ដំណើរដើមចមដែលនាំឱ្យមាន “ទិវានារីអន្តរជាតិ 8 មីនា”

រាល់ឆ្នាំទិវានារីអន្តរជាតិ 8 មីនាតែងប្រារព្ធឡើងក្នុងបុព្វហេតុបង្ហាញពីការតស៊ូរបស់ស្ត្រីដើម្បី​សិទ្ធិសេរីភាព​ប្រជាធិបតេយ្យ​ ដោ​​យ​​ភ្ជាប់​ជាមួយនឹង​ពាក្យស្លោក​ថា “​មួយថ្ងៃ​ធ្វើការ​ប្រាំបី​ម៉ោង​​”, “​ធ្វើការ​ស្មើគ្នា បៀវត្ស​ស្មើគ្នា​”, “​ការពារ​សុខភាព​មាតានិង​ទារក​”។​ នៅក្នុងឆ្នាំ 1​9​10 សន្និបាតអន្តរជាតិនារីដែលមានប្រ​ទេ​​ស 17 ចូលរួមធ្វើឡើងនៅទីក្រុងកូប៉ែនហាក រដ្ឋធានីនៃប្រទេសដាណឺម៉ាក បានសម្រេចយកថ្ងៃទី 08 ​ខែមីនា ជាថ្ងៃមហាសាមគ្គីតស៊ូរបស់នារីពលករទូទាំងសា​ក​ល​លោក។

នៅ​ចុង​សតវត្ស​ទី 19 បច្ចេកវិទ្យា​រីកចម្រើន​យ៉ាងខ្លាំង​ក្លា​នៅលើ​សកលលោក ជាពិសេស​នៅ​សហរដ្ឋអាមេរិក និង​បណ្ដា​ប្រទេ​ស​​ដែលមាន​ឧស្សាហកម្ម​រីកចម្រើន​។ ទន្ទឹមគ្នានេះនារីនិង​កុមារ​ក្រីក្រ​រាប់លាន​នាក់បាន​ទាក់ទាញ​ឱ្យចូល​ធ្វើការ​នៅក្នុង​រោងចក្រនិង​​សហគ្រា​ស​​ឯកជន​នានា​​។ ពួក​ម្ចាស់​រោងចក្រ​​មួយចំនួន​មានគំនិត​លោភលន់ កេងប្រវ័ញ្ច​មិន​លើ​កម្លាំង​ពលកម្មរបស់​នារី កុមារ និង​កម្មករទន់ខ្សោយផ្សេងទៀត ​បាន​បង្ខំ​ឱ្យ​ពួកគេ​ធ្វើការ​ជា​ទម្ងន់​ក្នុង​មួយថ្ងៃ​ពី 12 ម៉ោងទៅដល់ 16 ​ម៉ោង ហើយ​ផ្ដល់​ប្រាក់បៀវត្ស​រ៍​តិចតួច​បំផុត ដោយ​មិន​គិតពី​សុខភាព​របស់​កម្មករជា​នារី និង​កុមារ​។ អ្នកទាំងនោះ​ត្រូវ​រស់នៅក្នុង​ជីវភាព​ដុនដាប​លំបាក​វេទនា ស្ទើរតែអស់សេរីជាមនុស្ស​។​

ទិវានារីអន្តរជាតិកើតឡើងដោយសារព្រឹត្តការណ៍នៅឆ្នាំ 1908 នៅពេលនោះមានស្រ្តីមួយម៉ឺនប្រាំពាន់នាក់ដង្ហែរក្បួនក្នុងទីក្រុងញូវយ៉ក ដើម្បីទាមទារឱ្យមានប្រាក់ខែកាន់តែប្រសើរ ម៉ោងធ្វើការសមរម្យ និងមានសិទ្ធិក្នុងការបោះឆ្នោត។ មួយឆ្នាំក្រោយមក គណបក្សសង្គមនិយមរបស់អាមេរិក បានប្រកាសទិវានារីជាតិជាលើកដំបូង។

គេនៅចំាបានថា គំនិតដែលបានប្រែក្លាយទិវានារីជាតិទៅជាអន្តរជាតិ កើតចេញពីស្រ្តីម្នាក់ដែលមានឈ្មោះថា Clara Zetkin ។ ទិវានារីអន្តរជាតិត្រូវប្រារព្ធជាលើកដំបូងនៅឆ្នាំ 1911 នៅប្រទេសអូទ្រីស ដាណឺម៉ាក អាឡឺម៉ង់ និងស្វ៊ីស បន្ទាប់ពីសន្និបាតអន្តរជាតិនារីឆ្នាំ1910 ។ 

ពេលនោះហើយអ្វីៗត្រូវបានធ្វើឡើងជាផ្លូវការនៅឆ្នាំ 1975 នៅពេលដែលអង្គការសហប្រជាជាតិបានចាប់ផ្តើមប្រារព្ធទិវានេះ។ ប្រធានបទដំបូងដែលអង្គការសហប្រជាជាតិបានអនុម័ត ក្នុងឆ្នាំ 1996 “អបអរសាទរអតីតកាល គ្រោងផែនការសម្រាប់អនាគត” ។ក្រោយមកទិវានារីអន្តរជាតិប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី ០8 ខែមីនា។ ចំណែកប្រជាពលរដ្ឋកម្ពុជា​ភាព​ច្រើន​ស្គាល់ និង​និយ​ម​ហៅ​សាមញ្ញាថា “ថ្ងៃសិទ្ធិនារី ឬទិវាសិទ្ធិនារី 8 មីនា”។

ពណ៌ស្វាយ បៃតង និងពណ៌​ស ត្រូវបានចាត់ជាពណ៌តំណាងឱ្យទិវានារីអន្តរជាតិ។ ពណ៌ស្វាយបង្ហាញឱ្យយុត្តិធម៌ និងសេចក្តីថ្លៃថ្នូរ។ ពណ៌បៃតងតំណាងឱ្យក្តីសង្ឃឹម និងពណ៌សតំណាងឱ្យភាពបរិសុទ្ធ​។  

បើមានទិវានារីអន្តរជាតិ តើមានទិវាបុរសអន្តរជាតិដែរឬទេ? ពិតជាមាន ! ទិវាបុរសអន្តរជាតិប្រារព្ធឡើងនៅថ្ងៃទី​ 11 ខែវិច្ឆិកា។ ទិវានេះទំនងមានវត្តមានឡើងនៅឆ្នាំ 1990 ប៉ុន្តែមិនទាន់ទទួលស្គាល់ដោយអង្គការសហប្រជាជាតិនៅឡើយទេ។ ប្រជាជនអបអរទិវានេះ នៅក្នុងប្រទេសជាង 80 ទូទាំងពិភពលោក ក្នុងនោះរួមទាំងចក្រភពអង់គ្លេសផងដែរ។

ទិវានារីអន្តរជាតិជាថ្ងៃដែលប្រជាជនប្រទេសនីមួយៗ តែងឈប់សម្រាកពីការងារ។ ប្រទេសប្រទេសរុស្ស៊ីឱ្យតែចំថ្ងៃទិវានារីអន្តរជាតិម្តងៗ ការលក់ផ្កាហាក់កើនឡើងទ្វេដងក្នុងអំឡុងពេល 3ឬ 4 ថ្ងៃ ចន្លោះថ្ងៃ ០8 មីនា។ ប្រទេសចិន ស្ត្រីជាច្រើនបានឈប់សម្រាកពីការងាររបស់ពួកគេកន្លះថ្ងៃតាមការណែនាំរបស់ក្រុមប្រឹក្សារដ្ឋ។ នៅសហរដ្ឋអាមេរិក ប្រធានធិបតី​ធ្វើ​សេចក្តី​ថ្លែង​ការ​ជារៀងរាល់ឆ្នាំ ដើម្បីគោរពដល់សមិទ្ធិផលរបស់ស្ត្រីអាមេរិកាំង។

ឆ្នាំ 2021 នេះការប្រារព្ធទិវានារីអន្តរជាតិអាចនឹងប្លែកពីរាល់ឆ្នាំបន្តិច ដោយសារតែការរាលដាលនៃមេរោគឆ្លងកូវីដ-19 ដោយរំពឹងថាព្រឹត្តិការណ៍ធំៗ នៃទិវានឹងធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញ។ ចំណែកប្រធានបទនៃទិវានារីអន្តរជាតិសម្រាប់ឆ្នាំ 2021 គឺ “ជ្រើសរើសដើម្បីប្រកួតប្រជែង” (#ChooseToChallenge) ហើយយុទ្ធនាការមួយនឹងធ្វើឡើងក្រោមប្រធានបទ​ “យើងទាំងអស់គ្នាអាចជ្រើសរើសដើម្បីប្រកួតប្រជែងនិងអំពាវនាវឱ្យបញ្ឈប់ភាពលម្អៀងលើយេនឌ័រ និងភាពមិនស្មើគ្នា”។​ អ្នកចូលរួមយុទ្ធនាការនេះ ត្រូវលើកដៃឱ្យខ្ពស់​ជាសញ្ញាបង្ហាញថាប្តេជ្ញាចិត្តជ្រើសរើសដើម្បីប្រកួតប្រជែង និងអំពាវនាវឱ្យមានសមភាព៕


ជួយអូនផង!! ជួយអូនផង!! ប្រាក់

ចុចទទួល

ឥឡូវ​នេះ!!

ព័ត៌មានជាតិ, ព្រឹត្តិការណ៍

រដ្ឋមន្ត្រីអប់រំ ៖ ភាសាចិនកំពុងរីកដុះដាលខ្លាំងក្នុងប្រព័ន្ធអប់រំកម្ពុជា

រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ហង់ជួន ណារ៉ុន បានថ្លែងថា ការអប់រំភាសាចិនកំពុងរីកដុះដាលយ៉ាងខ្លាំងក្នុងប្រព័ន្ធអប់រំនៅកម្ពុជា ហើយបានបញ្ជាក់ថា ជំនាញភាសាមួយនេះ កំពុងក្លាយជាកម្លាំងចលករសំខាន់ក្នុងការជំរុញ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កុមារជាង៣លាននាក់ទទួលជំនួយមនុស្សធម៌ និងអប់រំ ពីអង្គការទស្សនៈពិភពលោក

កុមារកម្ពុជាជាង ៣,១ លាននាក់ ក្នុងឆ្នាំ២០២៥ បានទទួលជំនួយសង្គ្រោះមនុស្សធម៌ និងសេវាអប់រំពីអង្គការទស្សនៈពិភពលោកអន្តរជាតិ ដែលរួមមានការអប់រំប្រកបដោយបរិយាបន្ន សុខភាព និងអាហារូបត្ថម្ភ ទឹកស្អាត និងអនាម័យ។
ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍

អាល្លឺម៉ង់នាំមុខគេ ទទួលនិស្សិតបរទេសជាង ៤២ម៉ឺននាក់ក្នុងមួយឆ្នាំ

អាល្លឺម៉ង់ត្រូវបានចាត់ថ្នាក់ជាប្រទេសនាំមុខគេនៅលើពិភពលោកក្នុងការទទួលនិស្សិតបរទេសមកសិក្សា ដោយមានចំនួនជាង ៤២ម៉ឺននាក់ សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦ ខណៈនិស្សិតភាគច្រើនមកពីឥណ្ឌា វៀតណាម…
ចំណេះជីវិត, ព្រឹត្តិការណ៍

អត្ថប្រយោជន៍ ៧ យ៉ាង របស់ផ្លែល្ពៅ ចំពោះសុខភាព

ផ្លែល្ពៅ មិនមែនគ្រាន់តែជាបន្លែនោះទេ ប៉ុន្តែវាមានផ្ទុកនូវសារធាតុចិញ្ចឹម ដ៏អស្ចារ្យ។ យោងតាមអ្នកជំនាញអាហារូបត្ថម្ភ ល្ពៅសម្បូរទៅដោយប៉ូតាស្យូម និងជាតិសរសៃ (Fiber) ដែលជាសារធាតុសំខាន់បំផុតសម្រាប់រាងកាយរបស់យើង។
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

អាហារូបករណ៍ ៥០កន្លែង ទៅសិក្សា​នៅប្រទេស​ចិន តាមរយៈកម្មវិធីអាហារូបករណ៍ អ.ម.ត.

អាហារូបករណ៍ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (លើកទី២) ចំនួន ៥០ កន្លែង
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ក្រសួងអប់រំ សហការជាមួយសារមន្ទីរ ស.ស.រ និងអម្រឹត រៀបចំយុទ្ធនាការ “១ម៉ឺនជំហាន ដើម្បីសិស្ស ១ម៉ឺននាក់” លើកកម្ពស់ការអាន និងចំណេះដឹងរូបិយវត្ថុ

ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានប្រកាសពីការរៀបចំយុទ្ធនាការកីឡាដើម្បីសង្គមដ៏ធំមួយ ក្រោមប្រធានបទ «១ម៉ឺនជំហាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

គ្រូ និងមន្រ្តីអប់រំ ៨៦៣នាក់ ទទួលគ្រឿងឥស្សរិយយសពីក្រសួងអប់រំ

គ្រូបង្រៀន និងមន្រ្តីអប់រំសរុប ៨៦៣នាក់ កាលពីពេលថ្មីៗនេះ បានទទួលគ្រឿងឥស្សរិយយសពីក្រសួងអប់រំ យុវជន និងកីឡា ជាការទទួលស្គាល់ចំពោះការខិតខំបំពេញភារកិច្ច និងការចូលរួមអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់វិស័យអប់រំ
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

កម្ពុជាបង្ហាញពីវឌ្ឍនភាព នៃការអភិវឌ្ឍយុវជន ក្នុងវេទិកា UN

កាលពីស​ប្តាហ៍កន្លងទៅនេះ គណៈប្រតិភូកម្ពុជា ដឹកនាំដោយ ឯកឧត្តម សេរី ជំនះ រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និងកីឡា បានចូលរួម​វេទិកា​យុវជន​ក្រុមប្រឹក្សា​សេដ្ឋកិច្ច និងសង្គម របស់អង្គការ​សហប្រជាជាតិ (ECOSOS Youth Forum)
ព័ត៌មានជាតិ, ព្រឹត្តិការណ៍

ឯកឧត្តម ព្រុំ សុខា និពន្ធសៀវភៅ “រដ្ឋមន្ត្រីកូវីដ” ដើម្បីចែករំលែកបទពិសោធន៍អភិបាលកិច្ច និងបំផុសស្មារតីស្នេហាជាតិ

ក្នុងស្មារតីនៃការប្រើប្រាស់ “ដងប៉ាកកាសន្តិភាព” ដើម្បីបម្រើជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានប្រកាសសម្ពោធជាផ្លូវការនូវស្នាដៃអក្សរសិល្ប៍ថ្មីដែលមានចំណងជើងថា “រដ្ឋមន្ត្រីកូវីដ”។
ចំណេះជីវិត, ព្រឹត្តិការណ៍

តើការដើរ និងការជិះកង់ មួយណាផ្ដល់ផលល្អជាងសម្រាប់សុខភាព?

ការធ្វើលំហាត់ប្រាណគ្រប់ទម្រង់សុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់រាងកាយ។ ប៉ុន្តែ លំហាត់ប្រាណដែលល្អបំផុត គឺជាអ្វីដែលអ្នកចូលចិត្តធ្វើ និងអាចធ្វើវាបានទៀងទាត់បំផុត។

ទទួលយកអាថ៍កំបាំង សុខភាព និង សម្រស់

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon