ចំណេះដឹងទូទៅ ៖ បច្ចុប្បន្នការសិក្សាពីតន្រ្តីនៅប្រទេសកម្ពុជា ហាក់មិនទាន់ទូលំទូលាយនៅឡើយ ដោយសារឪពុកម្តាយភាគច្រើនយល់ថា តន្ត្រីមិនសូវសំខាន់ចំពោះអនាគតកូនៗ និងខាតពេលវេលាសិក្សា។ ប៉ុន្តែខុសពីការគិតនេះតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានរកឃើញថាកុមារសិក្សាសូត្រពីតន្រ្តីអាចជួយឱ្យពួកគេមានភាពវៃឆ្លាតទាំងប្រាជ្ញានិងស្មារតី។ កុមារចេះតន្ត្រី ពួកគេនឹងចង់ចាំបានល្អ រៀនពូកែគណិតវិទ្យា រៀនភាសាបរទេសលឿនរហ័ស និងមានគំនិតវិទ្យាសាស្ត្រល្អប្រសើរជាងក្មេងធម្មតាដែលមិនបានសិក្សាពីតន្ត្រី។
ហេតុអ្វីបានជាកុមារចេះលេងតន្ត្រីអាចរៀនពូកែជាងក្មេងដទៃទៀតដែលមិនបានរៀនសូត្រពីតន្រ្តី?ការផ្សាយរបស់ World Economic Forum ថ្មីៗនេះបានបញ្ជាក់ថាសិស្ស-និស្សិតដែលចូលចិត្តលេងតន្ត្រីនៅពេលប្រឡងប្រជែងផ្សេងៗពួកគេអាចធ្វើកិច្ចការបានល្អជាងសិស្សដទៃទៀតដែលមិនធ្លាប់លេងតន្ត្រី។ ដូចគ្នានេះដែរ ភស្តុតាងនៃការស្រាវជ្រាវទៅលើកម្រិតចំណេះដឹងរបស់និស្សិតជនជាតិកាណាដាចំនួនមួយសែននាក់ជាបន្តបន្ទាប់ (រយៈពេលជាច្រើនឆ្នាំ) ក៏បានបង្ហាញថា ភាគច្រើនសិស្សដែលចេះតន្ត្រីមានភាពវៃឆ្លាតនិងរហ័សរហួន។
រៀនឧបករណ៍តន្ត្រីទាមទារឱ្យកុមារយល់ពីអក្សរតំណាងចង្វាក់តន្ត្រី ឬអក្សរភ្លេងសិស្សចាំបាច់ត្រូវអភិវឌ្ឍជំនាញនេះដោយផ្តោតអារម្មណ៍លើការចងចាំអក្សរភ្លេង ចង្វាក់ ព្រមទាំងហ្វឹកហាត់ឧបករណ៍តន្ត្រីតំណាលគ្នា ប្រើអារម្មណ៍ ចិត្ត កាយ និងខួរក្បាលដើម្បីសម្របសម្រួលដំណើរការតន្ត្រី។មិនត្រឹមតែប៉ុណ្ណោះលេងតន្ត្រីអាចឱ្យក្មេងៗបង្កើនសមត្ថភាពស្តាប់និងលេងតន្រ្តីជាក្រុមបានយ៉ាងល្អជួយឱ្យពួកគេមានសមត្ថភាពធ្វើការងារជាក្រុមបានកាន់តែប្រសើរ។កុមារលេងតន្ត្រីបានល្អទាមទារការលើកទឹកចិត្តខ្លួនឯងពិសេសចេះរក្សាទម្លាប់លេងតន្ត្រីជាប្រចាំ។
គួរបញ្ជាក់ថាតន្ត្រីអាចជួយបង្កើនសមត្ថភាពខួរក្បាលកុមារឱ្យបានកាន់តែល្អប៉ុន្តែក៏ត្រូវគួបផ្សំនឹងរបបអាហារត្រឹមត្រូវ លេងកីឡាបានច្រើន និងគេងគ្រប់គ្រាន់ផងដែរ៕
តន្ត្រីអាចជួយបង្កើនសមត្ថភាពខួរក្បាលកុមារឱ្យបានកាន់តែល្អប៉ុន្តែក៏ត្រូវគួបផ្សំនឹងរបបអាហារត្រឹមត្រូវ លេងកីឡាបានច្រើន និងគេងគ្រប់គ្រាន់ផងដែរ៕
– ប្រភព : World Economic Forum
លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា យុគសម័យឌីជីថលនេះ យុវជនចាំបាច់ណាស់ក្នុងពង្រឹងសមត្ថភាពគ្រប់គ្រងហិរញ្ញវត្ថុ ក៏ដូចជាការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយទំនួលខុសត្រូវ…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីសប្តាហ៍កន្លងទៅនេះ បានសម្ពោធជាផ្លូវការ នូវការអនុវត្តកម្មវិធីសិក្សាថ្នាក់មូលដ្ឋានគ្រឹះឌីជីថល ទៅកាន់សាលារៀនគោលដៅចំនួន១៨បន្ថែមទៀត ដែលជាការអនុវត្តជំហានទី២…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ការអភិវឌ្ឍជំនាញសង្គម និងអារម្មណ៍ មានសារៈសំខាន់ខ្លាំងណាស់ក្នុងការអប់រំ និងអភិវឌ្ឍមូលធនមនុស្ស។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្នុងស្មារតីជំរុញការប្រើប្រាស់ថាមពលប្រកបដោយចីរភាព និងលើកកម្ពស់សុខុមាលភាពប្រជាជននៅតាមតំបន់ជនបទ ក្រសួងរ៉ែ និងថាមពល រួមជាមួយអង្គការអភិវឌ្ឍន៍ហូឡង់ (SNV) បានប្រកាសបិទបញ្ចប់គម្រោងលើកកម្ពស់…
ចំណេះជីវិត, ព្រឹត្តិការណ៍
តើអ្នកធ្លាប់ជួបដូចជារកសោផ្ទះមិនឃើញ ឬភ្លេចបញ្ជីទិញទំនិញ ក៏ដូចជានឹកឈ្មោះមនុស្សដែលទើបនឹងស្គាល់មិនឃើញដែរឬទេ? ការភ្លេចភ្លាំងបន្តិចបន្តួចអាចកើតមានចំពោះមនុស្សគ្រប់គ្នា ប៉ុន្តែការថែរក្សាសុខភាពខួរក្បាល និងការចងចាំ…
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
សាកលវិទ្យាល័យសេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាសផ្តល់អាហារូបករណ៍ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅក្នុងខេត្តស្វាយរៀង ដើម្បីបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ។
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
សម្រាប់លោក យី គឹមថាន នាយកស្តីទីប្រចាំប្រទេសអង្គការភ្លែនអន្តរជាតិកម្ពុជា ចង់ឃើញបុរសចេះចែករំលែកបន្ទុកគ្រួសារក្នុងការចិញ្ចឹមកូន ដោយមិនដាក់បន្ទុកទៅលើតែស្រ្តីនោះ
ទេពកោសល្យ, ព្រឹត្តិការណ៍, យុវជនឆ្នើម
ជាក្មេងស្រីដែលត្រូវបានរៀបចំឱ្យរៀបការតាំងពីអាយុ១៧ឆ្នាំ កាណាដា បានជួបនឹងបញ្ហាជីវភាពក្រោយរៀបការរួច ព្រោះតែគ្មានជំនាញ ពិបាករកការងារធ្វើ និងមិនអាចរកប្រាក់ចំណូលបាន…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា និងក្រសួងអប់រំរបស់ប្រទេសចិន ទើបតែបានបញ្ចប់ការបណ្តុះបណ្តាលគ្រូជំនាញភាសាចិនចំនួន ២០នាក់បន្ថែមទៀត កាលពីថ្ងៃចន្ទ ដែលជាផ្នែកមួយនៃការជំរុញការសិក្សាភាសាបរទេស…
ព័ត៌មានជាតិ, ព្រឹត្តិការណ៍
នៅក្នុងយុគសម័យនៃឧស្សាហកម្ម ៤.០ បច្ចេកវិទ្យាឌីជីថលកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ទាំងការសិក្សា ការធ្វើអាជីវកម្ម និងការបំពេញកិច្ចការងារ ដែលធ្វើឱ្យវាក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់…