លោក គង់ សំនៀង ៖ ការធ្វើនវានុវត្ត​ន៍វិស័យអប់រំមានភាពចាំបាច់ ដើម្បី​ដើរ​ឱ្យ​ទាន់​បម្រែ​បម្រួល​សង្គម សេដ្ឋកិច្ច និង​បច្ចេកវិទ្យា

ក្នុងសតវត្សរ៍ទី២១នេះ សង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា កំពុងមានការប្រែប្រួលយ៉ាងឆាប់រហ័ស។ ការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល រហូតដល់កម្លាំងប្រកួតប្រជែងសេដ្ឋកិច្ចពិភពលោក ព្រមទាំងការផ្លាស់ប្តូរវប្បធម៌សង្គម, កត្តាទាំងនេះចាំបាច់ណាស់ដែល​វិស័យអប់រំត្រូវតែធ្វើការផ្លាស់ប្តូរ។

លោក គង់ សំនៀង ប្រធាននាយកប្រតិបត្តិការបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានប្រសាសន៍ថា ក្នុង​បរិបទសង្គម​ដែលមាន​ការប្រែប្រួល​បច្ចុប្បន្ន​នេះ ការធ្វើនវានុវត្ត​ន៍ក្នុង​វិស័យ​អប់រំពិតមានភាពចាំបាច់ណាស់ ដែលគ្រប់ប្រទេស​ទាំងអស់ត្រូវ​តែធ្វើ ដើម្បី​ដើរ​ឱ្យ​ទាន់បម្រែបម្រួល​សង្គម សេដ្ឋកិច្ច ហើយ​និងបច្ចេកវិទ្យា។

ជាឧទាហរណ៍បណ្តាញសាលារៀនរបស់បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ក៏​កំពុងតែធ្វើ​នវានុវត្តន៍ដោយអនុវត្តកម្មវិធីសិក្សារបស់ក្រសួងអប់រំជាគោល ប៉ុន្តែបានដាក់បញ្ចូលនូវកម្មវិធីសិក្សាដែលជាតម្រូវការរបស់យុវជននៅពេលអនាគត ដូចជាភាសាអង់គ្លេសទូទៅ ភាសាចិន ការអប់រំភាពជាអ្នកដឹកនាំ ចំណេះដឹងហិរញ្ញវត្ថុ ក៏ដូចជាចំណេះដឹងបច្ចេកវិទ្យាឌីជីថល (E-Skill) ដើម្បីពួកគេ​អាចដើរឱ្យទាន់បម្រែបម្រួលសង្គម សេដ្ឋកិច្ច និងបច្ចេកវិទ្យា ដែលកំពុងតែអភិវឌ្ឍឥតឈប់ឈរ។

ប្រធាននាយកប្រតិបត្តិការ នៃក្រុមហ៊ុន វេសឡាញ អេឌ្យូខេសិន គ្រុប បានសង្កត់ធ្ងន់ថា ការដាក់បញ្ចូលនូវកម្មវិធីសិក្សាបន្ថែមនេះ គឺអាចធានាបានថា សិស្សានុសិស្សដែលបញ្ចប់ការសិក្សាពីបណ្តាញសាលារៀនវ៉េស្ទឡាញន៍ ពួកគេមានសមត្ថភាពគ្រប់គ្រាន់អាចបន្តការសិក្សានៅតាមសាកលវិទ្យាល័យនានាទូទាំងពិភពលោកដោយមិនមានការព្រួយបារម្ភ ប្រសិនបើពួកគេចង់ ព្រោះតែកម្មវិធីសិក្សាដែលកំពុងអនុវត្តនៅក្នុងបណ្តាញសាលារៀនវ៉េស្ទឡាញន៍ មានភាពប្រហាក់ប្រហែល ឬដូចគ្នាទៅនឹងកម្មវិធីសិក្សានៅសាលាអន្តរជាតិដែរ។

តើកម្មវិធីសិក្សា​ថ្នាក់ជាតិ និងកម្មវិធីសិក្សាសាលាអន្តរជាតិ មានភាពខុសគ្នាយ៉ាងដូចម្តេច?

បើតាម​ប្រសាសន៍របស់លោក គង់ សំនៀង កម្មវិធីសិក្សា​នៅ​សាលា​អន្តរជាតិ គឺជា​ការ​អនុវត្តទៅ​តាមកម្មវិធីប្រទេសណាមួយ ហើយ​កម្មវិធីសិក្សា​អន្តរជាតិនោះ គឺ​គ្រប់មុខវិជ្ជាទាំងអស់ ដែល​មានគណិតវិទ្យា វិទ្យាសាស្រ្ត សិក្សា​សង្គម គឺត្រូវសិក្សា​ជាភាសាអង់គ្លេស ហើយ​មានការប្រឡង​ក្រោយ​បញ្ចប់ការសិក្សា​ដែលទទួលស្គាល់ជាអន្តរជាតិ។

ដោយឡែកក្នុងកម្មវិធីសិក្សា​ថ្នាក់ជាតិវិញ គឺមិនខុសគ្នា​ពីកម្មវិធីសិក្សា​សាលា​អន្តរជាតិនោះឡើយ គ្រាន់តែការសិក្សា​ជាភាសាខ្មែរ ជាភាសាជាតិ ហើយ​ប្រសិនបើសិស្សដែលរៀន​នៅ​ក្នុងកម្មវិធីសិក្សា​ថ្នាក់ជាតិ ចង់បន្តការ​សិក្សា​នៅបរទេស សិស្ស​​គ្រាន់តែធ្វើការប្រឡងតេស្តយកពិន្ទុ TOEFL​ ជាដើម នោះនឹងអាចបន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស​បាន។

យ៉ាងណាក៏ដោយ បើតាម​លោក គង់ សំនៀង នៅបណ្តាញសាលារៀនវ៉េស្ទឡាញន៍ គឺមានបូកបន្ថែមនូវកម្មវិធីសិក្សាអមមួយចំនួនដែលជួយ​សិស្ស​ឱ្យ​មានសមត្ថភាព​មិនចាញ់សាលាអន្តរជាតិឡើយ ដូចជា ភាសាអង់គ្លេស​ទូទៅ កម្មវិធីសិក្សាទម្លាប់ល្អទាំង៧របស់បុគ្គលឆ្នើម ដែលផ្តោតទៅលើផ្នត់គំនិត អត្តចរិត បំណិនសតវត្សរ៍ទី២១, កម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលនឹងជួយសិស្សឱ្យមានសមត្ថភាពក្នុងការចេះគ្រប់គ្រងហិរញ្ញវត្ថុ ចេះធ្វើការវិនិយោគ, ចំណេះដឹងឌីជីថល ដែលសិស្សចាំបាច់ត្រូវតែមាននៅក្នុងយុគសម័យបច្ចេកវិទ្យានេះ។

មេរៀនស្តីពីសហគ្រិនភាព ក៏ជាមុខវិជ្ជាមួយត្រូវបានដាក់បញ្ចូល ដើម្បីជួយសិស្សក្លាយជាសហគ្រិនមួយរូបទៅថ្ងៃអនាគត ដោយចេះបត់បែន និងដោះស្រាយបញ្ហា។ ព្រមជាមួយគ្នានេះ កម្មវិធីការយល់ដឹងពីវប្បធម៌ចម្រុះ ក៏ស្ថិតក្នុងកម្មវិធីសិក្សាបន្ថែមរបស់បណ្តាញសាលារៀនវ៉េស្ទឡាញន៍ដែរ ដើម្បីបង្រៀនសិស្សឱ្យយល់ពីវប្បធម៌របស់ជាតិសាសន៍ផ្សេងៗនៅលើពិភពលោក តែរក្សាអត្តសញ្ញាណជាតិ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

អាហារូបករណ៍ភាសាអង់គ្លេសសម្រាប់សិស្សថ្នាក់ទី១២ ដើម្បីត្រៀមប្រឡងបាក់ឌុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2025

ក្រសួងអប់រំ យុវជន និងកីឡា ក្រោមកិច្ចសហការ និងការគាំទ្រពី មជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល (ACE) និងសាលាអន្តរជាតិកម្ពុជាអូស្រ្តាលី (Australia Cambodia Education Academy – AusCam Academy)

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Beijing University of Technology ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2023

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន បានប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនស្វាយរៀង ជ្រើសរើស​សិក្ខាកាមរៀនជំនាញអគ្គិសនី និងកាមេរ៉ាសុវត្ថិភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ជាឱកា​សសម្រាប់យុវជន យុវនារី កម្មករ កម្មការិនី ដែលបាត់បង់​ឱកាស​ការងារ​នៅ​តាម​រោងចក្រ សហគ្រាសនានា និង​គ្មានការងារធ្វើ, ពេលនេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនស្វាយរៀង ប្រកាស​ជ្រើសរើស​សិក្ខាកាម...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

អាហារូបករណ៍ថ្នាក់បណ្ឌិតពេញថ្លៃ នៅ Hanyang University ប្រទេសកូរ៉េខាងត្បូង សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2026

សាកលវិទ្យាល័យ Hanyang University នៃប្រទេសកូរ៉េខាងត្បូង បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បណ្ឌិត (PhD) ពេញថ្លៃ ដល់និស្សិតអន្តរជាតិ



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *