មូលហេតុ​ដែល​អាកប្បកិរិយា​មិនល្អ​ពិបាក​ផ្លាស់ប្ដូរ

ទោះបីជា​មនុស្ស​បានដឹងថា ទម្លាប់មួយ​ចំនួន​ប៉ះពាល់​ដល់ខ្លួនឯងក្ដី ក៏ប៉ុន្តែ​នៅ​តែ​មិន​អាច​ផ្លាស់ប្តូរ​បាន ឬ​កាត់​ចោល​ដោយ​ងាយៗ។ ទាំងនេះ​ដោយ​សារ​ការ​ត្រាំត្រែង​នឹង​ទម្លាប់​ទាំងនោះ ក្នុង​រយៈពេល​យូរ​ពេក ឧទាហរណ៍ សកម្មភាព​ដែល​បាន​ដឹងជា​ទូទៅ​ដូចជា ការ​ជក់បារី ការទទួល​ទាន​គ្រឿងស្រវឹង​​ ឬ​សកម្មភាព​ដទៃៗ​ទៀត​ដែល​មិនឆ្លើយតប​នឹងការ​រស់នៅ​ប្រចាំថ្ងៃ​ប្រកប​ដោយ​សុខុមាលភាព។ តាមរយៈ psychologytoday បាន​បង្ហាញ​គន្លឹះ​មួយ​ចំនួន​ដែល​ឆ្លើយ​តប​ទៅនឹង​ចំណោទ​បញ្ហា​ទាំងនេះ ក៏ដូច​ជា​ការ​បង្ហាញ​ជូនអំពី​មូលហេតុ​ដែល​អាកប្បកិរិយា​មិនល្អ​ពិបាក​ផ្លាស់ប្តូរ។

ការ​ជំរុញ​ដោយ​អារម្មណ៍​អវិជ្ជមាន ៖ មានកត្តា​មួយ​ចំនួន​ដែល​បណ្តាល​ឱ្យ​អារម្មណ៍​អវិជ្ជមាន​កើតឡើង គឺ​បណ្តាល​មក​ពី​ការ​សោកស្ដាយ ភាព​ខ្មាសអៀន ការ​ភ័យខ្លាច និង​សកម្មភាព​ដទៃៗ​ទៀត ដែល​ជំរុញ​ឱ្យមនុស្ស​ចាប់ផ្តើម​ស្រវា​ចាប់​យក​សកម្មភាព​ដទៃៗ ដើម្បី​បន្លប់​រឿងរ៉ាវ​ដែល​ពួកគេ​មិន​សប្បាយ​ចិត្ត​ជាមួយ។ ដូច្នេះ​ការ​ស្វែង​រក​វិធីសាស្រ្ត​ក្នុង​ការ​ព្យាបាល​របួស​ផ្លូវចិត្ត ក៏ដូច​ជា​ការ​អនុវត្ត​សកម្មភាព​ទាំងឡាយ​ណា ដែល​ជំរុញ​ដល់​ការ​ថែទាំ​សុខភាព​ផ្លូវចិត្ត​ខ្លួនឯង ជា​ចំណែក​បញ្ចៀស​ពី​ការ​បន្ត​ធ្វើ​សកម្មភាព ដែល​បំផ្លាញ​ដល់​ការ​រស់​នៅ​ក្នុង​រយៈពេល​វែង។

ការគិត​ដែល​មិន​ផ្តល់​ជាប្រយោជន៍ ៖ ការ​ផ្តោត​លើ​លទ្ធផល នៃ​ការ​ផ្លាស់ប្តូរ​អ្វីមួយ​ពេក អាចជា​ការ​គិត​មួយ​ដែល​មិន​ផ្តល់​ជា​ប្រយោជន៍ ហើយ​ក៏ជា​កត្តា​ជំរុញ​ឱ្យ​កើត​មាន​អាការ​លើសលប់ តួយ៉ាង​ដូចជា​ការ​រំពឹង​ចង់​ផ្លាស់ប្តូរ​ប្រចាំថ្ងៃ ដូចជា​ការ​ទុក​ដាក់​សម្ភារ​ឱ្យមាន​របៀបរៀបរយ ប៉ុន្តែ​នៅ​ពេល​មិន​អាច​ដូច​ចិត្ត​ភ្លាមៗ វាក៏​បង្ក​ឱ្យមាន​អាការ​តានតឹង​កើត​មាន​បន្ថែម។ ឆ្លើយ​តប​នឹង​ករណី​នេះ ការ​គិតច្រើន រំពឹង​លទ្ធផល​លឿន ដោយ​មិន​បំបែក​ឱ្យមាន​ភាព​ងាយស្រួល ឬ​មិន​ទទួល​យក​លទ្ធផល​បន្តិចម្តងៗ មិន​ចំណេញ​អ្វីទៅ​កាន់​ការ​ផ្លាស់ប្តូរ​ទៅ​រកភាព​វិជ្ជមាន​ក្នុង​ពេល​វែង​នោះ​ទេ។

ចង់​បាន​លទ្ធផល​ភ្លាមៗ​លឿន ៖ ជាថ្មី​ម្តង​ទៀត មិនថា ការ​ដែល​ចង់​ផ្លាស់ប្តូរ​ក្នុង​រូបភាព​ធំក្ដី ឬ​តូចក្ដី នៅពេល​ផ្តោត​លើតែ​លទ្ធផល​តែ​មួយមុខ នោះ​នឹង​ភ្លេច​គិត​ទៅ​ដល់​វិធីសាស្រ្ត​បង្រួម​ការ​ផ្លាស់ប្តូរ​ដែល​មាន​ប្រសិទ្ធភាព។ ជា​ឧទាហរណ៍ ជំនួស​ឱ្យការ​ចង់ទៅ​កន្លែង​ហាត់ប្រាណ គួរ​គិត​អំពី​ការ​ដើរ​លេងៗ​ក្រោយ​បញ្ចប់​ការងារ ឬ​ដោយ​ការ​អនុវត្ត​ពី​ភាព​សាមញ្ញៗ គឺជា​ការ​ចាប់ផ្តើម​នូវ​អ្វី​ដែល​អាច​ធ្វើ​បាន​ដោយ​មាន​ភាព​ជាក់លាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)

ឱកាសសិក្សាអាហារូបករណ៍ Online សម្រាប់អ្នកសារព័ត៌មានផ្នែក AI ចំនួន១០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈ Online សម្រាប់អ្នកសារព័ត៌មានទាំងអស់ទូទាំងពិភពលោកសិក្សាបន្ថែមផ្នែក AI កម្មវិធី JournalismAI Academy...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែងនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៥កន្លែង នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *