និស្សិតខ្មែរនៅរុស្ស៊ីរៀបចំ​កម្មវិធីសង្រ្កាន្តឆ្នាំថ្មីបង្ហាញវប្បធម៌ខ្មែរ ទៅកាន់និស្សិតអន្តរជាតិ

និស្សិតដែលសិក្សានៅក្រៅប្រទេសភាគច្រើនមិនបានត្រឡប់មកប្រទេសកំណើតវិញទេនាឱកាសពិធីបុណ្យជាតិ ឬបុណ្យប្រពៃណី ជាក់ស្ដែង និស្សិតខ្មែរដែលកំពុងសិក្សានៅសហព័ន្ធរុស្ស៉ី ពួកគេ​មិនបានត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរឡើយ ប៉ុន្តែសមាគមនិស្សិតខ្មែរនៅសហព័ន្ធរុស្ស៉ី ដោយសហការណ៍ជាមួយអគ្គស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្សី បានរៀបចំប្រារព្ធកម្មវិធីសង្ត្រាន្តជួបជុំនិស្សិតខ្មែរ ដើម្បីអបអរ និងទទួលទេវតាឆ្នាំថ្មី ហើយ​ក៏​ឆ្លៀតបង្ហាញពីវប្បធម៌ខ្មែរ​ទៅ​កាន់អន្តរជាតិផង ដោយ​កម្មវិធីគ្រោង​នឹងប្រារព្ធឡើងនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៥។

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតខ្មែរនៅប្រទេសរុស្សីបានឱ្យដឹងថា កម្មវិធីជួបជុំធ្វើសង្រ្កាន្តនេះ បានរៀបចំ និងធ្វើឡើយដោយឯកឧត្ដមឯកអគ្គរាជទូត និងលោកជំទាវ ព្រមទាំងមន្ត្រីនៅស្ថានទូតកម្ពុជាប្រចាំនៅសហព័ន្ធរុស្ស៉ីជាច្រើនរូបទៀត។ ក្នុង​កម្មវិធីនោះ នឹងមានការពិសារអាហារខ្មែរជុំគ្នា មានរបាំជូនពរប្រសិទ្ធពរជ័យ ការលេងល្បែងប្រជាប្រិយខ្មែរ ការរាំលេងកម្សាន្តចង្វាក់ខ្មែរ និងការស្លៀកសម្លៀកបំពាក់ខ្មែរ។ ជាមួយគ្នានេះដែរ ជារៀងរាល់ឆ្នាំ ក្រៅពីនិស្សិតខ្មែរ ក៏មានភ្ញៀវជានិស្សិតអន្តរជាតិ និងនិស្សិតរុស្ស៉ីចូលរួមកម្សាន្តផងដែរ។

បើតាមលោក ភារម្យ កម្មវិធីនៅថ្ងៃទី១៣ មេសា ខាងមុខនេះ នឹងជួយឱ្យនិស្សិតខ្មែរដែលកំពុងសិក្សានៅរុស្ស៉ី បានជួបជុំគ្នា និងបង្កើនការទំនាក់ទំនងគ្នារវាងនិស្សិតខ្មែរដូចគ្នាដែលមកពីសាកលវិទ្យាល័យ ឬមកពីតំបន់ផ្សេងៗនៃប្រទេសរុស្ស៉ី។ លើសពីនេះ អាចបង្កើតបរិយាកាសរីករាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ត្បិតរស់នៅឆ្ងាយប្រទេសកម្ពុជា និងអាចធ្វើឱ្យពួកគាត់បាត់នឹកផ្ទះ បាត់នឹកស្រុក បានមួយកម្រិតផងដែរ។

ក្នុងនាមជាប្រធានសមាគមនិស្សិត លោក ខ្វែង ភារម្យ ពិតជារីករាយ ដែលឯកឧត្តម លោកជំទាវ និងមន្ត្រីខាងឯកអគ្គរាជទូត បានគិតគូរ និងរៀបចំកម្មវិធីជួបជុំឡើងជារៀងរាល់ឆ្នាំ ដើម្បីឱ្យសិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅសហព័ន្ធរុស្ស៉ីបានសប្បាយរីករាយ និងជួបជុំគ្នា បានសួរសុខទុក្ខ និងសំណេះសំណាលគ្នា។

“ការជួបជុំ មានការកម្សាន្ត មានអាហារសាមគ្គី និងលេងល្បែងកម្សាន្តនេះ បានបង្ហាញពីវប្បធម៌ ប្រពៃណី និងទំនៀមទម្លាក់របស់ខ្មែរទៅកាន់ភ្ញៀវបរទេស បើទោះបីជាមិនមានអ្នកស្គាល់ច្រើន ប៉ុន្តែមួយចំនួនតូចដែលចង់ស្វែងយល់ ពួកគាត់អាចទទួលបានដោយក្ដីរីករាយ”

លោក ខ្វែង ភារម្យ ប្រធានសមាគមនិស្សិតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី

លោក ខ្វែង ភារម្យ ចង់ឱ្យកម្មវិធីជួបជុំនាឱកាសបុណ្យចូលឆ្នាំនេះឡើងជារៀងរាល់ឆ្នាំ ព្រោះអាចជាប្រយោជន៍ជាច្រើនសម្រាប់ពលរដ្ឋកម្ពុជាដែលរស់នៅសហព័ន្ធរុស្ស៉ី ដែលមិនបានត្រឡប់មកលេងប្រទេសកម្ពុជានាឱកាសបុណ្យចូលឆ្នាំខ្មែរ និងជាការបង្ហាញថា ប្រជាជនកម្ពុជានៅតែមិនភ្លេចអត្តសញ្ញាណជាតិឡើយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

ឱកាសសិក្សាថ្នាក់បរិញ្ញបត្ររង-បរិញ្ញាបត្រ នៅវិទ្យាស្ថានអាហ្កាចំនួន១០០​កន្លែង​ ពីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញបត្ររង និងថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានអាហ្កាចំនួន១០០កន្លែង ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិឆ្នាំ២០២៣-២០២៤។ អាហារូបករណ៍ផ្ដល់ជូនក្រោមការឧបត្ថម្ភ ...

អាហារូបករណ៍សិក្សានៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍សិក្សាថ្នាក់ជំនាញវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈរយៈពេលខ្លីនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ជាច្រើនជំនាញក្រោមគម្រោង ១,៥លាននាក់ និងផ្ដល់ជូន...

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