អត្ថប្រយោជន៍ ៥ យ៉ាងទទួលបានពីការអានសៀវភៅ

អំណានជាផ្នែកមួយសំខាន់នៅក្នុងជីវិត។ ទម្លាប់អានសៀវភៅ ពេលខ្លះជាចំណង់ចំណូលចិត្តរបស់បុគ្គលដែលចង់រៀនសូត្រពីអ្វីដែលថ្មី ឬរឿងរ៉ាវពុំធ្លាប់បានដឹង និងអានសៀវភៅដើម្បីបំបាក់អផ្សុកជាដើម។ បុគ្គលខ្លះអានសៀវភៅដើម្បីស្វែងរកដោះស្រាយបញ្ហាកំពុងជួបប្រទះនៅក្នុងជីវិតទាំងបច្ចុប្បន្ន និងត្រៀមសម្រាប់អនាគត។ ខាងក្រោមនេះ ជាអត្ថប្រយោជន៍សំខាន់ទាំង ៥ ដែលអ្នកអានទទួលបានពីទម្លាប់អានសៀវភៅ៖

  1. ការអានសៀវភៅធ្វើឱ្យអ្នកយល់កាន់តែទូលំទូលាយ ៖ អានសៀវភៅអាចឱ្យអ្នកទទួលបានចំណេះដឹងកាន់តែទូលាយ ដោយសារពិចារណាចំណុចនីមួយៗបានស៊ីជម្រៅ។​ មិនតែប៉ុណ្ណោះអានសៀវភៅជួយអ្នកឱ្យយល់ពីទស្សនៈរបស់ក្រុមណាមួយកាន់តែច្បាស់។ ឧទាហរណ៍ថា ប្រសិនបើអ្នកចង់ដឹងអំពីជីវភាពរស់នៅរបស់ជនជាតិដើមភាគតិចណាមួយ អ្នកអាចដឹងលម្អិតពីទំនៀមទម្លាប់ ប្រពៃណី និងទីតាំងភូមិសាស្ត្ររស់នៅរបស់ពួកគេតាមរយៈអំណាន។
  2. ការអានជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អ ៖ ធ្វើលំហាត់ប្រាណជាប្រចំាជួយឱ្យសុខភាពរាងកាយនិងចិត្តរឹងមាំល្អ។ ដូចគ្នានេះដែរ ទម្លាប់អានសៀវភៅជាប្រចាំ ក៏ជាលំហាត់មួយដែលជួយឱ្យខួរក្បាលរបស់អ្នកមានសុខភាពល្អដែរ។
  3. ការអានជួយកាត់បន្ថយភាពស្ត្រេស ៖ នៅពេលដែលផ្តោតអារម្មណ៍អានសៀវភៅពី ១០ ទៅ ១៥នាទី អាចឱ្យអ្នកបំភ្លេចបញ្ហាស្មុគស្មាញនានាបានយ៉ាងមានប្រសិទ្ធិភាព។ សៀវភៅអាចផ្ដល់ភាពរីករាយដល់ជីវិតប្រចាំថ្ងៃរបស់យើង។ ការសិក្សាមួយបានរកឃើញថា នៅពេលមនុស្សម្នាក់ចំណាយពេលវេលា ៦នាទីអានសៀវភៅ អាចកាត់បន្ថយស្រ្តេសបានរហូតដល់ ៦៨ ភាគរយ។ ទន្ទឹមគ្នានេះ តាមរយៈជំនក់ចិត្តនិងបញ្ចូលអារម្មណ៍ទៅអំណានសៀវភៅល្អមួយក្បាល ភាពតានតឹងឬកង្វល់ទាំងឡាយអាចរលាយបាត់ភ្លាម។
  4. ការអានជួយឱ្យអ្នកគេងលក់ស្រួល ៖ សៀវភៅជួយឱ្យអ្នកមានអារម្មណ៍រីករាយមុនពេលគេងលក់។ ការអានសៀវភៅ អាចជួយឱ្យអ្នកគេងលក់ស្កប់ស្កល់ក្នុងដំណេក។ នៅពេល​អ្នក​អាច​ទទួលអនុវត្ត​ទម្លាប់​នេះ អ្នកនឹង​គេង​បាន​កាន់តែ​ទៀងទាត់​។ មុនពេលចូលគេង ពេលវេលាល្អបំផុតសម្រាប់គុណភាពដំណេក គឺចាប់កាន់សៀវភៅអានប្រសើរជាងចំណាយពេលលើឧបករណ៍អេឡិកត្រូនិច។
  5. ការអាននឹងក្លាយទៅជាគំរូល្អសម្រាប់ក្មេងៗជំនាន់ក្រោយ ៖ ចាប់កាន់សៀវភៅអានជាទង្វើល្អមួយដែលម្តាយឪពុកមិនគួរមើលរំលង។ ជាទូទៅកូនៗរបស់អ្នកនឹងរៀនមើលទម្លាប់នេះ ពួកគេអាចធ្វើតាមអ្នកជាមិនខាន។ ទម្លាប់អានសៀវភៅ ឬដាក់សៀវភៅតាមខ្លួនជាប្រចាំអាចឱ្យក៏អាចជាឥទ្ធិលវិជ្ជមានដល់មនុស្សជុំវិញខ្លួនដែរ ដើម្បីបណ្តុះទឹកចិត្តអ្នកដទៃឱ្យស្រឡាញ់ាការអាន៕  

ព្រឹត្តិការណ៍, អប់រំកុមារតូច

បទពិសោធន៍ឪពុកម្ដាយ ៖ រៀបចំបណ្ណាល័យនៅផ្ទះរួមចំណែកបណ្ដុះទម្លាប់អានរបស់កូន

បណ្ណាល័យនៅផ្ទះ ពិតជាមានសារៈសំខាន់ក្នុងការបង្កើនភាពស្និទ្ធស្នាលក្នុងគ្រួសារ បង្កើតបរិយាកាសរីករាយឱ្យកូនៗចូលចិត្តអាន និងចង់រៀនតាំងពីតូច។ ទន្ទឹមគ្នានេះ អ្នកស្រី ចាន់ ភ័ត្រា ជានាយិការង នៃអនុវិទ្យាល័យ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងការងារ​ប្រកាស​ពីតម្រូវការ​កម្លាំងពលកម្មជាង៤ម៉ឺន៧ពាន់កន្លែង សម្រាប់វិស័យចំនួន៣

ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ឱ្យដឹងថា បច្ចុប្បន្ន​នេះ កម្ពុជា​កំពុង​មានតម្រូវ​ការ​កម្លាំងពលកម្ម​សរុប​ចំនួន ៤៧ ៧១៧កន្លែង សម្រាប់វិស័យចំនួន៣ គឺ វិស័យ​ឧស្សាហកម្ម, សេវាកម្ម និង​កសិកម្ម។
ជំនាញ, ព្រឹត្តិការណ៍

លោក គឹម សុរ៉ន ចាប់ជំនាញកុំព្យូទ័រ និងរចនាក្រាហ្វិក ក្នុងមហិច្ឆតាចែករំលែកចំណេះដឹងបន្តដល់កុមារនៅសហគមន៍

ជំនាញកុំព្យូទ័រ ឬ ការសិក្សាពីផ្សេងៗរបស់កុំព្យូទ័រជាតម្រូវចាំបាច់ និងមានទីផ្សារខ្ពស់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត។ …
ចំណេះជីវិត, ព្រឹត្តិការណ៍

មតិកែលម្អ គឺជាមូលដ្ឋានគ្រឹះ នៃការពង្រឹងសមត្ថភាពត្រិះរិះពិចារណា (Critical thinking)

មតិកែលម្អ គឺជាឧបករណ៍មានឥទ្ធិពលក្នុងការបង្កើនសមត្ថភាពត្រិះរិះពិចារណា។ តាមរយៈការទទួលយកមតិកែលម្អ អ្នកអាចកំណត់ចំណុច ដែលអ្នកត្រូវកែប្រែ និងអភិវឌ្ឍ ហើយអាចប្រឈមមុខនឹងបញ្ហាជាមួយនឹងភាពធន់។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺ ជ្រើសរើសយុវជន៥៧០នាក់ ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​ជ្រើសរើស​យុវជន​រហូត​ដល់​ចំនួន ៥៧០នាក់ ដើម្បីចូលរៀន​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ កម្មវិធី ១.៥លាននាក់ជំហានទី២ ដែលនឹងចាប់ផ្តើម​នៅពាក់កណ្តាល…
ចំណេះជីវិត, ព្រឹត្តិការណ៍

ការរចនាអាគារបែប «biophilic» អាចពង្រឹងគុណភាពជីវិតសម្រាប់អ្នកមានបញ្ហាប្រព័ន្ធប្រសាទ (neurodivergent)

ការស្រាវជ្រាវបង្ហាញថា មនុស្សដែលមានបញ្ហាប្រព័ន្ធប្រសាទ អាចពង្រឹងសុខភាពផ្លូវអារម្មណ៍ និងការចូលរួមក្នុងសង្គមបាន តាមរយៈការរស់នៅជាមួយធម្មជាតិ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

សាលាអន្តរជាតិដ៏មានកិត្យានុភាពចំនួនប្រាំបីក្នុងប្រទេសកម្ពុជា ទទួលបានអាជ្ញាបណ្ណពីអាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច ក្នុងការប្រើប្រាស់កម្មវិធីសិក្សាអប់រំចំណេះទូទៅស្តង់ដារដ្ឋអូស្ត្រាលីជាផ្លូវការនៅក្នុងប្រទេសកម្ពុជា

កាលពីថ្មីៗនេះ តាមរយៈស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា អាជ្ញាធរគ្រប់គ្រងស្តង់ដា និងកម្មវិធីសិក្សារបស់នាយកដ្ឋានអប់រំរដ្ឋអូស្រ្តាលីខាងលិច បានប្រគល់វិញ្ញាបនបត្រទទួលស្គាល់កម្មវិធីសិក្សាស្តង់ដាអូស្រ្តាលីទៅដល់…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ឆ្នាំនេះ ធ្វើឡើងក្រោមប្រធានបទ «រៀនឱ្យចប់ ឱ្យចេះ ឱ្យ​មានការងារ»

រាជរដ្ឋាភិបាល​កម្ពុជា​បាន​កំណត់​យក​ថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ជាទិវា​ជាតិអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ ក្នុងគោលបំណង​ដើម្បីលើក​កម្ពស់​ការអប់រំ​បណ្តុះបណ្តាលបច្ចេកទេស និង​វិជ្ជាជីវៈ…
ចំណេះជីវិត, ព្រឹត្តិការណ៍

ចូលរួមធ្វើឱ្យបរិស្ថានល្អ ជួយជំរុញសុខភាពផ្លូវចិត្តកាន់តែប្រសើរ

បម្រែបម្រួលអាកាសធាតុ ជាចំណែកសំខាន់មួយប៉ះពាល់មកកាន់យើងទាំងអស់គ្នា គ្រោះមហន្តរាយដែលបង្កដោយគ្រោះថ្នាក់នៃបរិយាកាសនេះបានកើតមានពីមួយពេល ទៅមួយពេល…..