កម្មវិធីអាហារូបករណ៍ Teacher Training Students ឆ្នាំ២០២៥ សម្រាប់​គ្រូ​បង្រៀន​កម្ពុជា ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានជូនដំណឹង​ដល់​លោកគ្រូ​ អ្នក​គ្រូ ដែល​កំពុង​បង្រៀន​នៅ​តាម​សាលារៀន​បឋមសិក្សា មធ្យមសិក្សា ឬសាលា​គរុកោសល្យ​នៅទូទាំង​ប្រទេសថា សម្រាប់ឆ្នាំ​២០២៥នេះ កម្មវិធីអាហារូបករណ៍ Teacher Training Students របស់ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និង​បច្ចេកវិទ្យា នៃ​ប្រទេស​ជប៉ុន នឹងផ្តល់អាហារូបករណ៍មួយ​ចំនួន​ដល់គ្រូបង្រៀន​កម្ពុជា ដើម្បីទៅ​សិក្សា​ស្រាវជ្រាវ​លើវិស័យ​អប់រំនៅ​ប្រទេស​ជប៉ុន ចាប់ពីខែកញ្ញា ឬតុលា ឆ្នាំ២០២៥។

អ្នកដែលជាប់អាហារូបករណ៍​នេះ នឹងទទួល​បានប្រាក់​អាហារូបករណ៍​សម្រាប់​ផ្គត់ផ្គង់​ការ​រស់នៅ រ៉ាប់រង​ថ្លៃសេវាសុខភាព ការ​ស្នាក់នៅ និងថ្លៃសំបុត្រ​យន្ត​ហោះ​ទៅមក កម្ពុជា ជប៉ុន កម្ពុជា។

មុខវិជ្ជាដែលត្រូវ​សិក្សា​ស្រាវជ្រាវ រួមមាន ៖ Educational administration and finance school Management, Educational methods (Instruction, learning system theory, curriculum, educational assessment), Specialized subject research (Mathematics, Physics, Chemistry, Gymnastics), Observational Tours and practice (Class observation, participation in special educatiional activities, tour of educational research facilities)។

លក្ខខណ្ឌ នៃការ​ចុះឈ្មោះ ៖ មានសញ្ជាតិខ្មែរ, បាន​បញ្ចប់​ការ​សិក្សា​ពី​សាលា​គរុកោសល្យ​ណាមួយ និង​កំពុង​បង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា សាលា​រៀនមធ្យមសិក្សា ឬ​សាលា​គរុកោសល្យ​នានា​នៅ​កម្ពុជា ដែល​មាន​រយៈពេល​បំពេញ​ការងារ​យ៉ាង​តិច៥ឆ្នាំ គិត​ដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥, មានអាយុ​មិនលើសពី ៣៥ឆ្នាំ (កើតត្រឹម ឬក្រោយថ្ងៃទី២ ខែមេសា ឆ្នាំ១៩៩០), មានចំណេះដឹងភាសាអង់គ្លេស​កម្រិតមធ្យម និង​មានឆន្ទៈ​សិក្សា​ភាសាជប៉ុន, មានសុខភាពល្អ​បរិបូរណ៌ ទាំងកាយសម្បទា និង​សតិបញ្ញា។

កាលបរិច្ឆេទ និង​ទីកន្លែងទទួលពាក្យ ៖ បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ចំពោះ​កម្មវិធីអាហារូបករណ៍នេះ សូមទាញ​យកពាក្យ​ស្នើ​សុំ​អាហារូបករណ៍​ជាភាសាអង់គ្លេស​ពី https://www.studyinjapan.go.jp/en/smap-stopj-applications-teacher.html ក្នុងគេហទំព័រ​របស់ស្ថានទូតជប៉ុនប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​ពាក្យ​សុំ​ប្រឡង​អាហារូបករណ៍​ជាភាសាខ្មែរ មក​បំពេញ​ដោយ​ចាំបាច់​ត្រូវ​ភ្ជាប់​មក​ជាមួយ​ព្រឹត្តិបត្រ​ពិន្ទុ​ពីសាលា​គរុកោសល្យណាមួយ ដែលបេក្ខជន​បានសិក្សា (មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ សាលា​គរុកោសល្យ និង​វិក្រឹតការខេត្ត​ជាដើម) រួច​យកទៅ​ដាក់នៅ​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ច​ការ​អាស៊ាន ដែលមានអាស៧ដ្ឋានអគារលេខ២៣ ផ្លូវលេខ ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង៤រសៀល។

សម្រាប់ព័ត៌មានបន្ថែម​ពីកម្មវិធីអាហារូបករណ៍ បេក្ខជន​អាច​ទាក់ទង​សាកសួរ​តាម​ទូរស័ព្ទលេខ ០៩៨ ៩៨៩ ៧៨៩ ឬទាក់ទង​នាយកដ្ឋានសហប្រតិបត្តិការ​អន្តរជាតិ និង​កិច្ចការ​អាស៊ាន​៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ផ្នែកវិស័យអាកាសចរណ៍ នៅសាកលវិទ្យាល័យ Qatar Airway 2025 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/04/2025

កម្មវិធីអាហារូបករណ៍ Qatar Airway University Undergraduate Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Qatar Airway សម្រាប់ឆ្នាំសិក្សា២០២៥។ 

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2024

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2023

កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាស​បើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ​ទៅសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *