សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត ​បញ្ជាក់​ថា​ ​នឹង​មិន​មាន​ការ​រុះរើ​ផ្ទះ​គ្រូ​សាលាដូង​នៅ​គិរីរម្យ​ទេ ​និង​ឧបត្ថម្ភ​មួយ​ខែ​៥​លាន​រៀល​ ​អង្ករ​១​តោន ​ដល់​សាលាដូង​

នា​ព្រឹក​ថ្ងៃ​ទី​១៩ ​ខែ​សីហា ​ឆ្នាំ​២០២៦​ ​សម្តេច​ធិបតី ហ៊ុន ម៉ាណែត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ ​បាន​បង្ហាញ​សារពិសេស​បញ្ជាក់​ថា​ ​នឹង​មិន​មាន​ការ​រុះរើ​ផ្ទះ​គ្រូ​សាលាដូង​នៅ​គិរីរម្យ​ទេ ​ដោយ​រក្សា​ស្ថានភាព​ដដែល​។ ​ទន្ទឹម​គ្នា​នេះ​ ​ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​សាលា​ដូង​ ​សម្តេ​ច​ធិបតី ​បាន​សម្រេច​ផ្ដល់​ការ​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​ ៥​លាន​រៀល ​និង​អង្ករ​ ​១​តោន ​ក្នុង​មួយ​ខែ​ជូន​ដល់​សាលាដូង​ ​ដោយ​គិត​ចាប់​ពី​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦​ តទៅ​។​

​តាម​រយៈ​សារ​នៅលើ​បណ្តាញ​សង្គម​ ​សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត ​បាន​កោត​សរសើរ​ចំពោះ​ទឹកចិត្ត​ ​ឆន្ទៈ​មោះ​មុត ​និង​សកម្មភាព​ជាក់ស្ដែង​របស់​លោក​ វណ្ណ​ដេ ​ក្នុង​ការ​បង្កើត​សមិទ្ធផល​ដ៏​មាន​ប្រយោជន៍​មួយ​នេះ​ ​ទោះជា​មិន​មាន​ធនធាន​ផ្ទាល់ខ្លួន​ច្រើន​ក៏​ដោយ​។ ​សម្តេច​ធិបតី ​បន្ត​ថា​ ផ្ដើម​ចេញ​ពី​ការ​ខ្ចី​ដី​ក្នុង​ដែន​ឧទ្យាន​ជាតិ​គីរីរម្យ ​ដើម្បី​បង្កើត​សាលាដូង​, ការ​ខិតខំ​ខ្នះ​ខ្នែង​កៀរគរ​ធនធាន​ពី​សប្បុរសជន​នានា ​រួមទាំង​ការ​ព្យាយាម​សុំ​ប្រជា​ពលរដ្ឋ​ក្នុង​ភូមិ​ ​អនុញ្ញាតឱ្យ​កូន​ៗ​ពួកគាត់​បាន​មក​ទទួល​ការ​បណ្តុះបណ្ដាល​បំណិន​នៅ​សាលា​ដូង ​លោក​វណ្ណ​ដេ ​ក៏​ដូចជា​លោក​គ្រូ​ស្ម័គ្រចិត្ត​នៅ​សាលា​នេះ​ ​បាន​ជួយ​លើកកម្ពស់​ចំណេះដឹង​ ​និង​បំណិន​ដល់​ក្មួយ​ៗ​ជាង​១៥០​នាក់​នៅក្នុង​ភូមិ​។ ​នេះ​គឺជា​សកម្មភាព​ដែល​ផ្តល់​ផលប្រយោជន៍​វិជ្ជមាន​ពិត​ៗ​ដល់​សង្គម​និង​ប្រជាជន​។

