ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China ឆ្នាំសិក្សា២០២៤

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ពីកម្មវិធី Youth of Excellence Scheme of China (YES China) នៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin ក្រោមការឧបត្ថម្ភរបស់ក្រសួងអប់រំ នៃសាធារណៈរដ្ឋប្រជាមានិតចិន។ ការសិក្សានឹងផ្ដោតទៅលើតុល្យភាពរវាងចំណេះដឹងទ្រឹស្ដី និងការអនុវត្តន៍ជាក់ស្ដែងទាំងជំនាញទន់ និងជំនាញរឹង។

លក្ខខណ្ឌក្នុងការដាក់ពាក្យ បេក្ខជនទាំង២ភេទមិនមានសញ្ជាតិចិន ជាមន្ត្រីសាធារណៈក្នុងនាយកដ្ឋានរដ្ឋាភិបាល ឬជាបុគ្គលិកគ្រប់គ្រងជាន់ខ្ពស់ក្នុងស្ថាប័ន និងសហគ្រាស ឬជាបុគ្គលិករដ្ឋបាលនៅក្នុងសាកលវិទ្យាល័យ និងស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រ ឬជាបេក្ខជនដែលមានបទពិសោធន៍ការងារ ឬកម្មសិក្សាពាក់ព័ន្ធនៅក្នុងអង្គការអន្តរជាតិ។ លើសពីនេះបេក្ខជនមានអាយុក្រោម៤៥ឆ្នាំ និងមានសុខភាពល្អទាំងផ្លូវកាយ និងផ្លូវចិត្ត មានសញ្ញាបត្របរិញ្ញាបត្រ បទពិសោធន៍ការងារយ៉ាងតិច៣ឆ្នាំ។

ដើម្បីស្នើពាក្យអាហារូបករណ៍ បេក្ខជនត្រូវភ្ជាប់ពាក្យស្នើសុំអាហារូបករណ៍រដ្ឋាភិបាលចិន (បំពេញតាម Internet) ច្បាប់ចម្លងនៃលិខិតឆ្លងដែន សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ ប្រតិចារិកសិក្សា (ដោយភ្ជាប់ជាមួយការបកប្រែជាភាសាចិន និងភាសាអង់គ្លេសដែលមានបញ្ជាក់)។ វិញ្ញាបនបត្រជំនាញភាសាអង់គ្លេស ផែនការសិក្សា/ស្រាវជ្រាវជាភាសាអង់គ្លេស (ច្រើនជាង១០០០ពាក្យ) លិខិតអនុសាសន៍ចំនួន២ ជាភាសាចិន ឬជាភាសាអង់គ្លេសពីសាស្ត្រចារ្យ ឬសាស្ត្រាចារ្យរង លិខិតពិនិត្យសុខភាព (មានសុពលភាពក្នុងរយៈពេល៦ខែ) កំណត់ត្រាគ្មានទោស និងលិខិតបញ្ជាក់ការងារ ឬកម្មសិក្សា។

ដំណាក់កាលក្នុងការដាក់ពាក្យ ជំហានទី១ បេក្ខជនត្រូវដាក់ពាក្យស្នើសុំសំបុត្រចូលរៀននៅវិទ្យាស្ថានបច្ចេកវិទ្យា Harbin តាមរយៈ Email: shaowei@hit.edu.cn ។ ជំហានទី២ សូមចូលទៅកាន់ ប្រព័ន្ធព័ត៌មានអាហារូបករណ៍រដ្ឋាភិបាលចិន CSC ៖ http://studyinchina.csc.edu.cn រួចបំពេញពាក្យសុំតាម Internet ។ គួរបញ្ជាក់ថា បេក្ខជនត្រូវជ្រើសរើស ប្រភេទ A (ប្រភេទអាហារូបករណ៍) Code លេខ 1563 និង Apply for “Youth of Excellence Scheme of China Program អាហារូបករណ៍រដ្ឋាភិបាលចិន”។

អត្ថប្រយោជន៍ដែលជ័យលាភីអាហារូបករណ៍ទទួលបានរួមមាន ថ្លៃសិក្សាពេញលេញរយៈពេល២ឆ្នាំ ការចំណាយរស់នៅមានរយៈពេលមួយឆ្នាំ។
សម្រាប់ព័ត៌មានបន្ថែមសូមចូល https://studyathit.hit.edu.cn/Scholarships/list.htm?fbclid=IwAR1iPM4VCY8mi17FIiEUhsIxT98C_YjStARQLsnxSJ6tSZQBMENgiwLKROI


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

៤ចំណុច ដែលបេក្ខភាពស្នើអាហារូបករណ៍ Australia Awards​ គួរដឹងក្នុងពេលដាក់ពាក្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2025

នៅក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ Australia Awards មានច្រើនដំណាក់កាល ដែលបេក្ខជនត្រូវយកចិត្តទុកដាក់ ក្នុងពេលដាក់ពាក្យស្នើក្នុងដំណាក់កាលនីមួយៗ។ ឯកសារដាក់ស្នើពាក្យ ជាចំណុចរឹតតែសំខាន់ត្រូវត្រៀម និងដាក់ពាក្យស្នើបានឱ្យគ្រប់លក្ខខណ្ឌ។

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសផ្ដល់ការបណ្ដុះបណ្ដាលវិជ្ជាជីវៈកម្រិត១ដោយឥតបង់ថ្លៃ ៧៧៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺបានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ចំនួន៧៧៥កន្លែង ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...

វិទ្យាស្ថានពហុបច្ចេកទេស​ភូមិភាគ​តេជោសែនឦសាន ​ជ្រើសរើសយុវជន​ចូលរៀនជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/04/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​ឦសាន បានប្រកាស​ជ្រើសរើស​យុវជនចំនួន​២៤០នាក់ ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសហរដ្ឋអាមេរិកពីកម្មវិធីអាហារូបករណ៍SHE-CAN សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សស្រីដែលមានភាពជាអ្នកដឹកនាំ និងចង់បន្តការ.....

សាកលវិទ្យាល័យ SUSTech នៃប្រទេសចិន ជ្រើសរើសនិស្សិតអាហារូបករណ៍​១០កន្លែង សម្រាប់ថ្នាក់បរិញ្ញាបត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/03/2023

សាកលវិទ្យាល័យ Southern University of Science and Technology (SUSTech) នៃសាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ចំនួន ១០កន្លែង ដល់​និស្សិត​កម្ពុជា...

អាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ជំនាញវេជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/04/2026

ឱកាស​ទទួលបានអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវមួយ ខ្សែក្រវ៉ាត់មួយ ប្រភេទ CSC Type B ទៅសិក្សា​ជំនាញវេជ្ជសាស្ត្រ ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា ២០២៦-២០២៧ នៅប្រទេសចិន