ឱកាសសិក្សាជំនាញវិជ្ជាជីវៈចំនួន២៧០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែងប្រកាសជ្រើសរើសសិក្ខាកាមចូលសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីក្រោមគម្រោង១លាន៥សែននាក់របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍​ផ្ដល់ជូនការសិក្សាចំនួន២៧០នាក់ លើមុខជំនាញ៩ផ្សេងគ្នា។

ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ៣០នាក់, ការផ្សារអគ្គិសនី៣០នាក់, ការថែទាំ និងជួសជុលរថយន្ត៣០នាក់, សេវាកម្មកុំព្យូទ័រ៣០នាក់, សេវាកម្មសម្អាងកាយ៣០នាក់, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន៣០នាក់, ការធ្វើម្ហូបខ្មែរ៣០នាក់, ការកែច្នៃបន្លែ និងផ្លែឈើ៣០នាក់ និងជំនាញធុរកិច្ចភេសជ្ជៈ(ឆុងកាហ្វេ និងភេសជ្ជៈគ្រប់មុខ)៣០នាក់។ គួរបញ្ជាក់ថា វគ្គសិក្សានឹងផ្ដល់ជូនការសិក្សាចំនួន៣វេនដោយ វេនចន្ទ-សុក្រ(ព្រឹក-ល្ងាច)សិក្សារយៈពេល៤ខែ, វេនចន្ទ-សុក្រ(យប់) សិក្សារយៈពេល៨ខែ និងវេនសៅរ៍-អាទិត្យ(ព្រឹក-ល្ងាច)សិក្សារយៈពេល៨ខែ។

លក្ខខណ្ឌចុះឈ្មោះសិក្សាសម្រាប់ក្រុមគោលដៅ ៖ សម្រាប់ក្រុមគោលដៅអាទិភាពទី១ ជាយុវជនដែលមានអាយុចាប់ពី១៥ឆ្នាំឡើង មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ទទួលបានការសិក្សាឥតគិតថ្លៃ ទទួលបានប្រាក់ឧបត្ថម្ភ២៨ម៉ឺនរៀលក្នុងមួយខែ (ដោយសិក្សាពេញម៉ោង) និងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ពីក្រសួងការងារ និងឱកាសបន្តការសិក្សាផ្សេងៗ។ សម្រាប់ក្រុមគោលដៅទី២ ជាយុវជនដែលមានអាយុ១៥ឆ្នាំឡើង មានប័ណ្ណសម្គាល់ពិការភាព ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងយុវជនដែលឧទ្ទេសនាមដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ និងទទួលបានការសិក្សាដោយឥតគិតថ្លៃប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ និងទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ពីក្រសួងការងារ និងឱកាសបន្តការសិក្សាផ្សេងៗ។

សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងការចុះឈ្មោះសិក្សា អាចទៅកាន់វិទ្យាស្ថានដែលមានអាស័យដ្ឋាននៅខាងត្បូង មន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង (អតីតសាលាបំពេញវិជ្ជារៀបរយខេត្ត) រៀងរាល់ម៉ោងធ្វើការ ឬអាចទំនាក់ទំនងទៅកាន់ ០១២ ៧៧២ ០៣៧/ ០៨៨ ៥៦០០ ៦០៦/ ០៩៣ ៤១៦ ៣៤៣។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹង និងវគ្គសិក្សាចូលរៀនរៀងរាល់ដើមខែនីមួយៗ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ជំនាញវិជ្ជាជីវៈ ៥០០កន្លែង ពី​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនសៀមរាប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2023

សម្រាប់​សិស្សានុសិស្ស ឬយុវជន ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​វិជ្ជាជីវៈ (TVET) ពេលនេះ វិទ្យាស្ថាន​បច្ចេកទេស​ភូមិ​ភាគ​តេជោសែនសៀមរាប...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត ជំនាញបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ Beihang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទB ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសិក្សានៅសាកលវិទ្យាល័យ Beihang ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

អាហារូបករណ៍ China University of Petroleum ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/12/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅ China University of Petroleum សម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ China Scholarship Council (CSC)។

ឱកាសសិក្សាវគ្គខ្លីតាមអនឡាញ ពីវិទ្យាស្ថានគោលនយោបាយសាធារណៈ នៃសាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/09/2023

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីតាមរយៈOnline និងសិក្សាផ្ទាល់នៅសាកលវិទ្យាល័យ Auckland នៃប្រទេសនូវែលសេឡង់សម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សាធា.....

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ចំនួន១០កន្លែង សម្រាប់​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/11/2024

ឱកាស​សិក្សា​អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១០កន្លែង នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា ពី​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច​គតិព្រឹទ្ធបណ្ឌិត សម្រាប់​ឆ្នាំសិក្សា​២០២៤​-២០២៥។ អាហារូបករណ៍​ផ្ដល់​ជូន​តាមរយៈ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។