈប់ឈរ ត្រូវការ​ឱ្យផ្ទៀងផ្ទាត់ផ្នត់គំនិត និងជំនឿជឿជាក់ជាប្រចាំ ដើម្បីពង្រីកអត្តសញ្ញាណដែលឆ្លើយតបនឹងតម្រូវការជាក់ស្តែង។ ដូចនេះ រាល់ជំហានដែលដើរ និងអនុវត្តន៍រៀងរាល់ថ្ងៃសុទ្ធសឹងតែជាសញ្ញាបង្ហាញអំពីការកំណត់អត្តសញ្ញាណ ដែលជាកត្តាសំខាន់ក្នុងការសម្រេចចិត្តថា ចង់ឱ្យខ្លួនឯងក្លាយជាប្រភេទមនុស្សបែបណា? ជាមួយគ្នានោះគួរចាប់ផ្តើមបង្ហាញឱ្យឃើញពីរូបភាពតូចៗទៅ ជាជាងផ្តោតលើលទ្ធផលធំភ្លាមៗ។ ហើយរូបភាពតូចៗទាំងនេះ បន្តទៅបាន គឺដោយសារការបង្កើតទម្លាប់ ហើយវិធីសាស្រ្តដែលមានប្រសិទ្ធភាពក្នុងការផ្លាស់ប្តូរទម្លាប់ មិនមែនផ្តោតលើអ្វីដែលសម្រេចឱ្យបាននោះទេ ប៉ុន្តែជាការសម្លឹងទុកជាមុនថា តើចង់ឱ្យខ្លួនឯងក្លាយជាមនុស្សប្រភេទណា? ហើយការជំរុញឱ្យខ្លួនឯងប្រសើរជាងមុន គឺជាការពង្រីកអត្តសញ្ញាណឱ្យបានជាប្រចាំ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី ASEAN-Maybank Scholarship សម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/02/2023

កម្មវិធីអាហារូបករណ៍ ASEAN-Maybank Scholarship ឬហៅកាត់ថា AMS Programme 2023 ប្រកាសផ្ដល់អាហារូបករណ៍សម្រាប់សិស្ស និស្សិត...

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

អាហារូបករណ៍១០០% នៅមហាវិទ្យាល័យ ​Guangxi Transport Vocational

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យGuangxi Transport Vocational and Technical សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ ...

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្ររង ១០០% នៅ​សាកលវិទ្យាល័យ IIC និងវិទ្យាស្ថាន ITI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2025

ជាឱកាស​សម្រាប់សិស្សានុសិស្ស​ដែល​បញ្ចប់ថ្នាក់ទី១២ ហើយ​កំពុង​ស្វែង​រក​អាហារូបករណ៍​សម្រាប់​ការសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង។ សម្ពន្ធយុវជន​អាហារូបករណ៍ (ស២) បានប្រកាស​ពីការផ្តល់...

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....