វិស័យបៃតង ជាជំនាញមានភាពធន់ និងសំខាន់ក្នុងសម័យទំនើប

ការប្រកាសជ្រើសរើសបុគ្គលិក ក្នុងវិស័យការងារបៃតង «Green Job» បានកើនឡើងជិត ២ដង ដែលល្បឿននេះ គឺលឿនជាងចំនួនបុគ្គលិកជំនាញ ដែលកំពុងបំពេញការងារក្នុងវិស័យនេះទៅទៀត។ បច្ចុប្បន្ន មនុស្សតែម្នាក់ប៉ុណ្ណោះ ក្នុងចំណោម ៨នាក់ ដែលមានជំនាញពាក់ព័ន្ធនឹង ការលុបបំបាត់វិបត្តិអាកាសធាតុ ខណៈស្ត្រីមានចំនួនតិចតួច។ នេះបើតាមរបាយការណ៍ ជំនាញបៃតងសកលឆ្នាំ ២០២៣ « Global Green Skills Report 2023» របស់ LinkedIn ដែលបានវិភាគលើប្រទេសសមាជិកភាព ចំនួន ៤៨ ប្រទេស។

លោក Allen Blue សហស្ថាបនិក LinkedIn បានលើកឡើងថា «ប្រាក់រាប់ពាន់លានដុល្លារ ត្រូវបានវិនិយោគជារៀងរាល់ឆ្នាំ នៅក្នុងវិស័យការងារបៃតង ខណៈកិច្ចខិតប្រឹងប្រែងជុំវិញបញ្ហាអាកាសធាតុកំពុងកើនឡើងជាលំដាប់។ ដូច្នេះ យើងនឹងឃើញផលនៃការវិនិយោគនេះក្នុងរយៈពេលខាងមុខដ៏ខ្លី។»

តម្រូវ​ការ​ជំនាញ​បៃតង​លើស​ពី​មូលដ្ឋាន​ជំនាញ

LinkedIn រាយការណ៍ថា ចន្លោះឆ្នាំ ២០២២ និង ២០២៣ ចំនួនបុគ្គលិក ដែលមានជំនាញដោះស្រាយបញ្ហាវិបត្តិអាកាសធាតុបានកើនឡើងដល់ ១២, ៣ ភាគរយ។ ទន្ទឹមនឹងនេះ ក្នុងការប្រកាសជ្រើសរើសបុគ្គលិកក្នុងរយៈពេលដូចគ្នា ដែលត្រូវការអ្នកជំនាញបៃតង យ៉ាងហោចណាស់ម្នាក់ បានកើនឡើងជិត ២ដង និងស្ថិតក្នុងអត្រា ២២, ៤ ភាគរយ។ ដូច្នេះ អត្រាបុគ្គលិកជំនាញផ្នែក ការងារបៃតង មានអត្រាអាចទទួលបានការងារលឿនជាង អ្នកជំនាញក្នុងវិស័យផ្សេងទៀត ក្នុងអត្រាជាមធ្យម ២៩ភាគរយ។

តើជំនាញបៃតងមានអ្វីខ្លះ?

ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលរបស់អង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (IPCC) បាននិយាយម្តងហើយម្តងទៀតថា សកម្មភាព ក្នុងការទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ត្រូវតែពន្លឿន និងមានការត្រួតពិនិត្យជាប់ជាប្រចាំ។ ជាមួយគ្នានេះ ពិភពលោក ពិតជាត្រូវការ អ្នកជំនាញ និងមនុស្ស ដែលមានចំណេះដឹង ក្នុងការការពារបរិស្ថាន អភិរក្សធនធានធម្មជាតិ ឬក៏ការដកកាបូន (remove carbon)។

តាមរយៈការកំណត់អត្តសញ្ញាណ សមត្ថភាពទាំងនេះ និងការបង្កើតយុទ្ធសាស្ត្រ ដើម្បីអភិវឌ្ឍអ្នកជំនាញ លើការងារបៃតង, និយោជក អាចបង្កើតធនធានមនុស្ស ដែលមានទេពកោសល្យលើផ្នែកនេះបន្ថែមទៀត ដើម្បីជួយដោះស្រាយវិបត្តិអាកាសធាតុ។

ជំនាញបៃតងផ្តល់តួនាទីការងារដែលមានភាពធន់

ការស្រាវជ្រាវរបស់ LinkedIn បានរកឃើញថា ជំនាញ និងការងារបៃតងកំពុងបង្ហាញពីភាពធន់ ជាពិសេសនៅពេលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច។ ខណៈពេលដែលការជ្រើសរើសបុគ្គលិកកំពុងថយចុះ ប៉ុន្តែការជ្រើសរើសបុគ្គលិកលើជំនាញបៃតង បានកើនឡើងច្រើនជាង ១៥ភាគរយ។ ទិន្នន័យនេះ បង្ហាញថា ជំនាញក្នុងវិស័យការងារបៃតង មានអត្រាជួលខ្ពស់ជាងការងារក្នុងវិស័យផ្សេង ហើយលទ្ធផលនេះ ស្របគ្នានៅទូទាំង ៤៨ ប្រទេស ដែលបានចូលរួមស្ទង់មតិ។

ជំនាញបៃតង គឺជាជំនាញមាននិរន្តរភាព មានន័យថា នេះជាជំនាញមូលដ្ឋាន ដែលមានតម្រូវការខ្ពស់ និងមានប្រយោជន៍សម្រាប់ការកសាងអាជីពរយៈពេលវែងច្រើនទសវត្សរ៍ខាងមុខ ព្រោះការងារជាច្រើន នឹងត្រូវកើតឡើង នៅក្នុងពិភពលោក ដែលអាកាសធាតុកំពុងផ្លាស់ប្ដូរជាលំដាប់។ នេះបើតាមការលើកឡើងរបស់លោក​ លោក Allen Blue សហស្ថាបនិក LinkedIn ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍៥០% សម្រាប់វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈពន្ធដារជំនាន់ទី១៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/10/2023

អគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រកាសផ្ដល់អាហារូបករណ៍៥០% ចំនួន១០០កន្លែងនៅសាលាជាតិពន្ធដារ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្ស-និស្សិត ....

អាហារូបករណ៍អូស្ដ្រាលីឆ្នាំសិក្សា២០២៤ បើកទទួលពាក្យសម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2023

អាហារូបករណ៍អូស្ដ្រាលីសម្រាប់​ឆ្នាំសិក្សា២០២៤កំពុងបើកទទួលពាក្យ សម្រាប់​ការ​ស្នើសុំអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសអូស្រ្តាលី...

អាហារូបករណ៍​សម្រាប់សិស្សមានជីវភាពលំបាក ចង់សិក្សា​នៅ​សាកលវិទ្យាល័យ និង​សាលា​ជំនាញបច្ចេកទេស ឆ្នាំសិក្សា​២០២៤-២០២៥ ពីអង្គការ​កុមារមេគង្គ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/04/2024

ឱកាសសម្រាប់ប្អូនៗថ្នាក់ទី១២ ដែលមានជីវភាពលំបាក និងមិនមានលទ្ធភាពរៀនបន្ត ហើយមានបំណងចង់បានអាហារូបករណ៍ពីអង្គការកុមារមេគង្គទៅសិក្សានៅសាកលវិទ្យាល័យ សាលាជំនាញឯកទេស....

អាហារូបករណ៍ Leading Professionals in Asia Countries ថ្នាក់បណ្ឌិត ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2025

កម្មវិធីអាហារូបករណ៍ Leading Professionals in Asia Countries កំពុង​ប្រកាសពីការផ្តល់អាហារូបករណ៍ដល់​មន្រ្តីរាជការ ឬបុគ្គល​ដែលស្ថិត​នៅ​ក្នុង​តំណែងជាថ្នាក់ដឹកនាំក្នុង​បណ្តា​ប្រទេស​ក្នុង​តំបន់អាស៊ីអាគ្នេយ៍...

សាលារៀនសុវណ្ណភូមិផ្ដល់ជូនអាហារូបករណ៍១០០% ជូនដល់កូនៗរបស់យុទ្ធជនពលីជីវិតដើម្បីបុព្វហេតុការពារជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុក្នុងគ្រួសារយុទ្ធជនពលីក្នុងបុព្វហេតុការពារជាតិ សាលារៀនសុវណ្ណភូមិ ប្រកាសផ្ដល់អាហារូបករណ៍១០០% រហូតដល់ចប់ថ្នាក់ទី១២...

ឱកាសសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃពីវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រះសីហនុ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

វិទ្យាស្ថានបច្ចេកទេស​ខេត្តព្រះសីហនុ បានប្រកាស​ផ្តល់​អាហារូបករណ៍ ១០០ភាគរយ សម្រាប់វគ្គសិក្សា​កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ ១ (C1) ដោយសិក្សា​រយៈពេល​៤ខែ ដោយ​ឥតគិតថ្លៃ។

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវ១២សប្ដាហ៍ពីកម្មវិធី Mitas Globalink Research Intership 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2023

ឱកាសសិក្សាថ្នាក់ស្រាវជ្រាវចំនួន១២សប្ដាហ៍ពីកម្មវីធីMitas Globalink Research Intership 2024 នៅប្រទេសកាណាដាក្នុងឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ឱ្យ...