ចំណេះដឹង៖ ការផ្សាយរបស់គេហទំព័រ India education បានសរសេរថា ឱកាសបន្តការសិក្សានៅក្រៅប្រទេសជាផ្នែកមួយនៃការលើកកម្ពស់គុណភាពអប់រំឱ្យកាន់តែប្រសើរឡើង ព្រមទាំងទទួលបានចំណេះដឹងនិងបទពិសោធន៍រស់នៅជាច្រើនក្នុងនាមជាពលរដ្ឋសកល។ ដើម្បីទទួលបានលទ្ធផលដូចការរំពឹងទុក សិស្សនិស្សិតចាំបាច់ត្រូវមានមូលដ្ឋានត្រៀមខ្លួនប្រាំចំណុចពាក់ព័ន្ធនឹងអត្តចរិតផ្ទាល់ខ្លួន មុននឹងសម្រេចចិត្តបន្តការសិក្សានៅក្រៅប្រទេស។

១. ចេះសម្របខ្លួនក្នុងបរិបទរស់នៅថ្មី ៖ ចំណុចនេះមនុស្សជាច្រើនអាចជួបការលំបាកខ្លះៗ ឬពិបាកសម្របខ្លួនទៅនឹងបរិយាកាសរស់នៅក្រៅពីប្រទេសកំណើតរបស់ខ្លួន។ ទន្ទឹមគ្នានេះ និស្សិតត្រូវរក្សាគំនិតវិជ្ជមានចំពោះស្ថានភាពដែលខ្លួនបានជួប និងរៀនសម្របខ្លួនរស់នៅទម្លាប់ថ្មីៗក្នុងនាមជាពលរដ្ឋសកល។
២. ហ៊ាមប្រឈមមុខជាមួយវប្បធម៌បរទេស ៖ ច្បាស់ណាស់និស្សិតអន្តរជាតិនឹងជួបឥទ្ធិពលនៃវប្បធម៌ថ្មីរបស់ប្រទេសដែលទៅសិក្សា ឬទទួលបានអាហារូបករណ៍។ វាអាចលំបាកបន្តិចសម្រាប់ពេលចាប់ផ្តើមទទួលឥទ្ធិពលបែបនេះ ប៉ុន្តែជាឱកាសល្អមួយដើម្បីស្វែងយល់បន្ថែម។ ចូរចាំថាទទួលអាហារូបករណ៍រៀននៅក្រៅប្រទេស មិនមែនផ្តោតសំខាន់តែរៀននៅក្នុងសាលាមួយមុខនោះទេ ផ្ទុយទៅវិញត្រូវរៀនគ្រប់យ៉ាងពីសង្គម និងមនុស្សនៅជុំវវិញខ្លួន។
៣. ត្រៀមខ្លួនជានិច្ចគ្រប់កិច្ចការ ៖ ត្រង់នេះភារកិច្ចដំបូងបំផុតរបស់និស្សិតត្រូវធ្វើខ្លួនជាមនុស្សចេះបែងចែកពេលវេលាឱ្យបានល្អបំផុត ព្រោះវាបានបង្ហាញពីវិន័យផ្ទាល់ខ្លួន ការគោរព និងសេចក្តីថ្លៃថ្នូរសម្រាប់ខ្លួនឯង។ ទន្ទឹមគ្នានេះ កុំបារម្ភច្រើនពេកបើជួបបទពិសោធន៍ថ្មីៗ។
៤. ទទួលស្គាល់បទពិសោធន៍រស់នៅរបស់មនុស្សម្នាក់ៗខុសគ្នា៖ កុំរំពឹងខ្ពស់ពេកថាបានទៅសិក្សានៅក្រៅប្រទេសរស់នៅសុខស្រួល តែក៏កុំបារម្ភខ្លាំងពេកថាខ្លួនជួបបញ្ហាលំបាកដែរ។ មនុស្សម្នាក់ៗដែលបានទៅសិក្សានៅបរទេសតែងជួបប្រទះរឿងរ៉ាវផ្សេងៗគ្នាហើយបទពិសោធន៍ក៏ខុសគ្នា។ ប្រសិនបើយល់ថាល្អអ្នកគួររក្សាបទពិសោធន៍ទាំងនោះទុកក្នុងសៀវភៅកំណត់ហេតុផ្ទាល់ខ្លួន ដើម្បីចែករំលែកដល់អ្នកដទៃ ឬយុវជនស្រករក្រោយជារឿងល្អបំផុត។
៥. ត្រៀមខ្លួនរៀនធ្វើការងារក្រៅម៉ោង៖ កំពុងសិក្សានៅបរទេសជាពេលវេលាល្អមួយដើម្បីរកប្រាក់ចំណូលបន្ថែម។ និស្សិតអន្តរជាតិធ្លាប់សិក្សានៅក្រៅប្រទេសតែងឆ្លៀតពេលចាប់យកឱកាសធ្វើការក្រៅម៉ោង។ ការងារក្រៅម៉ោងអាចបង្រៀនពីរបៀបរស់នៅថ្មីៗ របៀបទំនាក់ទំនងមនុស្ស និងជួយដល់ការសិក្សាយ៉ាងច្រើន។ ស្របគ្នានេះ និស្សិតត្រូវកំណត់ខ្លួនឯងឱ្យច្បាស់ថា បេសកកម្មសិក្សានៅក្រៅប្រទេសអាចជោគជ័យប្រសិនបើបានត្រៀមខ្លួនជាមុន ព្យាយាមបានត្រឹមត្រូវ និងមានគោលការណ៍ផ្ទាល់ខ្លួនច្បាស់លាស់។

ជីវប្រវត្តិ: លោក សន តុលា កំពុងសិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ បច្ចុប្បន្នលោកជាអ្នកសរសេរ និងអ្នករាយការណ៍ព័ត៌មានអប់រំនៃ AMS Education។
របាយការណ៍ថ្មី
មើលទាំងអស់ ➧ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្តល់អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម ៥៨០កន្លែង
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2024
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានប្រកាសពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅលើជំនាញបច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្មសរុបចំនួន ៥៨០កន្លែង ដោយក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦០ដុល្លារក្នុងមួយខែថែមទៀត។
ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ...
ឱកាសសិក្សាអាហារូបករណ៍ពីកម្មវិធី CICOPS នៅសាកលវិទ្យាល័យ Pavia នៃប្រទេសអ៉ីតាលី ឆ្នាំ២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 03/05/2024
ឱកាសសិក្សាអាហារូបករណ៍រយៈពេលខ្លីពីកម្មវិធីអាហារូបករណ៍CICOPS នៅសាកលវិទ្យាល័យ Pavia Italy នៃប្រទេសអ៉ីតាលីឆ្នាំ២០២៥សម្រាប់ថ្នាក់...
ឱកាសសិក្សានៅសាកលវិទ្យាល័យ Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/03/2025
កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...
អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/04/2023
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...
កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់គ្រូបង្រៀនកម្ពុជា ទៅសិក្សានៅប្រទេសជប៉ុន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 09/01/2025
កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យ នៃប្រទេសជប៉ុន នឹងផ្តល់អាហារូបករណ៍មួយចំនួនដល់គ្រូបង្រៀនកម្ពុជា ដើម្បីទៅសិក្សាស្រាវជ្រាវលើវិស័យអប់រំនៅប្រទេសជប៉ុន...
អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសគុយវ៉ែតពីកម្មវិធីអាហារូបករណ៍ WMI ឆ្នាំសិក្សា ២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/07/2025
កម្មវិធីអាហារូបករណ៍ Wells Mountain Initiative 2026 (WMI) នឹងបើកទទួលពាក្យស្នើអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ នាខែធ្នូខាងមុខនេះ។ WMI នឹងផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...
អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/01/2024
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...
ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 07/05/2025
វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។





























