វិស័យ ៣ ដែលមានសក្ដានុពលខ្ពស់ក្នុងការបង្កើតឱកាសការងារសម្រាប់ពិភពលោកទំនើប

ទីផ្សារការងារត្រូវបានប្រែប្រួល ក្រោយទទួលឥទ្ធិពលយ៉ាងខ្លាំងពីឧស្សាហកម្មទី៤ ដែលបង្កើតឱ្យមានបច្ចេកវិទ្យាថ្មីៗជាច្រើន។ ក្រៅពីនេះ បើតាមរបាយការណ៍ថ្មីមួយ បានឱ្យដឹងថា ការធ្លាក់ចុះសេដ្ឋកិច្ចដោយសារវីរុសរាតត្បាតកូវីដ-១៩ រួមទាំងវិបត្តិភូមិសាស្ត្រនយោបាយនាពេលថ្មីៗនេះ ក៏ជះឥទ្ធិពលលើទីផ្សារការងារផងដែរ។

នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿនភាគច្រើន អាត្រាគ្មានការងារធ្វើ គឺទាបបំផុត ហើយក៏ជួបប្រទះនឹងបញ្ហាកង្វះពលកម្មទៀតផង។ ដោយប្រទេសដែលជាសមាជិកអង្គការសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) អត្រាគ្មានការងារធ្វើជាមធ្យម ៤,៩ ភាគរយនៅចុងឆ្នាំ២០២២ ។ ខណៈប្រទេសចំណូលទាប និងមធ្យមកម្រិតទាប អត្រាអ្នកអត់ការងារធ្វើគឺស្ថិតក្នុងអត្រាខ្ពស់ជាងមុនវិបត្តិរាតត្បាត។ ជាពិសេស ប្រទេសចំណូលមធ្យមកម្រិតទាប បាននិងកំពុងជួបប្រទះនឹងអត្រាគ្មានការងារធ្វើខ្ពស់បំផុត។

កត្តាដែលពាល់ដល់ការបង្កើតការងារ

ប្រជាសាស្ត្រដើរតួនាទីយ៉ាងសំខាន់ក្នុងរូបភាពការងារជាសកល។ កង្វះកម្លាំងពលកម្មក្នុងប្រទេសអ្នកមាន គឺបណ្ដាលមកពីចំនួនប្រជាជនពេញកម្លាំង និងស្ថិតក្នុងវ័យធ្វើការបាននិងកំពុងធ្លាក់ចុះ ។ ផ្ទុយទៅវិញ ប្រទេសដែលស្ថិតក្នុងទ្វីបអាហ្វ្រិក មានអត្រាអ្នកអត់ការងារធ្វើខ្ពស់បំផុត ដោយត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់ ៤៥០នាក់នៅឆ្នាំ ២០៣៥ ខណៈការងារថ្មីអាចបង្កើតបានត្រឹមតែ ១០០លានកន្លែងប៉ុណ្ណោះ។

ក្រៅពីកត្តាប្រជាសាស្ត្រ សមភាពយេនឌ័រនៅក្នុងកម្លាំងពលកម្ម ក៏ជាមូលហេតុមួយផងដែរ។ យោងតាមរបាយការណ៍ដែលមានឈ្មោះថា គម្លាតយេនឌ័រសកលឆ្នាំ​ ២០២២ របស់វេទិកាសេដ្ឋកិច្ចពិភពលោក បានបង្ហាញថា ស្រ្ដីបានបាត់បង់ការងារធ្វើកាន់តែច្រើន នៅអំឡុងពេលជំងឺរាតត្បាត ដោយមានចំនួន ៦២,៩ ភាគរយ។

ទន្ទឹមនឹងនេះ យុវជនគឺជាប្រជាសាស្ត្រមួយផ្សេងទៀត ដែលជួបប្រទះនឹងកម្រិតនៃភាពអត់ការងារធ្វើកាន់តែខ្លាំង។ ខណៈមនុស្សដែលមានអាយុចន្លោះពី ១៥ ទៅ ២៤ឆ្នាំ ដែលមានបានទទួលបានការបណ្ដុះបណ្ដាលជំនាញ និងអប់រំ បានកើនឡើងដល់ ២៣,៣ ភាគរយ។ នេះបើយោងតាមទិន្នន័យរបស់អង្គការពលកម្មអន្តរជាតិ (ILO)។

ថាមពលបៃតង ជាផ្នែកមួយនៃឧស្សាហកម្មថាមពលដែលត្រូវបានលើកកម្ពស់

ការបង្កើតការងារនាពេលអនាគត

ក្រៅ​ពី​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ម៉ាក្រូសេដ្ឋកិច្ច ទីផ្សារ​ការងារ​ជុំវិញ​ពិភពលោក​កំពុង​ជួបបញ្ហាដោយសារការរីកចម្រើនរហ័សពេកនៃបច្ចេកវិទ្យា និងឧស្សាហកម្ម ។ ទន្ទឹមនឹងនេះ ការទទួលយកបច្ចេកវិទ្យាថ្មីៗ ការងាកមកលើកកម្ពស់ថាមពលបៃតង និងការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់តម្លៃឡើងវិញ នឹងជះឥទ្ធិពលដល់ការបង្កើតការងារថ្មីៗជាច្រើន។ ក្រោយពីមានការសិក្សា យ៉ាងម៉ត់ចត់គេបានរកឃើញថា ឧស្សាហកម្មដែលមានសក្តានុពលខ្ពស់ ក្នុងការបង្កើតការងារបានច្រើន មានចំនួន បីសំខាន់ៗ ដែលក្នុងនោះមានដូចជា៖

១. ឧស្សាហកម្មថាមពល ៖ ប្រទេសដែលមានសេដ្ឋកិច្ចធំៗរបស់ពិភពលោកភាគច្រើន បានប្តេជ្ញាចិត្តកាត់បន្ថយការបំភាយឧស្ម័ន ដើម្បីទប់ទល់នឹងវិបត្តិអាកាសធាតុ។ ដូច្នេះ ការងារក្នុងវិស័យថាមពល នឹងមានកំណើនខ្ពស់នាពេលខាងមុខ។ បច្ចុប្បន្នប្រទេសចិនគឺជាប្រទេសនាំមុខគេក្នុងវិស័យនេះដែលមានចំណែក ៤២ភាគរយ នៃការងារថាមពលកកើតឡើងវិញនៅទូទាំងពិភពលោក។ ប្រទេសនេះ បានធានានូវតួនាទីឈានមុខគេមួយផ្នែកធំ ដោយសារការវិនិយោគក្នុងការដំឡើងនៅក្រៅប្រទេស ការផលិតសម្ភារសំខាន់ៗ ដូចជាប៉ូលីស៊ីលីកុន និងសួនឧស្សាហកម្ម។

នៅសហរដ្ឋអាមេរិក ច្បាប់កាត់បន្ថយអតិផរណា (IRA) បានបង្កើតការងារថាមពលស្អាតប្រមាណ ១០ម៉ឺនកន្លែង ចាប់តាំងពីច្បាប់នេះបានអនុវត្តជាផ្លូវការនៅខែ សីហា ឆ្នាំ ២០២២។ រដ្ឋបាល Biden កំពុងផ្តល់ប្រាក់ចំនួន ៣៧០ពាន់លានដុល្លារក្នុងការវិនិយោគ និងការលើកទឹកចិត្តពន្ធដើម្បីលើកកម្ពស់ថាមពលបៃតង។

២. IT និងទំនាក់ទំនងឌីជីថល ៖ បច្ចេកវិទ្យា និងឌីជីថលភាវូបនីយកម្មគឺជាកត្តាជំរុញដ៏សំខាន់នៃកំណើនការងារនៅទូទាំងពិភពលោក ។ ជាក់ស្ដែង កំណើនការងារនៅទ្វីបអឺរ៉ុបបានបង្ហាញស្រាប់ ។ OECD បង្ហាញថា តាមរយៈការប្រើគំរូកំណើនសេដ្ឋកិច្ចស្តង់ដារជាមួយនឹងមេគុណការងារ គេអាចប៉ានស្មានថា បច្ចេកវិទ្យានឹងបង្កើតការងារបន្ថែមប្រហែលប្រាំមុខនៅក្នុងវិស័យខុសៗគ្នានៅអឺរ៉ុប។

អ្នកធ្វើការឯករាជ្យ កំពុងធ្វើការពីផ្ទះ, បច្ចេកវិទ្យាបានជួយបង្កើតការងារបន្ថែមជាច្រើន

៣. សេវាកម្មថែទាំសុខភាព ៖ បើតាម ILO បានឱ្យដឹងថា ការវិនិយោគលើការថែទាំសុខភាពអាចបង្កើតការងារជិត ៣០០ លាននៅទូទាំងពិភពលោកនៅឆ្នាំ ២០៣៥ ។ អ្នកជំនាញបានប៉ាន់ប្រមាណថា ការងារក្នុងការថែទាំកុមារនឹងមានចំនួន ៩៦លានកន្លែង ការថែទាំរយៈពេលវែងចំនួន ១៣៦លានកន្លែង ព្រមទាំងនឹងបង្កើត ៦៧ លានការងារ ដោយប្រយោលនៅក្នុងវិស័យមិនថែទាំផ្សេងទៀត។

ក្នុងចំណោមការបង្កើតការងារសុទ្ធសរុប ស្ត្រីនឹងកាន់កាប់ ៧៨ភាគរយនៃការងារថ្មីទាំងនេះនៅឆ្នាំ ២០៣៥។ របាយការណ៍នេះនិយាយថា ការវិនិយោគចាំបាច់នឹងផ្ដល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច និងសង្គម។ ទោះជាយ៉ាងណាក៏ដោយ ការងារថ្មីត្រូវតែផ្តល់ «ប្រាក់ឈ្នួលសមរម្យ ការការពារ និងឱកាសស្មើគ្នាសម្រាប់ទាំងអស់គ្នា»។ របាយការណ៍នេះបានគូសបញ្ជាក់ពីការពិតដែលថា បច្ចុប្បន្នកម្មករ ២១៤ លាននាក់ កំពុងរស់នៅក្នុងភាពក្រីក្រខ្លាំងនៅទូទាំងពិភពលោក ហើយ ៦០ភាគ នៃកម្មករដែលធ្វើការនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធខ្វះការការពារសង្គម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Australia Awards ២០២៤នៅប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

កម្មវិធីអាហារូបករណ៍ Australia Awards ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យល្បីៗក្នុងប្រទេសអូស្ត្រាលី...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

CADT ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញ AI, Data Science និង Cybersecurity រហូតដល់ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2026

ត្រៀមខ្លួនដើម្បីក្លាយជាអ្នកដឹកនាំបច្ចេកវិទ្យាឌីជីថលនាពេលអនាគត៖ ការទទួលពាក្យចូលរៀនថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក បញ្ញាសិប្បនិម្មិត និងវិទ្យសាស្រ្តទិន្នន័យ (AI and Data Science)

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ពេញលេញ Erasmus Mundus ថ្នាក់អនុបណ្ឌិតគោលនយោបាយសាធារណៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/10/2026

សម្រាប់និស្សិត ឬមន្ត្រីរាជការកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅបណ្តាប្រទេសក្នុងទ្វីបអឺរ៉ុប កម្មវិធីអាហារូបករណ៍

មជ្ឈមណ្ឌល​បណ្តុះបណ្តាលវិជ្ជាជីវៈ​ខេត្ត​ប៉ៃលិន ផ្តល់ការ​រៀន​ជំនាញឥតបង់ថ្លៃ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2025

មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តប៉ៃលិន បានប្រកាស​ជ្រើសរើស​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ឱ្យ​ចូលរៀន​ជំនាញវិជ្ជាជីវៈ​ដោយ​ឥតគិតថ្លៃ ហើយ​ថែមទាំង​អាច​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ ជារៀងរាល់ខែថែមទៀត...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី Open Doors Russian Government Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/11/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសរុស្សីក្រោមកម្មវិធី Open Doors Russian Government Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាបរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបរកណ៍ McCall MacBain ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យMcGill ពីកម្មវិធីអាហារូបករណ៍ McCall MacBain នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ជូនចំនួន១៤០...