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

ពាក់ព័ន្ធ​នឹង​ការ​ជូនដំណឹង​របស់​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ​ឱ្យ​រុះរើ​ទីតាំង​មួយ​ចំនួន​រួម​មាន​ ​ផ្ទះ​គ្រូ​របស់​សាលាដូង​ ​ដែល​ជាន់​លើ​ដី​ដែល​ជា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នោះ​ ​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត ​បាន​ចេញ​បទបញ្ជា​ឱ្យ​យោធ​ភូមិភាគ​ទី​៣ ​និង​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ស្ពឺ ​ផ្អាក​ការ​អនុវត្ត​ការ​រុះរើ ​ដោយ​រក្សា​ស្ថានភាព​ដដែល​ ​និង​ឱ្យ​សាលាដូង​បន្ត​ដំណើរការ​ទៅ​មុខ និង​គ្រូ​អាច​ស្នាក់​នៅ​ផ្ទះ​ជា​ធម្មតា​ដើម្បី​បង្រៀន​សិស្ស​។

​ទន្ទឹម​គ្នា​នេះ​ ​សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត ​បាន​ប្រគល់​ភារកិច្ច​ជូន​ ​ឯកឧត្តម ​អ៊ាង​ ​សុផល្លែត​ ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ​និង​ឯកឧត្តម​ ​ជាម ច័ន្ទ​សោភ័ណ្ឌ ​អភិបាល​នៃ​គណៈអភិបាល​ខេត្ត​កំពង់ស្ពឺ​ ​ចាត់តាំង​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​និង​ផ្ទៀង​ផ្ទាត់​ជា​បន្ទាន់​នៅលើ​ទីតាំង​ជាក់ស្តែង​ ​ដើម្បី​រៀបចំ​នូវ​ដំណោះស្រាយ​មួយ​ឱ្យ​បាន​សមស្រប​ ​និង​មាន​ចីរភាព​ ​ដែល​អាច​ធានា​ថា​ ​សាលាដូង​អាច​នៅ​បន្ត​ដំណើរការ​បណ្ដុះបណ្ដាល​របស់​ខ្លួន​ដល់​ក្មួយ​ៗ​នៅ​ទីនោះ​។ ​បន្ថែម​លើ​នេះ​ ​ក៏​ត្រូវ​ពិនិត្យ​ផងដែរ​នូវ​ស្ថានភាព​ជាក់ស្តែង​របស់​សាលា​បឋមសិក្សា​គីរីរម្យ​ ​ដែល​ត្រូវ​ដើរ​តួនាទី​បំពេញ​គ្នា​ជាមួយ​សាលាដូង​ ​ក្នុង​ការ​បណ្តុះបណ្តាល​ដល់​ក្មួយ​ៗ​ដែល​រស់នៅ​លើ​ភ្នំ​នោះ​។

​លោក​ អ៊ុក វណ្ណ​ដេ ​ស្ថាបនិក​សាលា​ដូង​ ​បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ ​និង​បាន​បញ្ជាក់​ថា​ ​ពុំ​មាន​ការ​រុះរើ​សាលាដូង​នោះ​ទេ​ តែ​មាន​ការ​រុះរើ​ផ្ទះ​សាលា​ដូង​ ​ហើយ​បច្ចុប្បន្ន​បាន​ដោះស្រាយ​រួចរាល់ ក្រោម​ការ​អនុគ្រោះ​ពី​ ​សម្ដេចធិបតី​ ហ៊ុន ម៉ាណែត​។ ​លោក​ថា​ ​កន្លង​មក​ ​គឺ​មាន​ការ​ញុះញង់​ដែល​នាំឱ្យ​មាន​ការ​ខឹងសម្បារ​ដល់​ថ្នាក់ដឹកនាំ​ប៉ុណ្ណោះ ​ហើយ​សម្ដេច​ធិបតី​ ​នឹង​ផ្ដល់​ឱកាស​ឱ្យ​លោក​ក្លាយ ​ជា​សកម្មជន​ពេញលេញ​មួយ​ក្នុង​ការ​ជួយ​ឃ្លាំមើល​កិច្ចការ​ផ្សេង​ៗ​ក្នុ​តំបន់​ជុំវិញ​ផងដែរ​។

លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង

​ស្ថាបនិក​សាលាដូង​រូប​នេះ​ ​ក៏​បាន​ប្ដេជ្ញាចិត្ត​ថា​ ​នឹង​ខិតខំ​ប្រឹងប្រែង​កសាង​សាលា​ដូង​ បណ្ដុះបណ្ដាល​អ្នក​ជំនាន់​ក្រោយ​ ​ធ្វើ​យ៉ាងណា​ឱ្យ​កុមារ​ទទួល​បាន​ការ​រៀនសូត្រ ​មាន​ចំណេះដឹង​ ​ជំនាញ​ក្នុង​ការ​ចិញ្ចឹម​ជីវិត ​ក៏​ដូចជា​បន្ត​រួមចំណែក​ជួយ​សង្គម​ជាតិ​ ​ដើម្បី​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យជាតិសេអ៊ូល

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/06/2025

សាកលវិទ្យាល័យជាតិសេអ៊ូល (Seoul National University) កំពុងប្រកាសជ្រើសរើសនិស្សិតអន្តរជាតិ សិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនតាមរយៈកម្មវិធីអាហារូបករណ៍ SNU

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសបារាំងចំនួន១០កន្លែងពីរដ្ឋាភិបាលបារាំងឆ្នាំសិក្សា២០២៤ -២០២៥។ អាហារូបករណ៍ជាការផ្ដល់...

ក្រសួងអប់រំជ្រើសរើសគ្រូបង្រៀនមធ្យមសិក្សា ៥០០នាក់ ដើម្បីបណ្តុះបណ្តាលក្នុងកម្មវិធីលើក​កម្ពស់គុណវុឌ្ឍិគ្រូបង្រៀន ជំនាន់ទី១

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2026

ក្រសួងអប់រំ យុវជន និងកីឡា កំពុងប្រកាសជ្រើសរើស​លោកគ្រូ អ្នកគ្រូ នៃគ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះទូទៅ​ក្នុង​សាលា​គោលដៅ និង​សាលា​ទទួលផលជះ នៃគម្រោង​កែលម្អការ​អប់រំចំណេះទូទៅ (GEIP និងGEIP-AF)

ក្រសួងអប់រំ ជ្រើសរើសគ្រូបង្រៀនទៅផ្លាស់ប្ដូរការបង្រៀននៅសាធារណរដ្ឋកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

ឱកាសផ្លាស់ប្ដូរបទពិសោធន៍ការបង្រៀនសម្រាប់គ្រូកម្ពុជា ទៅបង្រៀននៅសាធារណរដ្ឋកូរ៉េចំនួន៨៩ថ្ងៃ ក្រោមការសហការរបស់ ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការអាស៊ី-ប៉ាស៊ីហ្វិក នៃការអប់រំសម្រាប់ការយល់ដឹងសកល នៃសាធារណរដ្ឋកូរ៉េ...

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

អាហារូបករណ៍ BISU 2026 ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាញបកប្រែភាសាបរទេស នៅ​សាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2026

ឱកាស​សម្រាប់យុវជន សិស្ស និស្សិត ដែលកំពុងស្វែង​រក​អាហារូបករណ៍សិក្សា​ជំនាញបកប្រែ កម្រិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Beijing International Studies University។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យកាតាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យកាតា ពីកម្មវិធីអាហារូបករណ៍ Qatar University Scholarship ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់...

ឱកាសអាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (PhD) សម្រាប់គ្រូពេទ្យ ពីមូលនិធិ VCRF នៅសាកលវិទ្យាល័យ RMIT ប្រទេសអូស្ត្រាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/06/2026

សាកលវិទ្យាល័យ RMIT នៃប្រទេស​អូស្រ្តាលី បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ស្រាវជ្រាវថ្នាក់បណ្ឌិត (VCRF Scholarship) ផ្តោតលើការសិក្សាស្រាវជ្រាវអំពី «របួសជង្គង់ចំពោះកីឡាករ-កីឡាការិនី» ជាពិសេសគឺ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ជ្រើសរើសយុវជនចូលរៀនជំនាញឥតបង់ថ្លៃចំនួន ៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/12/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ បានប្រកាស​ជ្រើសរើស​យុវជន យុវនារី ដែលមកពីគ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យឱ្យ​ចូល​សិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតបង់ថ្លៃចំនួន ៥៤០កន្លែង។