លោក ហុង ពិតី រៀនជំនាញ​កសិកម្ម ព្រោះស្រឡាញ់ និង​មើលឃើញ​ទីផ្សារ​កសិកម្ម​នៅកម្ពុជាទូលំទូលាយ

ភ្នំពេញ – ការសម្រេចចិត្តជ្រើសរើសជំនាញសិក្សានៅមហាវិទ្យាល័យជាចំណែកមួយដែលកើតឡើងពីកត្តាផ្សេងៗរួមបញ្ចូលគ្នាដូចជា ចំណង់ចំណូលចិត្ត ទុនសិក្សា កត្តាជីវភាព និងទីផ្សារការងារជាដើម ។ នេះជាការលើកឡើងរបស់លោក ហុង ពិតី និស្សិតបរិញ្ញាបត្រឆ្នាំទី៤ ជំនាញកសិកម្មដាំដុះ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញកសិកម្ម ។

សម្រាប់​លោក ហុង ពិតី ការ​ដែល​លោកជ្រើសរើសរៀនជំនាញកសិកម្មដាំដុះ គឺព្រោះតែលោក​ស្រលាញ់ខាងកសិកម្ម ខណៈ​ដែល​លោក​ក៏​បានធំធាត់ឡើងជាមួយនឹងការដាំដុះដែលជារបររបស់ឪពុកម្ដាយតាំងពីតូច ដែលវាអាចជាទុនសិក្សា និងការប្រកបរបរក្រោយបញ្ចប់ការសិក្សា ។ យុវជនវ័យ២៣ឆ្នាំរូបនេះបន្តថា គ្រួសារលោកមានដីចំការសមល្មមសម្រាប់ធ្វើការដាំដុះនូវដំណាំហូបផ្លែមួយចំនួន បើទោះបីជាមិនមានទំហំធំល្វឹងល្វើយ ប៉ុន្តែអាចសមល្មមឱ្យលោកបើកជាអាជីវកម្មខ្នាតតូចសម្រាប់គ្រួសារបាន ។

លោក ហុង ពិតី បានផ្តល់ដំបូន្មានថា សិស្ស-និស្សិតគួរតែស្វែងយល់ពីចំណូលចិត្ត និងទុនសិក្សារបស់ខ្លួនឯងសិន មុនសម្រេចចិត្តសិក្សាជំនាញអ្វីមួយ ព្រោះការមានគោលដៅសិក្សា និងគោលដៅជីវិតច្បាស់លាស់នឹងនាំឱ្យអ្នកចាប់យកជំនាញដោយមិនខាតពេលវេលា ។ លោក ហុង ពិតី បន្ថែមថា ការ​ដែល​លោក​ជ្រើស​រើស​ជំនាញកសិកម្ម បើទោះបីជាគ្រួសារលោក​មិនមានដីចំការ ឬរបរកសិកម្មក្ដី ក៏លោកនៅតែជ្រើសរើសរៀនជំនាញកសិកម្មនេះ ព្រោះលោកស្រលាញ់ និងមើលឃើញទីផ្សារកសិកម្មកម្ពុជាទៅថ្ងៃមុខនៅកាន់តែទូលំទូលាយ ។

លោក ហុង ពិតី

“ទៅថ្ងៃអនាគត ខ្ញុំចង់មានមុខរបរមួយជារបស់ខ្លួនឯង អាចជាអាជីវកម្មខ្នាតតូចក្នុងគ្រួសារ និងផ្ដល់ការងារខ្លះៗសម្រាប់អ្នកភូមិក្នុងសហគមន៍ “

តាមពិត​ទៅ​លោក ហុង ពិតី ក៏ជាអតីតនិស្សិតម្នាក់ក្នុងចំណោមនិស្សិតកសិកម្មជាច្រើនដែលបានទៅហាត់ការងារនៅប្រទេសអ៊ីស្រាអែលកាលពីឆ្នាំ២០២១-២០២២ ផងដែរ ។ លោកថា លោកនឹងយកបទពិសោធន៍ការងារនៅប្រទេសអ៊ីស្រាអែលមកបន្ថែមក្នុងការសិក្សាទ្រឹស្ដី និងបទពិសោធន៍ដាំដុះក្នុងម៉ោងសិក្សានៅកម្ពុជាដើម្បីបើកជាអាជីវកម្មសម្រាប់គ្រួសារដែលជាអាជីវកម្មចាប់ផ្ដើមពីខ្នាតតូចទៅមធ្យម និងបន្តពង្រីកតាមដែលអាចធ្វើបាន ។

ជាមួយ​គ្នា​នេះដែរ លោក ហុង ពិតី ក៏​លើកទឹកចិត្តដល់មិត្តនិស្សិត និងប្អូនៗជំនាន់ក្រោយដែលកំពុងត្រៀមខ្លួនជ្រើសរើសជំនាញសិក្សា ធ្វើការសម្រេចចិត្តរើសជំនាញប្រកបដោយការត្រិះរិះហ្មត់ចត់ ក្រឡេកមើលទុនសិក្សាដែលមាននៅក្បែរខ្លួនឱ្យបានត្រឹមត្រូវ នោះ​ការ​សិក្សា​នឹង​ទទួលបានជោគជ័យ។

គួរ​បញ្ជាក់ដែរថា វិស័យកសិកម្ម គឺជាវិស័យចំបងមួយដែលជួយទ្រទ្រង់ដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ការជ្រើសរើសយកជំនាញកសិកម្ម វាមានអត្ថប្រយោជន៍សំខាន់សម្រាប់ខ្លួនឯង និង​សម្រាប់ប្រទេសជាតិ ដោយ​ពេលរៀនចប់ អាចក្លាយជាបុគ្គលម្នាក់ដែលលើកស្ទួយវិស័យកសិកម្មឱ្យ​ជឿនលឿន និងអភិវឌ្ឍន៍។

តើជំនាញ​វិទ្យាសាស្រ្ត​កសិកម្ម​គេ​សិក្សា​ពីអ្វីខ្លះ?

ជំនាញកសិកម្ម ជាជំនាញដែលទាមទារឲ្យនិស្សិតពូកែលើមុខវិជ្ជា គីមិវិទ្យា និងជីវវិទ្យា ដែលតម្រូវឱ្យនិស្សិតសិក្សា រយៈពេល ៤ឆ្នាំ ។ ហើយនៅក្នុងការសិក្សារយៈពេល ៤ឆ្នាំនេះ សិស្សានុសិស្សនឹងត្រូវ សិក្សាពីផ្នែសំខាន់ៗ ៣៖

១.ផ្នែកវិទ្យាសាស្ត្រដី៖ សិក្សាពីប្រភពកំណរកំណើត និងវិភាគលើលក្ខណៈរូប-គីមីនៃដី, សិក្សាពីការប្រើប្រាស់ដីកសិកម្ម និងប្រព័ន្ធកសិកម្មចម្រុះ, សិក្សាពីការប្រើប្រាស់ជីគីមី និងជីធម្មជាតិតាមលក្ខណៈបច្ចេកទេស ។

២.សិក្សាពីផលិតផលដំណាំ៖ សិក្សាពីលក្ខណៈជីវសាស្ត្រ និងសារធាតុចិញ្ជឹមរបស់ដំណាំ បច្ចេកទេសដាំដុះ ការរក្សាទុក និងផលិតផល, សិក្សាពីបច្ចេកទេកទេសបង្កាត់ពូជ ការផ្សាំ និងការរក្សាគ្រាប់ពូជ, សិក្សាពីការជ្រើសរើសដំណាំតាមស្ថានភាពដី និងអាកាសធាតុ ។

៣.សិក្សាពីការការពារដំណាំ៖ យល់ដឹងពីលក្ខណៈជីវសាស្ត្ររបស់សត្វល្អិត ស្គាល់ពីសត្វមានប្រយោជន៍ និងសត្វបំផ្លាញដំណាំ, សិក្សាពីជម្ងឺរុក្ខជាតិ វិធានការការងារ និងកំចាត់សត្វល្អិតចង្រៃ, ស្វែងយល់ពីបច្ចេកទេសប្រើប្រាស់ថ្នាំពុលគីមី និងថ្នាំពុលធម្មជាតិ ។

ក្រោយ​បញ្ចប់ការ​សិក្សាពេលបញ្ជប់ការសិក្សា អ្នកជំនាញខាងកសិកម្ម អាច​ទៅបម្រើនៅតាមក្រសួងស្ថាប័នរដ្ឋ (ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ) អង្គការ និងក្រុមហ៊ុននានា, ធ្វើជាគ្រូបង្រៀន អ្នកបណ្តុះបណ្តាល ឬ សាស្ត្រាចារ្យផ្នែកវិទ្យាសាស្ត្រកសិកម្ម, អ្នកស្រាវជ្រាវ និងផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ឬក៏​អាច​ទៅ​បង្កើតអាជីវកម្មផ្ទាល់ខ្លួន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេសពីកម្មវិធីអាហារូបករណ៍ Oxford Pershing Sqaure Graduate Scholarship ២០២៤-២០២៥ ។...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍​រៀនជំនាញបច្ចេកទេស ៦៥៥នាក់ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2024

ជាឱកាស​សម្រាប់​សិស្សដែល​ទើបប្រឡងបាក់ឌុបរួច ក៏​ដូចជាយុវជន​ចង់ស្វែង​រកជំនាញប្រចាំជីវិត សម្រាប់ឆ្នាំ​សិក្សា​២០២៤-២០២៥នេះ វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ឥតគិតថ្លៃ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ ពីកម្មវិធី YSEALI Professional Exchange នៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2026

ជាឱកាសដ៏ល្អមួយសម្រាប់អតីតនិស្សិត អ្នកជំនាញវ័យក្មេង និងសាធារណជនកម្ពុជា ក្នុងការអភិវឌ្ឍសមត្ថភាពភាពជាអ្នកដឹកនាំ តាមរយៈកម្មវិធី YSEALI Professional Exchange

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ សិក្សានៅប្រទេសវៀតណាម សម្រាប់យុវជនខេត្តស្វាយរៀង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/03/2026

សាកលវិទ្យាល័យ​សេដ្ឋកិច្ច-ឧស្សាហកម្មឡុងអាន នៃប្រទេសវៀតណាម បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៦កន្លែង ដល់សិស្ស និស្សិតរស់នៅ​ក្នុងខេត្តស្វាយរៀង ដើម្បីបន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ។

ឱកាសសម្រាប់សិស្ស-និស្សិត RUPP ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅ Sogang University

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 29/05/2026

សាកលវិទ្យាល័យ Sogang (Sogang University) ដែលជាគ្រឹះស្ថានឧត្តមសិក្សាដ៏ល្បីល្បាញ និងចំណាស់ជាងគេមួយនៅក្នុងសាធារណរដ្ឋកូរ៉េ ក្រោមជំនួយកិច្ចសហការជាមួយអង្គការ Jesuit Service-Cambodia...