លោក លីម ម៉េងស៊ាង ៖ តម្រូវ​ការ​បង្កើតថាមពលស្អាត​មានច្រើន ប៉ុន្តែ​ខ្វះអ្នក​បច្ចេកទេស

ភ្នំពេញ – បច្ចុប្បន្ន​នេះ ពិភពលោក​បាន​ងាក​​ទៅ​រកនិន្នាការកាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន ក្នុងនោះ​​បណ្តា​ប្រទេស​ជឿនលឿនមួយ​ចំនួន ក៏​បានកំពុងសម្លឹង​មើល​លទ្ធភាព​ក្នុង​ការ​ប្រើប្រាស់ថាមពលស្អាត ឬថាមពលកកើតឡើងវិញ ដូចជា​បង្កើត​នូវរថយន្តអគ្គិសនី ចំការសូឡា ឬរហាត់ខ្យល់​ដើម្បីទាញ​យក​ថាមពលអគ្គិសនីជាដើម ។

ដោយ​មើល​ឃើញ​នូវ​និន្នាការ​នេះ លោក លីម ម៉េងស៊ាង បានសម្រេច​ចិត្ត​ធ្វើដំណើរ​ឆ្លង​ប្រទេស​ទៅបន្ត​ការ​សិក្សា​ថ្នាក់អនុបណ្ឌិត​ផ្នែក​បច្ចេកវិទ្យាថាមពល នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ ហើយ​បច្ចុប្បន្ន​លោក​បានត្រឡប់​មកវិញ និង​បាន​ចូលរួម​​​បណ្តុះបណ្តាល​កូនខ្មែរពីជំនាញ​មួយ​នេះ ​​នៅ​វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា។

បើតាម​លោក ម៉េងស៊ាង ជំនាញបច្ចេកវិទ្យាថាមពល គឺជា​ការ​សិក្សា​ទៅ​លើ​ការ​បង្កើត​ថាមពល​ពីប្រភព​ថាមពល​កកើត​ឡើងវិញ និង​មិន​កកើត​ឡើងវិញ ។ ជំនាញនេះ​​មាន​សារៈសំខាន់​ណាស់​សម្រាប់ជីវភាព​ប្រចាំ​ថ្ងៃរបស់មនុស្ស ដោយ​យើង​អាច​បង្កើត​ថាមពលស្អាត ដូជា​ថាមពល​ជីវម៉ាស់ ថាមពល​តួប៊ីនខ្យល់ ថាមពល​ផ្ទាំង​សូឡា ដែលជា​ថាមពល​អគ្គិសនី​មានប្រភព​ថាមពល​មិន​ប៉ះពាល់​ដល់បរិស្ថាន។

លោក លីម ម៉េងស៊ាង បានបញ្ជាក់ថា ត្បិតតែជំនាញ​មួយ​នេះ​មាន​សារៈសំខាន់នៅ​ពេលអនាគត និង​មានតម្រូវការ​កើន​ឡើង ប៉ុន្តែ​សិស្ស​និស្សិត​ដែល​ចូលរៀន​ជំនាញ​បច្ចេកវិទ្យាថាមពល មិនសូវមានច្រើន​ឡើយ ដោយ​ក្នុង​វិទ្យាស្ថាន​ដែល​លោក​កំពុង​ធ្វើ​ការ​បង្រៀន គឺមាន​មិន​ដល់១រយនាក់ទេដែលចាប់អារម្មណ៍​រៀន​ជំនាញ​មួយ​នេះ។

តាមការលើកឡើងរបស់​លោកសាស្រ្តាចារ្យ សិស្ស​និស្សិត​ដែល​រៀនជំនាញបច្ចេកវិទ្យាថាមពល ក្រោយ​បញ្ចប់​ការ​សិក្សា ពួក​គេ​អាចទទួល​បានការងារ​ដ៏​ប្រសើរ​មួយ ដូចជា​ទៅ​បម្រើ​ការងារ​នៅ​តាម​ក្រុមហ៊ុន វារីអគ្គិសនី រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលធ្យូងថ្ម រោងចក្រ​ផលិត​ភេសជ្ជៈ ជាដើម ដែលបច្ចុប្បន្ន​ក្រុមហ៊ុន ឬរោងចក្រទាំងនោះ​កំពុង​ខ្វះខាត​​អ្នក​បច្ចេក​ទេស​ក្នុងស្រុកជាច្រើន។

តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ទើបអាចរៀនជំនាញនេះបាន?

ឆ្លើយតបនឹងសំណួរនេះ លោក លីម ម៉េងស៊ាង មានប្រសាសន៍ថា សិស្ស​និស្សិត​ដែល​រៀនចប់ថ្នាក់ទី១២ ឬមាន​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ គឺអាចសិក្សា​ជំនាញ​នេះ​បាន តែក៏​​ត្រូវ​មានចំណង់ចំណូលចិត្ត​ស្រឡាញ់ជំនាញ​ផ្នែក​វិទ្យាសាស្រ្ត ឬ STEM ផងដែរ។

ដើម្បីសិក្សា​ជំនាញបច្ចេកវិទ្យាថាមពល សិស្ស​ត្រូវ​ប្រើរយៈពេល​សិក្សា​៤ឆ្នាំ​សម្រាប់​កម្រិតវិស្វករ ។ ក្នុងរយៈពេល៤ឆ្នាំនេះ សិស្ស​​ត្រូវ​បានបង្ហាត់ឱ្យ​ស្គាល់ និង​ចេះ​អំពី វារីអគ្គីសនី​ ប្រព័ន្ធផ្ទាំងសូឡា ថាមពលជីវម៉ាស់ ប្រព័ន្ធ SCADA ប្រព័ន្ធ​ PLC និងប្រព័ន្ធគ្រប់គ្រងថាមពល ជាដើម។

ជាអនុសាសន៍​សម្រាប់​សិស្ស​ដែល​ទើប​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប លោក លីម ម៉េងស៊ាង បានលើក​ឡើងថា បច្ចុប្បន្ន​កម្ពុជា​នៅ​ខ្វះខាត​អ្នក​បច្ចេកទេស​លើជំនាញបច្ចេកវិទ្យាថាមពលជាច្រើន ដូច្នេះ​លោក​ផ្តាំ​ផ្ញើ​ដល់សិស្សដែល​ទើប​ប្រឡង​ជាប់ថ្នាក់ទី១២ថ្មីៗនេះ សូម​ជ្រើស​រើសយកជំនាញ​បច្ចេកទេស​ឱ្យ​បានច្រើន ព្រោះថា ប្រទេស​យើង​ត្រូវ​ការ​អ្នក​បច្ចេកទេស​ច្រើន ដើម្បីកសាង​ប្រទេស​ជាតិ​ឱ្យ​កាន់តែ​រឹងមាំ និង​ជឿនលឿន​ ដូច​ប្រទេស​នៅ​លោក​ខាងលិច៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ទេពកោសល្យស្ទែម ចំនួន១០កន្លែង​នៅ​សាកលវិទ្យាល័យ CamTech

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

សម្រាប់សិស្សានុសិស្ស​ដែល​ចាប់អារម្មណ៍​ក្នុងការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ទៅ​លើជំនាញស្ទែម ពេលនេះ សាកលវិទ្យាល័យ CamTech បានប្រកាស​ពីអាហារូបករណ៍​ទេពកោសល្យ​ស្ទែម របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន...

អាហារូបករណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/09/2024

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ខែផ្នែកបច្ចេកវិទ្យានៅមជ្ឈមណ្ឌលអភិវឌ្ឍន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាកម្រិតខ្ពស់ចំនួន៦០កន្លែង នៃកម្មវិធីអាហារូបករណ៍ព័ត៌មានវិទ្យា Pre University ជំនាន់ទី២។

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែងនៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន០៥កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរ...

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ផ្តល់អាហារូបករណ៍លើ​ការ​សិក្សា​ជំនាញចំនួន១១​ដោយ​ឥតបង់ថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2025

ក្រោម​គម្រោង​កម្មវិធីបណ្តុះបណ្តាលជំនាញ បច្ចេកទេស និង​វិជ្ជាជីវៈ ១.៥លាននាក់ វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខ​ជំនាញកម្ពុជា-ថៃ បានប្រកាស​ផ្តល់អាហារូបករណ៍​ទៅ​លើ​ការ​សិក្សា​ជំនាញចំនួន១១ សម្រាប់សិស្សានុសិស្ស ក៏​ដូចជា​យុវជន...

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសចិនស្ដីពីកម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/07/2024

ឱកាសទស្សនកិច្ចសិក្សារយៈពេល១សប្ដាហ៍សម្រាប់សិស្សនិស្សិតឆ្នើមតំណាងឱ្យកម្ពុជាស្ដីពី កម្មវិធីគ្រាប់ពូជដើម្បីអនាគតរបស់ប្រទេសកម្ពុជា...

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍ នៃអាហារូបករណ៍ ចេន ហ្សី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីមូលនិធីព្រីនស៍សម្រាប់អាហារូបករណ៍ ចេន ហ្សី ជំនាន់ទី៣ ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍ផ្ដល់ជូនពីមូនិធីព្រីនស៍ ដែលមានការចូល...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)