សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ភ្នំពេញ – សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន និងជ្រើសរើសនិស្សិតចំនួន១០កន្លែងដែលរៀនជាភាសាអង់គ្លេស និងភាសាខ្មែរ (ថ្នាក់ពេញម៉ោង) ។

លក្ខខណ្ឌក្នុងការជ្រើសរើស បេក្ខជន-បេក្ខនារី ត្រូវមានសញ្ញាបត្របរិញ្ញាបត្រផ្នែកគីមី អាចប្រើប្រាស់ភាសាអង់គ្លេសសម្រាប់ការសិក្សា និងស្រាវជ្រាវថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ។ ជាមួយគ្នានេះតម្រូវភ្ជាប់ជាមួយឯកសារចាំបាច់ដូចជា ពាក្យសុំចុះឈ្មោះប្រឡង១ច្បាប់ សញ្ញាបត្របរិញ្ញាបត្រផ្នែកគីមីមានបញ្ជាក់ពីរាជធានី ខណ្ឌ ស្រុក ឬគ្រឹះស្ថាន១ច្បាប់ ព្រឹត្តិបត្រពិន្ទុថ្នាក់បរិញ្ញាបត្រផ្នែកគីមី១ច្បាប់ ប្រវត្តិរូបសង្ខេបមានបិទរូបថតថ្មី៤x៦ ១ច្បាប់ រូបថតថ្មី(ផ្ទៃពណ៌ខៀវ)ថតចំពីមុខឥតពាក់វ៉ែនតាទំហំ៤x៦ (០៣សន្លឹក) និងទំហំ៣x៤(០២សន្លឹក) ។

ការប្រឡងមាន៣មុខវិជ្ជាប្រឡងរួមមាន គីមីរូប គីមីវិភាគ និងភាសាអង់គ្លេស និងតម្រូវឱ្យបេក្ខជនប្រឡងបង់ប្រាក់សុំសិទ្ធប្រឡងចំនួន២០ដុល្លារជាមុន ។ បេក្ខជនទាំងអស់ដែលប្រឡងជាប់វិញ្ញាសារសរសេរ នឹងត្រូវឆ្លងកាត់ការសម្ភាសន៍ជាភាសាអង់គ្លេសពីកម្មវិធីថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់គីមី នៃសាលាក្រោយបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ ដើម្បីធ្វើការវាយតម្លៃបន្ថែមលើកម្រិតភាសាអង់គ្លេស ជំនាញ និងបុគ្គលិកលក្ខណៈ ។ បេក្ខជននឹងទទួលបានអាហារូបករណ៍១០០%ក្រោយជាប់វគ្គសម្ភាសន៍ និងវិញ្ញាសារសរសេរដៃ ។

សម្រាប់ព័ត៌មានបន្ថែមអាចធ្វើការទំនាក់ទំនងទៅកាន់ ០៧០ ៣៤៧ ២៤៨ / ០៩៦ ៨៦៥ ៧៩៨ ៨ / ០៩៦ ៦៦២ ២០៩ ៤ / ០៩២ ៨៤៥ ៦២១ / ០៩៩ ២៩៧ ៨៧៨ ។ ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម៉ោង១៦០០នាទី នៅបន្ទប់៥០១ ជាន់ទី៥ អគារស្ទែម នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្ដូរការសិក្សាពីកម្មវិធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/07/2024

ឱកាសផ្លាស់ប្ដូរការសិក្សាសម្រាប់និស្សិតអន្តរជាតិពីកម្មវីធីអាហារូបករណ៍ Hurford Youth Fellowship 2025 នៅសហរដ្ឋអាមេរិក។ កម្មវិធីផ្លាស់ប្ដូរការ...

សិក្សាជំនាញបច្ចេកទេសរថយន្តឥតបង់ថ្លៃ នៅវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2026

ជាឱកាស​សម្រាប់យុវជន​ដែលចង់ចេះជំនាញជួសជុលរថយន្ត ពេលនេះវិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ បានប្រកាស​ចុះឈ្មោះចូលរៀន​ដោយ​ឥតគិតថ្លៃ ក្រោម​គម្រោងកម្មវិធីសិក្សា TVET 1.5M របស់រាជរដ្ឋាភិបាល។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០កន្លែងនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ​ គ្រី ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦ ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ។

សាកលវិទ្យាល័យភូមិន្ទភ្នំពេញជ្រើសរើសនិស្សិត​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/01/2023

សាកលវិទ្យាល័យភូមិន្ទភ្នំពេញប្រកាសប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគីមីជំនាន់ទី៣ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ។...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន៤០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់ការសិក្សាឥតគិតថ្លៃជំនាញវិជ្ជាជីវៈចំនួន៤០កន្លែង នៅខេត្តបន្ទាយមានជ័យ ។ ការសិក្សាវគ្គបណ្ដុះបណ្ដាលនឹងចាប់ផ្ដើមចំនួន២វគ្គ ...

មជ្ឈមណ្ឌលស៉ីមេអូ RELC ផ្ដល់អាហារូបករណ៍ដល់បុគ្គលិកអប់រំចំនួន១៤កន្លែង លើវគ្គបណ្ដុះបណ្ដាល និងបច្ចេកទេសបង្រៀនភាសាអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសជ្រើសរើស បុគ្គលិកអប់រំ និងគ្រូបង្រៀនភាសាអង់គ្លេស ចំនួន១៤នាក់ ទៅសិក្សាអាហារូបករណ៍ វគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេស នៅ មជ្ឈមណ្ឌលស៊ីមេអូ RELC សម្រាប់ឆ្នាំ២០២៦។ វគ្គបណ្ដុះបណ្ដាល..

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០ភាគរយនៅ​សាកលវិទ្យាល័យខេមតិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

សាកលវិទ្យាល័យខេមតិច ដែលគេដឹងថា គឺជា​សាកលវិទ្យាល័យបច្ចេកវិទ្យា ដែលមានបទដ្ឋានអន្តរជាតិ ប្រកាស​ផ្តល់អាហារូបករណ៍ទេពកោសល្យស្ទែមថ្នាក់បរិញ្ញាបត្រជាច្រើនកន្លែង សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤...