ម៉ាឡេស៊ីក្លាយជាគោលដៅកំពូលមួយនៅអាស៊ីអាគ្នេយ៍ សម្រាប់និស្សិតអន្តរជាតិបន្តការសិក្សា

និស្សិតអន្តរជាតិកាន់តែច្រើនកំពុងដាក់ពាក្យបន្តការសិក្សានៅប្រទេសម៉ាឡេស៊ីក្នុងរយៈពេល២ឆ្នាំចុងក្រោយ ដោយសារការកែទម្រង់គោលនយោបាយអប់រំ ការពង្រឹងចំណាត់ថ្នាក់សាកលវិទ្យាល័យ និងឱកាសការងារក្រោយបញ្ចប់ការសិក្សានៅទីនោះ។

យោងតាមសេវា Education Malaysia Global Services (EMGS) ក្រោមក្រសួងឧត្តមសិក្សា កម្មវិធីអន្តរជាតិក្នុងប្រទេសអាស៊ីអាគ្នេយ៍បានកើនឡើង ២៦% ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ឥឡូវនេះ EMGS កំពុងទទួលបានពាក្យស្នើសុំបន្តការសិក្សាខ្ពស់បំផុតមិនធ្លាប់មាន ដោយមានចំនួន រហូតដល់ ១៤០០០ ទៅ ១៥០០០ពាក្យ សម្រាប់ខែកញ្ញា ត្រឹមតែមួយខែ។

នាយកប្រតិបត្តិរបស់ EMGS លោក Novie Tajuddin បានប្រាប់កាសែត The PIE News ថា មន្ត្រីអន្តោប្រវេសន៍ប្រហែល ៤០នាក់ កំពុងប្រឹងប្រែងសម្រួលដល់ដំណើរការទិដ្ឋាការសិស្ស ដើម្បីសម្រួលការងាររវាងសាកលវិទ្យាល័យ បញ្ហាអន្តោប្រវេសន៍ និងទីភ្នាក់ងារដែលសម្របសម្រួលកិច្ចការនេះ។

ទិន្នន័យរបស់ EMGS បង្ហាញថា នៅក្នុងត្រីមាសទី២ឆ្នាំនេះ ប្រទេសម៉ាឡេស៊ី បានទទួលពាក្យសុំចូលរៀនចំនួន ១២៤៦៩ ពាក្យពីអាស៊ីបូព៌ា បន្ទាប់មកគឺអាស៊ីខាងត្បូង ៨០៤៦ពាក្យ មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង ៤៩៩០ពាក្យ អាស៊ីអាគ្នេយ៍ ៤៦៨២ពាក្យ អាហ្វ្រិក ២៥៦០ពាក្យ អាស៊ីកណ្ដាល ១០១៣ពាក្យ និងតំបន់ផ្សេងទៀត ១៥៣៤ពាក្យ។

ប្រទេសចិនបាននាំមុខគេ ក្នុងនាមជាប្រទេសដែលមានចំនួននិស្សិតដាក់ពាក្យមកបន្តការសិក្សានៅម៉ាឡេស៊ីច្រើនជាងគេ ដោយមានចំនួន ១០៩៤៧នាក់។ នៅលំដាប់បន្ទាប់គឺ ប្រទេសបង់ក្លាដែល ៤១៥៦នាក់, ឥណ្ឌូនេស៊ី ២១៩៤នាក់, ប៉ាគីស្ថាន ១៤១២នាក់ និងឥណ្ឌា ១៣៨៨នាក់។

ទន្ទឹមនឹងចំនួននិស្សិតចិន ដែលចុះឈ្មោះចូលរៀននៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសបានធ្លាក់ចុះ ដោយសារមានការព្រួយបារម្ភពីតម្លៃ និងជម្រើសក្នុងតំបន់ ដែលកំពុងមានកំណើន។ ប្រទេសម៉ាឡេស៊ីកំពុងក្លាយជាជម្រើសគួរឱ្យទាក់ទាញមួយ, នេះបើយោងតាមអ្នកដឹកនាំសាកលវិទ្យាល័យជាច្រើន។

បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ីកំពុងឈានមុខគេ ក្នុងចំណោមប្រទេសនៅអាស៊ីអាគ្នេយ៍ ដោយមានស្ថាប័នចំនួន ៣២ ត្រូវបានចាត់ថ្នាក់ក្នុង QS World University Rankings 2026 (QS WUR 2026) ដែលចេញផ្សាយក្នុងខែមិថុនាដោយអង្គការអប់រំដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស Quacquarelli Symonds (QS)។ ខណៈសាកលវិទ្យាល័យ នៅអាស៊ីអាគ្នេយ៍ មានសាកលវិទ្យាល័យចំនួន ៩៥ បានជាប់ចំណាត់ថ្នាក់។

សាកលវិទ្យាល័យ Sunway របស់ម៉ាឡេស៊ី បានឡើងចំណាត់ថ្នាក់ជាង ១២០ថ្នាក់ និងកា្លយជាស្ថាប័នដែលអភិវឌ្ឍល្អបំផុតរបស់ពិភពលោក ក្នុងចំណាត់ថ្នាក់ QS ។ សាកលវិទ្យាល័យនេះ ឡើងពីចំណាត់ថ្នាក់ ៥៣៩ ទៅចំណាត់ថ្នាក់ ៤១០ នៅទូទាំងពិភពលោក។

នៅក្នុង Times Higher Education (THE) World University Rankings 2025 ដែលដាក់ចំណាត់ថ្នាក់ច្រើនជាង ២០០០ ស្ថាប័នមកពី ១១៥ ប្រទេស និងតំបន់នោះ ប្រទេសម៉ាឡេស៊ីក៏បានមើលឃើញពីដំណើរការដ៏រឹងមាំផងដែរ ដោយមានសាកលវិទ្យាល័យចំនួន ៧ ឡើងដល់ចំណាត់ថ្នាក់កំពូលចំនួន ៥០០ នៅទូទាំងពិភពលោក៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

វគ្គសិក្សាឥតគិតថ្លៃតាម online ទាំង១០នៅសាកលវិទ្យាល័យតូរ៉ុនតូប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2023

សាកលវិទ្យាល័យតូរ៉ុនតូ នៃប្រទេស​កាណាដា បានផ្ដល់ការសិក្សាដោយឥតគិតថ្លៃតាមរយៈប្រព័ន្ធ Online ចំនួន១៥មុខជំនាញ ។...

ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីនៅប្រទេសជប៉ុន នៃកម្មវិធីអាហារូបករណ៍ Amgen ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

កម្មវិធីអាហារូបករណ៍ Amgen បើកផ្ដល់អាហារូបករណ៍ខ្លីរយៈពេល២ខែដោយ​មានការគាំទ្រពី Tokyo Scholarship សម្រាប់និស្សិតបរទេសដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

វិទ្យាស្ថានពហុបច្ចេកទេស​ព្រះកុសុមៈ ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស​ ជំហានទី២ ជាង៣រយកន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/04/2024

វិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានប្រកាស​ជ្រើសរើស​សិស្សទាំងពីរភេទ​ឱ្យ​ចូល​រៀន​ក្នុងកម្មវិធី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស ដោយ​ឥតគិតថ្លៃ ជំហានទី២ ចំនួន៣៦០កន្លែង។

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីរដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Beijing Jiaotong ឆ្នាំសិក្សា២០២៤។...

ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2025

តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT ( Japanese Government Scholarship 2026) ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិត​កម្ពុជា​សម្រាប់​ការ​សិក្សា​ថ្នាក់ឧត្ដមចំនួន៤កម្រិត​ នៅឆ្នាំសិក្សា២០២៦។