ចំណេះដឹងទូទៅ៖ រៀនឱ្យពូកែនិងទទួលបានពិន្ទុខ្ពស់ក្នុងពេលប្រឡងជាក្តីប្រាថ្នារបស់សិស្ស-និស្សិតគ្រប់រូប។ ពួកគេដឹងច្បាស់ណាស់ថាក្លាយជាសិស្សពូកែម្នាក់មិនមែនជារឿងងាយនោះទេ ព្រោះត្រូវមានវិធីសាស្ត្រសិក្សាជាច្រើនដែលសិស្សផ្សេងទៀតមិនអាចធ្វើបាន។ ប៉ុន្តែគ្រប់យ៉ាងអាចទៅរួច ប្រសិនបើពួកគេតាំងចិត្តសិក្សា និងមានវិធីសាស្ត្រសិក្សាច្បាស់លាស់។ ខាងក្រោមនេះ ជាវិធីសាស្ត្រ ៨ ចំណុចដែលសិស្សានុសិស្សអាចអនុវត្តបាន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពសិក្សារបស់ពួកគេរាល់ថ្ងៃ ៖
ទី១.រៀបចំកាលវិភាគសិក្សាឱ្យបានច្បាស់លាស់ ៖ ប្រសិនបើអ្នកមិនរៀបចំផែនការសកម្មភាពសិក្សា ឬកាលវិភាគសិក្សាឱ្យបានត្រឹមត្រូវនោះទេ អ្នកមិនអាចផ្តោតអារម្មណ៍សិក្សាលើមុខវិជ្ជានីមួយៗបានល្អឡើយ។ មុខវិជ្ជាទាំងអស់ទាមទារឱ្យអ្នកចំណាយពេលវេលាសមស្របសម្រាប់សិក្សា។
ទី២.បែងចែកការងាររៀនសូត្រជាផ្នែកៗ ៖ កុំបង្ខំខ្លួនឯងឱ្យរៀនសូត្រដូចកីឡាកររត់ប្រណាំង វានឹងធ្វើឱ្យអ្នកធ្លាក់ទៅក្នុងស្ថានភាពអាក្រក់មិនខាន។ អ្នកត្រូវចេះបែងចែក និងគ្រប់គ្រងពេលវេលាឱ្យបានល្អ ហើយរៀងរាល់ពេលបញ្ចប់ការងារនីមួយៗ ត្រូវផ្តល់រង្វាន់ដល់ខ្លួនឯង។
ទី៣. គេងឱ្យបានគ្រប់គ្រាន់ ៖ ពេលវេលាគេងប្រាំបីម៉ោងក្នុងមួយថ្ងៃសំខាន់ណាស់ក្នុងជីវិតសិក្សា។ ការទទួលទានដំណេកគ្រប់គ្រាន់ នោះនឹងធ្វើឱ្យអ្នកក្លាយជាមនុស្សមានសុខភាពល្អ ពោរពេញដោយថាមពល រីឯគុណភាពសិក្សាក៏ល្អតាមនោះ។
ទី៤. ហ្មត់ចត់ក្នុងការសិក្សា ៖ បន្ទាប់ពីរៀបចំកាលវិភាគសិក្សាច្បាស់លាស់ហើយ អ្វីដែលសំខាន់ជាងនេះ ត្រូវអនុវត្តកាលវិភាគសិក្សាឱ្យបានល្អ។ សិស្សត្រូវធ្វើកិច្ចការនីមួយៗដោយគោរពទៅតាមកាលវិភាគផ្ទាល់ខ្លួន និងផ្តល់តម្លៃលើមុខវិជ្ជាទាំងអស់។
ទី៥. រៀនកត់ត្រាទុកជាប្រចាំ ៖ កត់ត្រាមិនត្រឹមតែជួយឱ្យអ្នកចង់ចាំចំណុចសំខាន់ៗក្នុងពេលរៀននោះទេ វាក៏ជួយឱ្យអ្នកចំណេញពេលវេលាសិក្សាឬស្រាវជ្រាវមេរៀនផ្សេងទៀត។
ទី៦. រៀបចំកន្លែងរៀនឱ្យមានសណ្តាប់ធ្នាប់ ៖ ពេលខ្លះបើអ្នកចូលមកដល់ថ្នាក់រៀន ឬបន្ទប់រៀនរបស់អ្នក ហើយរកតែកន្លែងអង្គុយគ្មាននោះ ពេលនោះអ្នកប្រាកដជាខ្ជិលកាន់តែសៀវភៅជាក់ជាពុំខាន។
ទី៧. បង្កើតបរិយាកាសសិក្សាជាក្រុម ៖ ក្រៅពីសិក្សានៅក្នុងថ្នាក់ និងសិក្សាដោយខ្លួនឯង សិក្សាជាក្រុមអាចក្លាយជាបរិយាកាសដ៏ល្អនិងប្លែកអារម្មណ៍ ព្រមទាំងជំរុញឱ្យអ្នកទទួលបានគំនិតថ្មីៗ និងចែករំលែកចំណេះដឹងទៅកាន់មិត្តភក្តិបានទូលំទូលាយ។
ទី៨. ក្លាហ៊ានសួរ ៖ ចូរអ្នកកុំខ្មាសអៀនរាល់ពេលមានចម្ងល់ ឬមានសំណួរ។ ប្រសិនបើមិនច្បាស់ ត្រូវក្លាហ៊ានសួរដើម្បីទទួលបានចម្លើយពីគ្រូ ឬមិត្តភក្តិរបស់អ្នក។ សំណួរជជែកដេញដោលរកហេតុក្នុងន័យសិក្សាជាចំណែកសំខាន់ជួយបំផុសគំនិតថ្មីៗ និងជំរុញការស្រាវជ្រាវឱ្យកាន់តែប្រសើរឡើង៕
ជីវប្រវត្តិ: លោក ម៉ៅ សំណាង ជាការីនិពន្ធផ្នែកអប់រំ និងជាផលិតករព័ត៌មាននៃ AMS Education ។ លោកមានបទពិសោធន៍ការងារជាអ្នកសារព័ត៌មានវិទ្យុ, ពិធីករ និងជាអ្នករាយការណ៍ព័ត៌មានទូរទស្សន៍, និងជាផលិករប្រព័ន្ធផ្សព្វផ្សាយចម្រុះ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍រដ្ឋាភិបាលឥណ្ឌា តាមរយៈស្ថានទូតប្រចាំនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ មិថុនា បានប្រគល់អាហារូបករណ៍ដល់និស្សិតជ័យលាភីកម្ពុជា សរុបចំនួន៤១នាក់ ដើម្បីទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្ពុជាបានអំពាវនាវឱ្យសហគមន៍អន្តរជាតិពង្រឹងការអនុវត្តច្បាប់អន្តរជាតិ ដើម្បីការពារកុមារក្នុងជម្លោះប្រដាប់អាវុធ ខណៈបានជម្រាបទៅកាន់វេទិកាអង្គការសហប្រជាជាតិថា កុមារជាង ៦,៤០០នាក់ នៅកម្ពុជានៅតែស្ថិតក្នុងស្ថានភាព…
ចំណេះជីវិត, ព្រឹត្តិការណ៍លោកអ្នកប្រាកដជាធ្លាប់បានឮដំបូន្មានជាញឹកញាប់មកហើយថា ត្រូវញ៉ាំទឹកឱ្យបានយ៉ាងហោចណាស់ ៨ កែវក្នុងមួយថ្ងៃ ដើម្បីឱ្យខួរក្បាល និងរាងកាយដំណើរការបានល្អ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ដើម្បីចូលរួមចំណែកក្នុងការជំរុញ និងអភិវឌ្ឍសមត្ថភាពយុវជនកម្ពុជាឱ្យកាន់តែមានភាពច្នៃប្រឌិត និងទាន់សម័យកាល ពេលនេះកម្មវិធី «ក្លឹបសហគ្រិនវិទ្យាល័យ» បានប្រកាសបើកទទួលពាក្យចូលរួមពីសិស្សានុសិស្សទូទាំងប្រទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ក្នុងទិវាជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ «រួមគ្នាឆ្លើយតបគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត» នាព្រឹកថ្ងៃទី២៥ ខែមិថុនា នៅសាលមហោស្រពកោះពេជ្រ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន …
ព័ត៌មានជាតិ, ព្រឹត្តិការណ៍កម្ពុជាបានបោះជំហានថ្មីមួយក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការអភិវឌ្ឍធនធានមនុស្ស ដោយដាក់ឱ្យអនុវត្តជាផ្លូវការនូវ «កម្មវិធីភាពជាអ្នកដឹកនាំរបស់ក្មេងស្រី ឆ្នាំ២០២៦-២០៣០» ក្នុងគោលបំណងបណ្តុះក្មេងស្រីឱ្យក្លាយជា…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍ស្របពេលមានការជជែកវែកញែកយ៉ាងក្តៅគគុកជុំវិញការចែករំលែកមាតិកាមិនសមហេតុផលពីសំណាក់អ្នកផលិតមាតិកា (Content Creator) មួយចំនួននៅលើបណ្តាញសង្គម អ្នកជំនាញកិច្ចការសង្គម បានដាស់តឿនដល់អ្នក…
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍ការមានសញ្ញាបត្របរិញ្ញាបត្រ ៤ ឆ្នាំ មិនមែនជាលក្ខខណ្ឌចាំបាច់សម្រាប់ទទួលបានការងារដែលមានប្រាក់ខែខ្ពស់នៅសហរដ្ឋអាមេរិកទៀតឡើយ ខណៈទិន្នន័យថ្មីបង្ហាញថា មានការងាររហូតដល់ ៣០ ប្រភេទ ដែលអាចរកចំណូលបាន…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍ដោយសហការជាមួយគ្រឹះស្ថានឧត្តមសិក្សានៅខេត្តជឺជាំង ទីក្រុងវិនចូវ ប្រទេសចិន សមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ប្រកាសជ្រើសរើសនិស្សិតចំនួន៥រូប ដើម្បីទទួលបានអាហារូបករណ៍ថ្នាក់ភាសាចិន សិក្សារយៈពេល ១ឆ្នាំ
ព្រឹត្តិការណ៍, អប់រំកុមារតូចឪពុកម្តាយភាគច្រើនតែងតែប្រាថ្នាចង់បានកូនដែល «ស្តាប់បង្គាប់» និង «ដឹងក្តី»។ នៅពេលដែលកូនៗចាប់ផ្តើមមានអាកប្បកិរិយាឌឺដឹង រឹងរូស ឬមិនស្តាប់បង្គាប់ ជាទម្លាប់ ឪពុកម្តាយជារឿយៗតែងតែប្រើប្រាស់វិធានការក្តៅ ដូចជាការស្តីបន្ទោសខ្លាំងៗ…