សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន១៦០កន្លែង

ភ្នំពេញ – ដើម្បី​បន្ត​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​វិស័យ​អប់រំ និង​បណ្តុះបណ្តាល​ធនធាន​មនុស្សនៅ​កម្ពុជា សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិទ្យាស្ថានជាតិ​សង្គម​កិច្ច បានប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​សរុប​ចំនួន១៦០កន្លែង (១០០%) ដល់សិស្សានុសិស្ស និស្សិត និង​យុវជន ដែលមាន​បំណង​ក្នុង​ការ​បន្ត​ការ​សិក្សា​។

​ជំនាញ​ឯកទេស​ដែល​ត្រូវ​ផ្តល់ជូន​នោះ​រួមមាន ៖ សង្គមកិច្ច​វិទ្យា (២០កន្លែង), កិច្ច​គាំពារ​សង្គម (២០កន្លែង), សង្គមវិទ្យា (២០កន្លែង), អក្សរសាស្រ្ត​អង់គ្លេស (២០កន្លែង), រដ្ឋបាល​សាធារណៈ (២០កន្លែង), គ្រប់គ្រងសាធារណៈ (២០កន្លែង), គោល​នយោបាយ​សាធារណៈ (២០កន្លែង), គោល​នយោបាយសង្គម (២០កន្លែង)។

លក្ខខណ្ឌ​នៃការជ្រើសរើស ត្រូវ​ជា​បេក្ខជន​ដែលមាន​ជីវភាពខ្វះខាត, ត្រូវ​មាន​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (BacII) ឬឯកសារ​បញ្ជាក់​ដែល​មាន​តម្លៃស្មើ, ត្រូវ​ឆ្លង​កាត់​កា​រប្រកួត​ប្រជែង​ជ្រើសរើស ដែល​រៀបចំ​ដោយ​ក្រុម​ការងារ​កម្មវិធី​សាបព្រោះ​គ្រាប់ពូជ នៃសហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រាជធានីភ្នំពេញ។

សម្រាប់​ការ​ដាក់ពាក្យ បេក្ខជន​ត្រូវ​ស្នើ​សុំ និង​បំពេញ​ទម្រង់​បែបបទ​ស្នើ​សុំ​អាហារូបករណ៍ ចាប់ពីថ្ងៃជូន​ដំណឹង​នេះ រហូត​ដល់ថ្ងៃទី៣០ ខែកុម្ភៈ ឆ្នាំ​២០២៣ជា​កំហិត។

សំណុំ​លិខិត​ដែលត្រូវ​ភ្ជាប់​ស្នើ​សុំ​អាហារូបករណ៍ រួមមាន ពាក្យ​សុំ​អាហារូបករណ៍, បង្កាន់ដៃ​ទទួល​ពាក្យ​ស្នើ​សុំ​អាហារូបករណ៍, ជីវប្រវត្តិសង្ខេប​ដែលមាន​បិតរូបថតថ្មី (៤x៦), សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ (Bac II) ឬ​ឯកសារ​បញ្ជាក់​ដែលមាន​តម្លៃស្មើ, ថត​ចម្លង​អត្តសញ្ញាណបណ្ណ ឬសេចក្តី​ចម្លង​សំបុត្រ​កំណើត, រូបថតក្នុង​ពេលថ្មីៗ​ទំហំ ៤x៦ ស.ម ថតពីមុខ​គ្មានវ៉ែនតា និង​មានផ្ទៃ​ខាងក្រោយ​ពណ៌ស ចំនួន៣សន្លឹក។

បេក្ខជន​ដែលមាន​ចំណាប់អារម្មណ៍ សូមទាញ​យក​សំណុំ​ឯកសារ​ស្នើ​សុំ​អាហារូបករណ៍​របស់ ស.ស.យ.ក. រាជធានីភ្នំពេញ តាមរយៈ​តំណភ្ជាប់ https://bit.ly/3C1gNuI ដើម្បីបំពេញ រួច Upload ឯកសារ​នេះ​តាមរយៈ​តំណភ្ជាប់ ៖ https://forms.gle/SurhLiQwyCzPh1Uc9​ ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញកម្រិតសញ្ញាបត្របច្ចេកទេសចំនួន២៤០កន្លែងនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តស្ទឹងត្រែងប្រកាសជ្រើសរើសចូលរៀនជំនាញបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យជាច្រើន​កន្លែងសិក្សាកម្រិត...

អាហារូបករណ៍ ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ ទៅសិក្សានៅសាធារណរដ្ឋគុយបា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2025

ក្នុងឆ្នាំ២០២៦ខាងមុខនេះ រដ្ឋាភិបាល​នៃសាធារណរដ្ឋគុយបា បានផ្តល់អាហារូបករណ៍ចំនួន ១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​ទៅបន្ត​ការ​សិក្សា​ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្រ្ត (Doctor of Medicine) នៅ​សាធារណរដ្ឋគុយបា សម្រាប់ឆ្នាំសិក្សា​២០២៦-២០២៧។

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រគ្រូបង្រៀនភាសាចិន ចំនួន៣០កន្លែង សម្រាប់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/03/2026

សាកលវិទ្យាល័យ Yunnan Normal Unversity (ស្ថិតនៅទីក្រុងគុនមីង ខេត្តយួនណាន ប្រទេសចិន ប្រកាស​ផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតចំនួន៣០នាក់ មកពីប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ដើម្បីសិក្សាថ្នាក់​បរិញ្ញាបត្រគ្រូបង្រៀន...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ​ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2025

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង សម្រាប់វគ្គសិក្សាថ្មី។ ការសិក្សាផ្ដល់ឱ្យក្រោមកម្មវិធី​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស របស់​រាជរដ្ឋាភិបាល

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី China-AUN ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/12/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅប្រទេសចិនពីកម្មវិធីអាហារូបករណ៍ China-AUN សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍មានកម្មវិធីសិក្សាជាភាសាចិន និងភាសាអង់គ្លេស។

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។