ភ្នំពេញ៖ មហារីកសុដន់ជាជំងឺមហារីកមួយប្រភេទដែលកើតលើមនុស្សស្រី ហើយការយល់ដឹងពីអាការៈនៃជំងឺមហារីកសុដន់អាចជួយឱ្យអ្នកជំងឺព្យាបាលទាន់ពេលវេលា ។ លោក អ៊ុង ប៉េងអាន បានបញ្ជាប់ការសិក្សាថ្នាក់អនុបណ្ឌិតសិក្សាផ្នែកទំនាក់ទំនងសុខភាព និងហានិភ័យ (Heath Risk and Communication) នៅសហរដ្ឋអាមេរិក បានលើកទឹកចិត្តឱ្យបុរសគួរយល់ដឹងអំពីបញ្ហាជំងឺមហារីកសុដន់ ដើម្បីជាសំឡេងទៅដល់អ្នកមានជំងឺឱ្យទទួលការព្យាបាលត្រឹមត្រូវ ។
លោក អ៊ុង ប៉េងអាន បាននិយាយថា៖
“ខ្ញុំគិតថាបុរសគួរតែនិយាយអំពីសុដន់ស្រ្តីឱ្យច្រើនជាងនេះ ប៉ុន្តែមិននិយាយបែបអាសអាភាស ឬនិយាយអំពីការប្រមាណមើលងាយលេងសើចនោះទេ ប៉ុន្តែនិយាយអំពីសុខភាពនៃជំងឺរបស់វា”

លោក ប៉េងអាន បន្តថា លោកធ្លាប់ស្រាវជ្រាវអំពីជំងឺមហារីកសុដន់នៅកម្ពុជានិងស្វែងរកស្រ្តីដែលមានបញ្ហានោះមកនិយាយអំពីបទពិសោធន៍របស់គាត់ ។ លោកបន្ថែមថា បុរសគួរតែនិយាយអំពីបញ្ហាសុដន់ស្រ្តីឱ្យបានច្រើន និងបង្កើនការយល់ដឹងអំពីរឿងនេះ ដើម្បីស្វែងរកជំនួយជួយទៅដល់អ្នកដែលមានបញ្ហាអំពីរឿងនេះ។

“បុរសទាំងអស់គ្នាត្រូវពិចារណា និងចាប់ផ្ដើមស្វែងយល់អំពីចំណេះដឹងនេះឱ្យបានទូលំទូលាយ បងប្អូនបុរសទាំងអស់គ្នាត្រូវចែករំលែកអំពីបញ្ហាមហារីកសុដន់ទៅកាន់បងស្រី ប្អូនស្រី មិត្តភក្តិរួមអាជីព គ្រាន់តែពិនិត្យសុខភាពឱ្យបានគ្រប់គ្រាន់”
លោក អ៊ុង ប៉េងអាន

អ្នកគាំទ្រនិងលើកទឹកចិត្តមនុស្សនៅក្នុងបណ្ដាញសង្គមរូបនេះ បន្តថា ជំងឺមហារីកសុដន់មិនមែនជាជំងឺរបស់ស្រ្តីតែម្នាក់ ឬជាការទទួលខុសត្រូវរបស់ពួកគាត់តែម្នាក់នោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់បុរសដូចគ្នា ។ បុរសមានតួនាទីយ៉ាងសំខាន់ចូលរួមលើកកម្ពស់ លើកទឹកចិត្ត និងចែករំលែកព័ត៌មានអំពីជំងឺមហារីកសុដន់របស់ស្រ្តី ។
គួរបញ្ជាក់ផងដែរថា លោក អ៊ុង ប៉េងអាន ធ្លាប់បានស្រាវជ្រាវ និងបង្កើតមាតិកានិយាយសាធារណៈ ។ លោកកំពុងស្រាវជ្រាវអំពីសុខភាពរបស់ប្រជាជនខ្មែរ ស្តីពីជំងឺមហារីកសុដន់ មហារីកមាត់ស្បូន និងអ្នកជំងឺផ្លូវចិត្តដែលត្រូវគ្រួសារឃុំទុក និងចងច្រវ៉ាក់ផងដែរ ៕

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើការសិក្សាជំនាញចំនួន១១ដោយឥតបង់ថ្លៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/04/2025
ក្រោមគម្រោងកម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ បានប្រកាសផ្តល់អាហារូបករណ៍ទៅលើការសិក្សាជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏ដូចជាយុវជន...
ក្រសួងទេសចរណ៍ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍សៀងហៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/01/2023
ក្រសួងទេសចរណ៍កម្ពុជា បានប្រកាសទៅដល់សិស្ស និស្សិត បុគ្គលិកជំនាញទេសចរណ៍ និងមន្រ្តីរាជការក្រសួងទេសចរណ៍ទាំងអស់ ពីការផ្តល់អាហារូបករណ៍ចំនួន១០កន្លែង...
អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 01/11/2024
សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!
ឱកាសទទួលបានអាហារូបករណ៍ ១០០% សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/08/2024
ជាឱកាសសម្រាប់សិស្សនិស្សិតដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិក ពីកម្មវិធីអាហារូបករណ៍ American University Global Leader Scholarship 2025 ។
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/05/2025
វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...
សាកលវិទ្យាល័យបច្ចេកវិទ្យា និងសហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃគ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 31/07/2025
ជាការចូលរួមចំណែកសម្រាលបន្ទុក និងជាការដឹងគុណដល់វីរៈយោធិនកម្ពុជា ដែលបានពលីជីវិត ឬបាត់បង់លទ្ធភាពក្នុងអាជីពដោយសារតែរងរបួសផ្តើមចេញពីការឈ្លានពាននៅតាមតំបន់ជាយដែនខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/07/2023
សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...
ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ពីកម្មវិធី Yale Young Scholars ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/12/2024
កម្មវិធីអាហារូបករណ៍ Yale Young Scholars (YYGS) ផ្ដល់ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ Yale ចំនួន២សប្ដាហ៍សម្រាប់និស្សិតអន្តរជាតិទាំងអស់ដែលមានអាយុចាប់ពី១៦ឆ្នាំ ដល់១៨ឆ្នាំ សិក្សានៅសហរដ្ឋអាមេរិក។


























