ភ្នំពេញ– តាមរយៈ Scranton Women’s Leadership Center នៃសាធារណរដ្ឋកូរ៉េ ផ្ដល់កម្មវិធីអាហារូបករណ៍ SCRANTON សាច់ប្រាក់ដល់និស្សិតនារីដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រសិក្សា ឆ្នាំទី២ និងទី៣ តែប៉ុណ្ណោះ ។

បេក្ខនារីដែលអាចដាក់ពាក្យស្នើសុំអាហារូបករណ៍នេះបានត្រូវជានិស្សិតស្រីដែលសិក្សាថ្នាក់បង់ថ្លៃនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សាទី២ និងទី៣នៃឆ្នាំសិក្សា២០២២-២០២៣ មិនមែនជានិស្សិតដែលកំពុងត្រូវបានឧបត្ថម្ភដោយអាហារូបករណ៍ផ្សេងៗ មានអាយុចាប់ពី១៩ឆ្នាំឡើងទៅ មានពិន្ទុសិក្សាល្អ ឬហៅថា GPA ៣.០០ឡើងទៅ ។ លើសពីនេះ បេក្ខនារីត្រូវមានអាប្បកិរិយា និងអត្តចរិតល្អ មានចំណេះដឹងផ្នែកភាសាអង់គ្លេសដែលអាចប្រើប្រាស់សម្រាប់ទំនាក់ទំនងជាផ្លូវការបាន ។
ដើម្បីទទួលបានអាហារូបករណ៍ និស្សិតត្រូវភ្ជាប់ជាមួយ ជីវប្រវត្តិរូបសង្ខេប (Cover Letter& CV) ព្រឹត្តិបត្រពិន្ទុដែលមានបញ្ចាក់ពិន្ទុឆមាស(ច្បាប់ដើម) វិញ្ញាណបនបត្របញ្ជា្កក់ការសិក្សា(ច្បាប់ដើម) ឯកសារបញ្ជាក់កម្រិតភាសាអង់គ្លេស(បើមាន) និងសំណេរពណ៌នាអំពីខ្លួនឯងលើការសិក្សាក្នុងសាកលវិទ្យាល័យ រួមទាំងសមិទ្ធិផលដែលសម្រេចបាន (គម្រោង គោលដៅ ការងារដែលនិស្សិតប្រាថ្នាពេលអនាគត) មួយច្បាប់គ្រប់មុខ និងរាល់ឯកសារទាំងអស់ត្រូវជាភាសាអង់គ្លេស ។

គួរបញ្ជាក់ថា និស្សិតអាចទៅដាក់ពាក្យ និងសំណៅឯកសារផ្ទាល់នៅការិយាល័យទំនាក់ទំនងអន្តរជាតិ ស.ភ.ភ.ព រៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃផ្សាយដំណឹងតទៅ ។ សម្រាប់ព័ត៌មានលម្អិត និស្សិតអាចទាក់ទៅកាន់ការិយាល័យទំនាក់ទំនងអន្តរជាតិតាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់របស់ការិយាល័យ ឬតាមរយៈតេឡេក្រាម https://t.me/iroffice_rupp ។ ផុតកំណត់ទទួលពាក្យថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ ៕

ជីវប្រវត្តិ: ឈឿង ប៉ូលីណា ជាអ្នករាយការណ៍ និងសរសេរព័ត៌មាននៅស្ថាប័នព័ត៌មាន AMS Education ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 02/02/2024
ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 11/09/2024
ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឦសាន ជ្រើសរើសយុវជនចូលរៀនជំនាញ TVET
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 25/04/2024
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគឦសាន បានប្រកាសជ្រើសរើសយុវជនចំនួន២៤០នាក់ ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១ សិក្សាក្នុងរយៈពេល៤ខែ ក្នុងកម្មវិធី១.៥លាននាក់ ។

ក្រសួងអប់រំប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសឡាវ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/05/2023
ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/08/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/05/2024
ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

Fulbright ផ្ដល់អាហារូបករណ៍៤ពាន់នាក់សម្រាប់និស្សិតអន្តរជាតិ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 17/01/2023
កម្មវិធីអាហារូបករណ៍ Fulbright USA កំពុងបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិគ្រប់ជាតិសាសន៍ច្រើនជាង១៦០ប្រទេសចំនួន៤ពាន់...

ក្រសួងអប់រំប្រឡងជ្រើសរើសគ្រូបង្រៀនទៅសិក្សាអាហារូបករណ៍ Teacher Training Students នៅប្រទេសជប៉ុនឆ្នាំ២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/01/2024
ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសគ្រូបង្រៀនដែលកំពុងបង្រៀននៅតាមសាលាបឋមសិក្សា មធ្យមសិក្សា និងសាលាគរុកោសល្យទៅសិក្សាអាហារូបករណ៍នៃកម្មវិធី Teacher...



































































