អាហារ៣ប្រភេទជួយបង្កើនប្រូតេអ៊ីនដោយមិនចាំបាច់ហូបសាច់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

យើងបរិភោគអាហារប្រចាំថ្ងៃដើម្បីបង្កើនថាមពលដល់រាងកាយ, ថាមពលទាំងនោះបានមកពីប្រូតេអ៊ីន ហើយជាទូទៅអ្វីដែលគេដឹងនោះ ប្រូតេអ៊ីនភាគច្រើនបានមកពីសាច់។ តែយ៉ាងណា លោកអ្នក​ប្រហែលជា​មិន​ទាន់ដឹងទេថា គ្រាប់ធញ្ញជាតិ និងបន្លែបង្ការមួយចំនួន គេអាចប្រើប្រាស់ជំនួសសាច់ ហើយផ្តល់នូវថាមពលដូចគ្នា។ តាមរយៈ Yahoo Life បានបង្ហាញអាហារបីប្រភេទដែលផ្តល់សារធាតុប្រូតេអ៊ីនទៅក្នុងរាងកាយ ជំនួសឱ្យការហូបសាច់។

១. ស៊ុត ៖ ស៊ុតគឺជាប្រភពប្រូតេអ៊ីនម្យ៉ាង ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម ហើយអាចញាំទទេក៏បាន ឬក៏បន្ថែមទៅក្នុងប្រភេទអាហារដែលទទួលទានប្រចាំថ្ងៃក៏បាន មិនថាម្ហូប ឬបង្អែម។ គួរជម្រាបជូនថា ស៊ុតមួយគ្រាប់មានប្រូតេអ៊ីន ប្រមាណប្រាំមួយក្រាម មានជាតិខ្លាញ់៥ក្រាម និងមានកាឡូរីចំនួន៧២។ បន្ថែមពីនោះ តួនាទីនៃស៊ុតមានឥទ្ធិពលអភិវឌ្ឍន៍សុខភាពខួរក្បាល និងការរំលាយអាហារផងដែរ ហើយក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលជួយដល់សុខភាពភ្នែក និងជួយការពារជំងឺភ្នែក។

២. សណ្តែកខ្មៅ ៖ សណ្តែកខ្មៅ គឺជាប្រូតេអ៊ីនពីរុក្ខជាតិ ហើយមានជាតិខ្លាញ់ទាបទៀតផង សណ្តែកប្រភេទនេះ ក៏មានតួនាទីជួយសម្រួលដល់សុខភាពបេះដូង ប្រព័ន្ធរំលាយអាហារ និងការគ្រប់គ្រងជាតិស្ករក្នុងឈាម ហើយមនុស្សពេញវ័យត្រូវការហូបជារៀងរាល់ថ្ងៃ ព្រោះអាចជួយគ្រប់គ្រងសម្ពាធឈាម និងគាំទ្រមុខងារសាច់ដុំ សរសៃប្រសាទ និងតម្រងនោមជាដើម។

៣. សណ្តែកសៀង ៖​ សណ្តែកប្រភេទនេះ ស្រដៀងទៅនឹងសណ្តែកដទៃ ឬសណ្តែកដីដែរ វាមានប្រូតេអ៊ីន១៨ក្រាមពីរុក្ខជាតិ រួមទាំងមានជាតិខ្លាញ់ទាបដែរ! ហើយមនុស្សពេញវ័យត្រូវការទទួលទានរៀងរាល់ថ្ងៃ ក្រៅពីនោះមានសារៈសំខាន់ជាពិសេសអំឡុងពេលស្រ្តីមានផ្ទៃពោះ ព្រោះអាចជួយការពារការខូចប្រព័ន្ធសរសៃប្រសាទ។

ជារួម ក្រៅពីសាច់ គឺនៅមានអាហារដែលមានប្រូតេអ៊ីនជាច្រើនទៀតដើម្បីបំពេញតម្រូវការរាងកាយប្រចាំថ្ងៃ ហើយដើម្បីឱ្យទទួលទានបានក្នុងរយៈពេលវែង គឺអាស្រ័យលើភាពច្នៃប្រតិដ្ឋអាហារទាំងនោះទៅតាមចំណូលចិត្ត មិនថាកែទៅជាអាហារប្រចាំថ្ងៃ អាហារសម្រន់ ឬបង្អែមជាដើម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2023

អាហារូបករណ៍ Fulbright កំពុងប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសហរដ្ឋអាមេរិក...

ស្វែងយល់ពីសាកលវិទ្យាល័យអឺរ៉ុបចំនួន ៥០សាលា នៅកម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/11/2025

និស្សិតកម្ពុជាដែលកំពុងស្វែងរកឱកាសទទួលបានការអប់រំកម្រិតពិភពលោកនឹងមកជួបជុំគ្នានៅសាលបុរីកោះពេជ្រ សម្រាប់កម្មវិធីពិព័រណ៍សិក្សានៅអឺរ៉ុបឆ្នាំ ២០២៥ នៅថ្ងៃទី១២ ខែវិច្ឆិកា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ពីកម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

កម្មវិធីសិក្សាផ្នែកច្បាប់របស់ World Bank នៅរដ្ឋធានីវ៉ាស៊ីនតោន ប្រកាស​ផ្ដល់ឱកាសសិក្សាដល់និស្សិតអន្តរជាតិជុំវិញពិភពលោកសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ ...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសបារាំងក្នុងកម្មវិធី Young Leaders Union Paris 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2025

កម្មវិធីផ្លាស់ប្ដូរការសិក្សារយៈពេល៤ថ្ងៃនៅទីក្រុងប៉ារីស ប្រទេសបារាំង សម្រាប់និស្សិតអន្តរជាតិ ក្នុងកម្មវិធី Young Leaders Union Paris 2025 កំពុងបើកទទួលពាក្យ។ កម្មវិធីមានរយៈពេលចំនួន៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

ក្រុមហ៊ុន Microsoft ប្រកាសផ្ដល់ការសិក្សាវគ្គខ្លី​​ជំនាញព័ត៌មានវិទ្យា​ឥតគិតថ្លៃតាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online ពីក្រុមហ៊ុន Microsoft សម្រាប់ឆ្នាំសិក្សា២០២៦ ក្នុងផ្នែកព័ត៌មានវិទ្យា។ អាហារូបករណ៍ផ្ដល់ការសិក្សាដល់និស្សិតអន្តរជាតិជាច្រើនកន្លែង និងមានភាពបត់បែនទៅពេលវេលាសិក្សារបស់បេក្ខជន។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *