ឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ៖ កុំបោះបង់! លទ្ធផលបាក់ឌុបមិន​មែនជា​ពេលវេលាបញ្ចប់ក្តីស្រមៃនោះទេ

ក្នុង​ពិធីចែកវិញ្ញាបនបត្រ​​ថ្នាក់ទី១២ ដល់សិស្សានុសិស្ស​នៃបណ្តាញ​សាលា​រៀនវ៉េស្ទឡាញន៍ និងសាលារៀនណត្សឡាញន៍ ប្រមាណជាង៣រយនាក់ នាព្រឹក​ថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យា​កម្ពុជា លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន អគ្គនាយក​ក្រុមហ៊ុន​វេសឡាញ អេឌ្យូខេសិន គ្រុប បានមានប្រសាសន៍​លើកទឹកចិត្ត​ដល់សិស្សានុសិស្ស​ទាំងអស់ ទោះ​លទ្ធផលពេញចិត្ត​ក្តី ឬ​មិន​ពេញ​ចិត្ត សូម​កុំបោះបង់ ហើយ​ត្រូវ​គិតថា វា​មិន​មែន​ជា​ពេលវេលា​ដែល​ត្រូវ​បញ្ចប់​ត្រឹម​នេះទេ។

លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន មានប្រសាសន៍​ដោយសង្កត់ធ្ងន់ថា ការបញ្ចប់ថ្នាក់ទី១២ គឺជា​ការ​បិទនូវ​ទំព័រ​ចាស់មួយ និង​បើក​ទំព័រ​ថ្មីមួយ ឈាន​ទៅ​អភិវឌ្ឍ​ខ្លួនជា​បន្ត​បន្ទាប់ទៀត ដូច្នេះ ទោះបីកូនៗទទួលបានលទ្ធផលបាក់ឌុបល្អក្តី មិនល្អក្តី កត្តាសំខាន់បំផុតគឺកុំបោះបង់ក្តីសង្ឃឹម និងការខិតខំ។ លោកឧកញ៉ាបញ្ជាក់ថា ជីវិតសិក្សាមិនបានចប់ត្រឹមការប្រឡងបាក់ឌុបនោះទេ តែវាគ្រាន់តែជាទំព័រថ្មីមួយសម្រាប់បន្តទៅមុខទៀតប៉ុណ្ណោះ។

អគ្គនាយក​ក្រុមហ៊ុនវេសឡាញ អេឌ្យូខេសិន គ្រុប លើកទឹកចិត្ត​ដល់សិស្សានុសិស្ស​រៀនជំនាញបច្ចេកទេស ឬ​រៀនជំនាញណាមួយនៅមហាវិទ្យាល័យ ក្នុងស្រុកក្តី ឬក្រៅស្រុកក្តី គឺត្រូវ​ខិតខំប្រឹងប្រែងរៀនជំនាញ​នោះ​ឱ្យ​ច្បាស់។

ការខិតខំប្រឹងប្រែង​រៀន​ជំនាញ​មួយ​ឱ្យ​បាន​ច្បាស់ ​​ត្រូវ​លោកឧកញ៉ា​ពន្យល់ថា នោះ​គឺ​ដោយសារ​តែ​ប្រទេស​កម្ពុជា​កាន់តែ​អភិវឌ្ឍ សេដ្ឋកិច្ច​កាន់តែរីកចម្រើន ដោយ​នៅ​ឆ្នាំ​២០២៩​ខាងមុខ កម្ពុជា​នឹង​ត្រូវ​ចាក​ចេញ​ពី​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍតិចតួច ដែល​នឹង​​ត្រូវការធនធាន​មនុស្ស​មានសមត្ថភាព។

ជាមួយ​គ្នានេះ លោកឧកញ៉ាបណ្ឌិត ប៉ិច បូឡែន ក៏​បានផ្តល់ជា​ដំបូន្មាន​ដល់សិស្សានុសិស្ស​ នៅពេល​ចេញ​បម្រើ​ការងារ​នាពេលខាងមុខ សូម​ប្រកាន់ភ្ជាប់​នូវ​អត្តចរិតនៃការតស៊ូ និង​ឧស្សាហ៍ព្យាយាម ប្រឹងប្រែងធ្វើ​ការងារ​ឱ្យ​មានផលិតភាពខ្ពស់បំផុត​ ដែលជា​ការ​កសាងអត្តសញ្ញាណខ្មែរ​ឡើងវិញ។ “កូនចាំ ប្រសិនបើគ្រប់គ្នាទាំងអស់មានអារម្មណ៍ឈឺចិត្តជាមួយនឹងភាពយុត្តិធម៌ចំពោះប្រទេស​របស់យើង ចង់​ឱ្យ​ប្រទេស​របស់យើងមានមូលដ្ឋានមាំទាំផ្នែកសេដ្ឋកិច្ច មុខរបរ ឬជំនាញណាដែលកូនស្រឡាញ់ សូម​ដាក់ចិត្តរៀន រៀន​ឱ្យច្បាស់។ …វរៈកងទ័ព ពួកគាត់កាន់កាំភ្លើងការពារព្រំដែន ដូច្នេះសូមកូនៗ​យកសៀវភៅ ចំណេះជំនាញ ការពារប្រទេសយើង លើកតម្កើងប្រទេសជាតិ​យើង…”

បើតាម​ប្រតិទិន​របស់ក្រសួងអប់រំ យុវជន និងកីឡា លទ្ធផល​នៃការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប សម័យ​ប្រឡង ២៨ សីហា ២០២៥ នឹង​ធ្វើ​ការ​ប្រកាសលទ្ធផល នៅ​ថ្ងៃទី២០ ខែកញ្ញា ខាងមុខ សម្រាប់មណ្ឌលសំណេរនៃរាជធានីខេត្តទាំង​២៥ ទូទាំង​ប្រទេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីកម្ពុជាពីកម្មវិធីអាហារូបករណ៍ JDS ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល២ឆ្នាំពីកម្មវិធីអាហារូបករណ៍ជប៉ុនសម្រាប់ការអភិវឌ្ឍធនធានមនុស្ស២០២៣(JDS) សិក្សានៅប្រទេសជប៉ុន។ អាហារូបក.....

ឱកាសសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសបេក្ខជន បេក្ខនារី​ និងសាធារណជន ឱ្យសិក្សាជំនាញវិជ្ជាជីវៈថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួន៦៦៥នាក់។ ការសិក្សាជំនាញបច្ចេកទេស ផ្ដល់ជូនក្រោមគម្រោងសិក្សា ១លាន៥សែននាក់។

វគ្គបណ្តុះបណ្តាល “អក្ខរកម្មបញ្ញាសិប្បនិម្មិត (AI Literacy)” ដោយឥតគិតថ្លៃ សម្រាប់យុវជនកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/02/2026

ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន នៃបច្ចេកវិទ្យាឌីជីថល អង្គការខេប (KAPE) តាមរយៈគ្រូបង្គោល AI Ready ASEAN សហការជាមួយ នាយកដ្ឋានបរិវត្តកម្មឌីជីថល នៃក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមប្រឹក្សាយុវជនអង្គការសហប្រជាជាតិ (UNYAP)

ឱកាសសម្រាប់អ្នកស្រាវជ្រាវ ៖ ស្ថានទូតបារាំងផ្តល់ «អាហារូបករណ៍ការផ្លាស់ប្តូរការស្រាវជ្រាវភាសាបារាំង ឆ្នាំ២០២៦»

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/06/2026

សម្រាប់អ្នកស្រាវជ្រាវកម្ពុជា និងមានអាយុក្រោម ៤៥ ឆ្នាំ ដែលចង់ទៅបំពេញការស្រាវជ្រាវនៅប្រទេសបារាំង ពេលនេះស្ថានទូតបារាំងប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យជាផ្លូវការសម្រាប់ វគ្គទី១ នៃកម្មវិធីផ្លាស់ប្តូរការស្រាវជ្រាវ...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Chevening ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍Chevening នៅចក្រភពអង់គ្លេសដល់សិស្សនិស្សិតអន្តរជាតិជាច្រើនរូបរួមទាំងនិស្សិតកម្ពុជា ។ អាហារូបករណ៍នឹងចាប់...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់រយៈពេល១ឆ្នាំក្រោមគម្រោង Princess Maha Chakri Sirindhorn Scholarship ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់បុគ្គលិកអប់រំ និងមន្ត្រីរាជការដែលកំពុងបម្រើការងារទាក់ទងនឹងការអភិវឌ្ឍយុវជន និងកុមារ នៅកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *