ជ្រើសយកទម្លាប់ដែលបង្កើនភាពរីករាយ ជំនួសឱ្យការគេចពីភាពស្មុគស្មាញ

ម្តងម្កាល​ ការប្រើប្រាស់ពេលពេញមួយថ្ងៃដោយមិនមានលទ្ធផលអ្វីសោះ បានបន្សល់នូវអារម្មណ៍មិនល្អកើតឡើង។ ក្នុង​ន័យនេះចង់សំដៅលើការប្រើប្រាស់ពេលវេលាខ្លួនឯងដោយគ្មានប្រសិទ្ធភាពដូចជា ការអូសបន្លាយពេលចោល ការប្រើប្រាស់ទូរស័ព្ទច្រើនលើសលប់ និងការចំណាយពេលជាច្រើនម៉ោងដើម្បីបញ្ចប់ការងារនីមួយៗ ខណ:ការងារខ្លះត្រូវការតែពេលតិចតួចប៉ុណ្ណោះក្នុងការអនុវត្ត ទាំងនេះសុទ្ធសឹងតែប៉ះពាល់ទៅកាន់អារម្មណ៍ល្អៗ និងបង្កបាននូវភាពស្មុគស្មាញក្នុងចិត្តបន្ថែម។ ទន្ទឹមគ្នានោះ មានវិធីសាស្រ្ត និងយុទ្ធសាស្រ្តជាច្រើន ដែលមនុស្សជ្រើសរើស មកអនុវត្តន៍ដើម្បីថែទាំសុខភាពប្រចាំថ្ងៃ និងការជំរុញបាននូវសុខដុមរមនាក្នុងដំណើរជីវិត។

តាមរយ:គេហទំព័រ Yourtango បានបង្ហាញអំពីការចាប់ផ្តើមគិតអំពីទម្លាប់ប្រចាំថ្ងៃ សាមញ្ញៗ តូចៗ និងមានលទ្ធភាពជួយរក្សាលំនឹង និងរក្សាទម្លាប់ល្អ ក្នុងការរស់នៅប្រចាំថ្ងៃជំនួសឱ្យការគេចពីភាពស្មុុគស្មាញដែលបានកើតឡើង ដែលទម្លាប់ទាំងនោះមានលម្អិតជូននៅខាងក្រោម ៖

១. មិនទម្រើសខ្លួនក្នុងការជ្រើសអាហារពេលល្ងាច ៖ ក្នុងរយៈពេលពេញមួយថ្ងៃ មនុស្សបានចំណាយពេលជាច្រើនជាមួយនឹងការងារយ៉ាងចម្រុះបែប ដូចជាការសម្រេចចិត្តលើការស្លៀកពាក់ ការជ្រើសរើសអាហារពេលព្រឹក និងពេលថ្ងៃ រួមទាំងគិតអំពីផែនការសកម្មភាពដទៃៗទៀត! ដូច្នេះការកាត់បន្ថយភាពតានតឹងពីការផ្តល់ភាពហ្មត់ចត់ពេកចំពោះអាហារពេលល្ងាច គឺជាការបន្ថយអាការស្ត្រេសបានមួយចំនួនធំដែរ។ គួរជម្រាបជូនដែរថា កាត់បន្ថយការខ្វាយខ្វល់ចំពោះអាហារពេលល្ងាច មិនមែនមានន័យថា បរិភោគអ្វីក៏បានតាមតែចិត្តនឹកឃើញនោះទេ ប៉ុន្តែចង់សំដៅលើការហូបរបស់ដែលមានស្រាប់នៅក្បែរៗខ្លួន និងងាយស្រួលរក រួមទាំងគិតពីប្រភេទអាហារដែលមានជីវជាតិ ដូចជាបន្លែផ្លែឈើជាដើម មួយវិញទៀតអាហារពេលល្ងាចពុំចាំបាច់ត្រូវហូបឱ្យឆ្អែតដូចទៅនឹងពេលព្រឹក​ ឬពេលថ្ងៃនោះទេ។

២. សម្អាតព័ត៌មានដែលពុំចាំបាច់ពីប្រព័ន្ធឌីជីថល ៖ ពេលខ្លះសារនៅក្នុងទូរស័ព្ទដៃ ឬកុំព្យូទ័រ ដែលប្រើប្រាស់ប្រចាំថ្ងៃ បានរួមចំណែកបង្កភាពស្មុគស្មាញ ជាពិសេសក្នុងអ៊ីម៉ែលចាស់ៗ ឬការតាមដានកម្មវីធីដែលមិនឆ្លើយតបនឹងតម្រូវការបច្ចុប្បន្ន ក៏ដូចជាការផ្ទុកឯកសារចម្រុះនានា ដែលមិនចាំបាច់ជាដើម។ ការសម្អាត ឬលុបចោលនូវព័ត៌មានដែលមិនត្រូវការចេញពីកម្មវិធីណាមួយ បានរួមចំណែកកាត់បន្ថយស្ត្រេស រួមទាំងផ្តល់ភាពងាយស្រួលក្នុងការតាមដានព័ត៌មានល្អៗ ឬស្វែងរកឯកសារសំខាន់ៗបានលឿនជាងមុន។

៣. រៀបចំទីតាំងដែលមានលក្ខណៈសាមញ្ញៗ ៖ ការតុបតែងដែលមានសម្ភារច្រើនពេក ជាពិសេសការតាំងសម្ភារដែលមិនផ្តល់អត្ថន័យទៅកាន់ខ្លួនឯង ឬក៏របស់របរដែលមានក៏បានអត់ក៏បានបន្តសេសសល់យ៉ាងច្រើន មិនថាទុកនៅកន្លែងធ្វើ ការ ឬទុកនៅផ្ទះទេ ការផ្ទុកច្រើនពេក នោះយូរៗទៅបង្កបានទៅអារម្មណ៍ស្មុគស្មាញ ព្រោះរវល់តែរៀបចុះរៀបឡើង និងសម្អាតរបស់ប្រើប្រាស់មិនចេះអស់ពីមួយថ្ងៃ ទៅមួយថ្ងៃ។ ដូច្នេះការលះបង់ចោលនូវសម្ភារដែលពុំចាំបាច់ចេញខ្លះជាវិធីសាមញ្ញមួយដើម្បីកាត់បន្ថយអាការស្ត្រេស៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្តកែប ផ្តល់​ការ​សិក្សា​ជំនាញពេញនិយមចំនួន១១​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/09/2024

ជា​ឱកាស​សម្រាប់​យុវជន ក៏​ដូចជា​បងប្អូនប្រជាពលរដ្ឋ​​រស់​នៅ​ខេត្តកែប ដែលមានបំណងចង់ទទួលបានជំនាញ​ពិតប្រាកដមួយ​សម្រាប់​ជីវិត ពេលនេះ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកែប ប្រកាស​ជ្រើសរើស​សិក្ខា​កាម​ឱ្យ​ចូលរៀន​ដោយ​ឥតគិតថ្លៃ ទៅលើជំនាញ​ចំនួន១១។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2024

កម្មវិធីអាហារូបករណ៍ France Eiffel Excellence ឆ្នាំសិក្សា២០២៥ប្រកាសជ្រើសរើសនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតជាច្រើនកន្លែងសម្រាប់និស្សិតអន្តរជាតិ។ អាហារូបករណ៍គាំទ្រ និងផ្ដល់ដោយក្រសួងបារាំងសម្រាប់អឺរ៉ុប និងក្រសួងការបរទេស។

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ Saskatchewan ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2023

ឱកាសសិក្សាអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Saskatchewan នៃប្រទេសកាណាដាឆ្នាំសិក្សា២០២៤ ។ ...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ ៥០% ពីសាកលវិទ្យាល័យ Adelaide អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2025

សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្រ្តាលី បានប្រកាសបើកកម្មវិធីអាហារូបករណ៍ "Adelaide Launch Your Future: ASEAN Scholarship" សម្រាប់និស្សិតឆ្នើមមកពីប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជាផងដែរ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

អាហារូបករណ៍២០%សិក្សាផ្នែក STEM នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2024

ឱកាសទទួលបាnនអាហារូបករណ៍២០% សិក្សាផ្នែក STEM ពីកម្មវិធីអាហារូបករណ៍ Deakin STEM នៅប្រទេសអូស្រ្តាលីសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ក្រោយបរិញ្ញាបត្រ...

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *