ឯកឧត្តម ហង់ជួន ណារ៉ុន ៖ កម្មវិធីសាលារៀនជំនាន់ថ្មី (NGS) បង្ហាញថា ការ​ធ្វើកំណែទម្រង់​អប់រំ នាំ​ឱ្យ​សិស្ស​កម្ពុជា​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ

តាមរយៈ​លទ្ធផល​នៃការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ឆ្នាំ២០២៥នេះបានបង្ហាញថា សិស្ស​ដែល​មក​ពី​សាលារៀនជំនាន់ថ្មី មានអត្រាប្រឡង​ជាប់​រហូត​ដល់ ៩១ភាគរយ ខណៈ​សិស្ស​ពីសាលា​រៀន​មួយ​នេះ ទទួលបានចំណាត់ថ្នាក់ពី A ដល់C មានចំនួនជាង ៥១ភាគរយ។ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លើកឡើងថា លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​របស់សិស្ស​ក្នុង​កម្មវិធី​សាលា​រៀនជំនាន់ថ្មីនេះ បានបង្ហាញថា ការ​ធ្វើកំណែទម្រង់អប់រំ អាច​នាំ​ឱ្យ​សិស្ស​កម្ពុជា​សម្រេច​បាន​លទ្ធផល​ល្អប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ មានប្រសាសន៍ដោយ​បញ្ជាក់ថា សាលារៀនជំនាន់ថ្មី (NGS) មិន​ត្រឹម​តែជួយ​សិស្ស​​ប្រឡង​ជាប់នោះទេ ប៉ុន្តែជួយ​រៀបចំ​យុវជន​ជំនាន់ថ្មី​ឱ្យ​ក្លាយជា​អ្នក​មានគំនិតច្នៃប្រឌិត នវានុវត្តន៍ អ្នកដឹកនាំ និង​ជាអ្នក​កសាងអនាគត​ជាតិ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

កម្មវិធីសាលារៀនជំនាន់ថ្មីគឺជាកម្មវិធីមួយដែលបង្កើតគំរូអភិវឌ្ឍន៍ថ្មីនៅក្នុងប្រព័ន្ធអប់រំសាធារណៈ ដែលនឹងនាំទៅដល់ការបង្កើតសាលារៀនសាធារណៈស្វយ័ត ដែលទទួលបានការវិនិយោគខ្ពស់ផ្សារភ្ជាប់នឹងស្តង់ដាថ្មីមានគណនេយ្យភាព និងអភិបាលកិច្ចល្អ ព្រមទាំងស្តង់ដាវិជ្ជាជីវៈសម្រាប់ការសិក្សានៅក្នុងសតវត្សរ៍ទី២១។ បច្ចុប្បន្ន​ក្រសួងអប់រំ កំពុងដំណើរការ​កម្មវិធី​សាលា​រៀនជំនាន់ថ្មី​​ចំនួន១៤សាលា ហើយ​គ្រោង​ពង្រីកបន្ថែមចំនួន ៨ទៀត​នៅ​រាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​សម្រាប់ឆ្នាំសិក្សា​ថ្មីនេះ។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា​ មានប្រសាសន៍ថា កម្មវិធីសាលារៀនជំនាន់ថ្មី គឺអនុវត្តគោលវិធីបង្រៀនបែបស្ថាបនានិយម មានន័យថា ធ្វើឱ្យសិស្សអាចទទួលបាននូវកម្រិតនៃការសិក្សាខ្ពស់បំផុតតាមរយៈការស្រាវជ្រាវ និងវិធីសាស្រ្តបង្រៀននានា ដែលនាំឱ្យសិស្សទៅធ្វើការស្រាវជ្រាវ។ លោកជំទាវបណ្ឌិត បន្តថា ការរៀនបែបនេះ នាំឱ្យសិស្សចេះស្រាវជ្រាវដោយខ្លួនឯង ចេះឆ្ងល់ ចេះសួរសំណួរល្អៗ ស្វែងរកចម្លើយ ហើយក៏មានក្លិបសិក្សាដែលអាចជួយគ្នាទៅវិញទៅមក។

សិស្សសាលារៀនជំនាន់ថ្មី

តាមរយៈបទពិសោធន៍ល្អនៅក្នុងការអនុវត្តនៅសាលារៀនជំនាន់ថ្មីនេះ បើតាមអ្នកនាំពាក្យ​ ក្រសួងអប់រំកំពុងជំរុញឱ្យសាលារៀនទូទាំងប្រទេសអនុវត្តក្របខណ្ឌ ហៅថា ស្តង់ដាសាលារៀនគំរូ។​ លោកជំទាវបន្តថា បច្ចុប្បន្ននេះនៅគ្រប់សាលារៀនទាំងអស់ទូទាំងប្រទេស កំពុងខិតខំប្រឹងប្រែងក្នុងការសម្រេចឱ្យបាននូវស្តង់ដាដែលបានដាក់ចេញ ធ្វើយ៉ាងណាសំដៅឱ្យគុណភាពនៃការសិក្សាមានការកើនឡើង មានភាពល្អប្រសើរ ហើយធ្វើការជាមួយសហគមន៍ មាតាបិតាសិស្ស ដើម្បីឱ្យទទួលបានការគាំទ្រ ជំរុញនូវការចុះឈ្មោះចូលរៀន និងកាត់បន្ថយអត្រាបោះបង់ចោលការសិក្សាផងដែរ។

យោង​តាម​របាយការណ៍របស់ក្រសួងអប់រំ ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យសិក្សា​ទុតិយភូមិ ឆ្នាំ២០២៥ សិស្ស​​ដែល​សិក្សា​នៅ ក្នុង​កម្មវិធី​សាលា​រៀនជំនាន់ថ្មី មានអត្រាប្រឡងជាប់ ៩១.១៤% (ប្រៀបធៀបនឹងថ្នាក់ជាតិ ៨៤.៥៦%), ក្នុងនោះ ៥១.៥៧% សិស្សបានចំណាត់ថ្នាក់ A–C (ប្រៀបធៀបនឹងថ្នាក់ជាតិ ២៨.៨%), ១១.១% សិស្សបាននិទ្ទេស A (ប្រៀបធៀបនឹងថ្នាក់ជាតិ ២.១% ប៉ុណ្ណោះ) ខណៈ​អត្រាប្រឡងធ្លាក់បានកាត់បន្ថយជាងពាក់កណ្តាល ពោលគឺមានត្រឹម ៨.៨៦% ប្រៀបធៀបនឹងថ្នាក់ជាតិ ១៥.៤៤%៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅបែលហ្ស៊ិក ពីកម្មវិធីអាហារូបករណ៍ KU Leuven ASEAN ២០២៧–២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2026

ឱកាសសិក្សានៅបែលហ្ស៊ិក! KU Leuven ASEAN Scholarship ២០២៧–២០២៨ បើកទទួលពាក្យហើយ

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ​តេជោសែនសៀមរាប ផ្តល់អាហារូបករណ៍ដល់យុវជន២៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនសៀមរាប បានប្រកាស​ពី​ការផ្តល់អាហារូបករណ៍​ចំនួន ២៤០កន្លែង ដល់យុវជន​មក​ពី​គ្រួសារ​ក្រីក្រ/គ្រួសារងាយរងហានិភ័យ និង​កម្មករនិយោជិត បុគ្គលនៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2025

សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា