គន្លឹះ​ដើម្បី​ឱ្យ​មានការ​ចងចាំ​បាន​ល្អ

ជាការពិតណាស់ មនុស្ស​គ្រប់គ្នា​តែង​តែ​មាន​ការព្រួយ​បារម្ភ​ពី​ការ​បាត់បង់ការចងចាំ ភ្លេចរូបភាពការធ្វើដំណើររាល់កន្លែងដែលធ្លាប់រស់នៅ ឬមិនចាំមនុស្សដែលធ្លាប់ទាក់ទងជាមួយ។ ប្រសិន​បើ​មនុស្ស​ណាម្នាក់បាត់បង់ការចងចាំ គឺ​ប្រៀបដូចជា​បាត់បង់​ខ្លួន​ឯង ហើយវា ក៏​ផ្តល់ផល​ប៉ះពាល់​នៅ​ក្នុង​ដំណើរ​ជីវិត​ នៃការ​រស់​នៅ​ផងដែរ។

ដោយសារតែការចងចាំវាមានសារៈសំខាន់បែបនេះហើយ ទើបវាមិនមែនជារឿងចម្លែកពេកនោះទេ ដែលមនុស្សមួយចំនួនមានការភ័យខ្លាចអំពីបញ្ហាបាត់បង់ការចងចាំ ឬបារម្ភពីការគិតមានការថយចុះច្រើនជាងពីមុន, ការព្រួយបារម្ភនោះភាគច្រើនកើតឡើងនៅពេលមនុស្សមានវ័យចំណាស់។

តើកត្តាអ្វីដែលធ្វើឱ្យមនុស្សបាត់បង់ការចងចាំខណៈជាមួយគ្នានោះ អ្នកដទៃបែរជាចាំបានយ៉ាងល្អ? ត្រង់ចំណុចនេះ បើយោង​តាម​ការ​គេហទំព័រ Harvard Medical School បានឱ្យដឹងថា ហ្សែនបានដើរតួនាទីយ៉ាងសំខាន់ ព្រោះវាជាបំណែកនៃការកើតឡើងមកពីតំណរពូជ ប៉ុន្តែវាក៏នៅតែមានវិធីជាច្រើនផ្សេងទៀត ដែលណ្តាលឱ្យការបាត់បង់ការចងចាំកើនឡើង។

តើមានវិធីសាស្រ្ត​អ្វី​ក្នុង​ការ​ការពារ និង​ជំរុញ​ឱ្យ​មានការ​ចងចាំ?

Harvard Medical School បានបង្ហាញពីវិធីសាស្រ្ត​មួយ​ចំនួន ដូចជា យកចិត្តទុកដាក់ចំពោះរបបអាហារ, ធ្វើលំហាត់ប្រាណឱ្យបានទៀតទាត់, ហាមជក់បារី, តាមដានសម្ពាធឈាមក្នុងខ្លួនឱ្យបានល្អ, រក្សាកូលេស្តេរ៉ុល (ប្រើប្រាស់អាហារមានសារធាតុខ្លាញ់ល្អពីធម្មជាតិដែលស្របនឹងតម្រូវការនៃរាងកាយ) និងពិនិត្យឈាមជាប្រចាំដើម្បីរកសារធាតុដែលត្រូវបំពេញបន្ថែម។

ចំណែកឯការគិតគូរពីសុខភាពផ្លូវចិត្តវិញក៏មានសារៈសំខាន់នៅក្នុងចំណុចនេះដែរ តាមរយៈការពង្រឹងសាច់ដុំ ការធ្វើចលនារាងកាយ និងព្យាយាមចងចាំរាល់សម្លេងទាំងឡាយ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលស៊ីមេអូ SEPS ប្រកាស​ជ្រើសរើស​សំណើ​គម្រោងស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ច​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/12/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជូនដំណឹង​ដល់​បុគ្គលិក​អប់រំ និងអ្នកស្រាវជ្រាវ​ ពីការ​ជ្រើសរើស​សំណើគម្រោង ដោយ​មជ្ឈមណ្ឌល​ស៊ីមេអូ SEPS សម្រាប់កម្មវិធី​គម្រោង​គាំទ្រ​ការ​ស្រាវជ្រាវ​ទស្សនវិជ្ជាសេដ្ឋកិច្ចគ្រប់គ្រាន់...

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ផ្ដល់ការសិក្សាជំនាញ TVET ២៤០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/06/2025

ឱកាសរៀនជំនាញវិជ្ជាជីវៈ (TVET) សម្រាប់សិស្សានុសិស្ស និងសាធារណៈជន ដោយឥតគិតថ្លៃចំនួន២៤០០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសអង្គរសម្រាប់វគ្គសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ឱ្យសិក្សាពេញលេញ ពីរាជរដ្ឋាភិបាល...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2023

វិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ប្រកាសជ្រើសរើសបេក្ខជនសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលខ្លីសម្រាប់ឆ្នាំសិក្សា២០២៣។...

អាហារូបករណ៍២៥កន្លែងសម្រាប់ព្រះសង្ឃកម្ពុជាសិក្សាថ្នាក់បរិញ្ញាបត្រនៅពុទ្ធិកមហាវិទ្យាល័យសឹង្ហបុរី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

ពុទ្ធិកមហាវិទ្យាល័យប្រកាសផ្ដល់អាហារូបករណ៍ដល់សមណ:សិស្សដែរមានបំណង់សិក្សានៅផ្នែកសិក្សាព្រះពុទ្ធសាសនាចំនួន២៥កន្លែងនៅសាកលពុទ្ធិកសាកលវិទ្យាសឹង្ហបុរីសម្រាប់ឆ្នាំ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

ស.ស.យ.ក រាជធានីភ្នំពេញ ផ្ដល់អាហារូបករណ៍៣កន្លែងសិក្សានៅសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/09/2024

ដើម្បីបន្តចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ នឹង​ផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនយន៣កន្លែង​នៅ​សាកលវិទ្យាល័យ​ប៊ែលធីអន្តរជាតិ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ YALE ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/11/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ YALE សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦។ ការសិក្សាផ្ដល់តាមរយៈកម្មវិធីអាហារូបករណ៍ Yale University Scholarship 2026។

អាហារូបករណ៍សាច់ប្រាក់ពីធនាគារ Maybank សម្រាប់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធីអាហារូបករណ៍ Maybank Scholarship Programme 2025 ប្រកាសផ្ដល់អាហារូបករណ៍សាច់ប្រាក់សម្រាប់និស្សិតដែលកំពុងសិក្សានៅសាកលវិទ្យាល័យមួយចំនួននៅព្រះរាជាណាចក្រកម្ពុជា។