តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

កម្មវិធីអាហារូបករណ៍ Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ ក្នុងមួយឆ្នាំៗ​មាននិស្សិតមិនតិចនោះទេ ដែលប្រាថ្នាចង់បានអាហារូបករណ៍មួយនេះ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌសមស្របអ្វីខ្លះអាចស្នើពាក្យអាហារូបករណ៍ Chevening បាន?

តាមរយៈការចុះផ្សាយរបស់គេហទំព័រផ្លូវការរបស់ Chevening បានលើកឡើងថា បេក្ខជនដែលអាចស្នើពាក្យអាហារូបករណ៍ Chevening បាន គឺបេក្ខជនត្រូវមានលក្ខខណ្ឌមួយចំនួនដូចជា ជាពលរដ្ឋ នៃប្រទេសដែល Chevening ផ្ដល់សិទ្ធ (រួមទាំងកម្ពុជា), ត្រឡប់ទៅកាន់ប្រទេសកំណើតវិញក្រោយបញ្ចប់ការសិក្សាក្នុងរយៈពេល២ឆ្នាំ, បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ។ មានវិញ្ញាបនបត្របញ្ជាក់ភាសាអង់គ្លេស មានបទពិសោធន៍ការងារយ៉ាងតិច២ឆ្នាំ ឬស្មើនឹង២៨០០ម៉ោង ។

ដោយឡែកសម្រាប់បេក្ខជនដែលមិនមានសិទ្ធក្នុងការស្នើពាក្យអាហារូបករណ៍ Chevening នេះបាន គឺជាបេក្ខជនដែល មានសញ្ជាតិអង់គ្លេស, ជនបរទេសដែលកំពុងស្នាក់នៅប្រទេសដែលមិនមានសិទ្ធពីអាហារូបករណ៍C hevening គឺមិនមានសិទ្ធស្នើអាហារូបករណ៍ទេ ប៉ុន្តែជនបរទេសដែលកំពុងរស់នៅប្រទេសដែលមានសិទ្ធពី Chevening នឹងមានសិទ្ធស្នើពាក្យអាហារូបករណ៍ ។ ជានយោជិត អតីតបុគ្គលិក ឬសាច់ញាតិ នៃអង្គការដៃគូ Chevening ប្រសិនបើការងារបានកើតឡើងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ។ ជាបេក្ខជនដែលធ្លាប់សិក្សានៅចក្រភពអង់គ្លេសដោយទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលចក្រភពអង់គ្លេស។

គួរបញ្ជាក់ដែរថា បេក្ខជនដែលត្រូវបានជ្រើសរើសជាបេក្ខជនជ័យលាភីអាហារូបករណ៍នឹងទទួលបានការគាំទ្រពីសំណាក់ភាគីអាហារូបករណ៍ដូចជា ថ្លៃសិក្សាពេញលេញ ការធ្វើដំណើរពីប្រទេសកំណើតទៅកាន់ចក្រភពអង់គ្លេស ថ្លៃនៃពាក្យសុំចូលទិដ្ឋាការ (Visa) ប្រាក់សម្រាប់ពិនិត្យសុខភាពចំនួន£75 ឬ៩៥$ (តេសត្តជំងឺរបេង) ។ ប្រាក់ឧបត្ថម្ភប្រចាំខែ កន្លែងស្នាក់នៅ និងការចំណាយប្រចាំខែនឹងទទួលបានអាស្រ័យលើអ្នកនឹងសិក្សាក្នុង ឬក្រៅទីក្រុងឡុងដ៍ (តាមសាកលវិទ្យាល័យផ្សេងៗ) ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ពីរដ្ឋាភិបាលប៊ែលហ្សិកឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/06/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលប៊ែលហ្សិក ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាលផ្សេងៗ នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសប៊ែលហ្សិកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈ​បាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/10/2025

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាស​ផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing តាមរយៈ Online ពីសាកលវិទ្យាល័យ Edinburgh

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2023

ឱកាសសិក្សាអាហារូបករណ៍ផ្នែក Digital Marketing នៅសាកលវិទ្យាល័យ Edinburgh នៅចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៣ ។ វគ្គសិក្សាផ្ដល់ជូនរយៈពេល៨សប្ដាហ៍សម្រាប់ពង្រឹងសមត្ថភាព...

CA​DT ប្រកាស​ផ្តល់​អាហារូបករណ៍​ ​”​ទេពកោសល្យ​ឌីជីថល​តេជោ​” ​ចំនួន​ ​២០០ ​កន្លែង​ ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​ដោយ​មាន​ការ​គាំទ្រ​ ​និង​ឧបត្ថម្ភ​ផ្ទាល់​ពី​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ​(​ក.​ប​.​ទ​.​)​,​ ​បណ្ឌិត្យ​សភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា​ ​(​CADT​)​ ​បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ការ​បើក​ទទួល​ពាក្យប្រឡង​ជ្រើសរើស...

អាហារូបករណ៍នៅសាកលវិទ្យាល័យ Zhejiang Normal ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Zhejiang Normal នៃសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន CSC Type B។

វិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​អង្គរ ផ្តល់​អាហារូបករណ៍១០០% និង ៥០% លើជំនាញវិស្វកម្ម​ ៥៨០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2024

វិទ្យាស្ថានជាតិពហុបច្ចេកទេស​អង្គរ បានប្រកាស​ពីការផ្តល់ជូនអាហារូបករណ៍ ១០០% និង ៥០% ទៅ​លើជំនាញ​បច្ចេកទេសពាក់ព័ន្ធនឹងវិស្វកម្ម​សរុបចំនួន ៥៨០កន្លែង ដោយ​ក្នុងនោះបេក្ខជនអាចទទួលបានប្រាក់ឧបត្ថម្ភ​ចំនួន ៦០ដុល្លារ​ក្នុងមួយខែថែមទៀត។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីរដ្ឋាភិបាលតួកគី ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/01/2024

ស្ថានទូតតួកគីប្រចាំនៅកម្ពុជាប្រកាសជូនដំណឹងអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសតួកគីឆ្នាំសិក្សា២០២៤។ កម្មវិធីអាហារូបករណ៍ជាការផ្ដល់ជូនពីរដ្ឋាភិបាលតួកគីផ្ដល់...

សាកលវិទ្យាល័យបច្ចេកវិទ្យា និង​សហគ្រិនភាព នឹងផ្តល់អាហារូបករណ៍ ១០០% ដល់បុត្រធីតា នៃ​គ្រួសារវីរៈយោធិននៅសមរភូមិជួរមុខកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2025

ជាការ​ចូលរួម​ចំណែក​សម្រាល​បន្ទុក និង​ជា​ការ​ដឹងគុណដល់វីរៈយោធិន​កម្ពុជា ដែល​បាន​ពលី​ជីវិត ឬបាត់បង់​លទ្ធភាព​ក្នុង​អាជីព​ដោយ​សារ​តែ​រងរបួស​ផ្តើម​ចេញ​ពី​ការឈ្លានពាន​នៅ​តាម​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ក្នុងពេលថ្មីៗនេះ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...