វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

អាហារូបករណ៍ផ្ដល់ជំនាញសិក្សាដូចជា ជំនាញសិក្សាដែលមានរយៈពេល៤ខែ មានវេនសិក្សាច័ន្ទ-សុក្រ (ព្រឹក-ល្ងាច) រួមមាន ៖ ការងារកំបោរ ៣០នាក់, ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៣០នាក់,​ ការផ្សារអគ្គិសនី (ផ្សារដែក) ៣០នាក់, ការថែទាំ និងជួសជុលរថយន្ត ៣០នាក់, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ៣០នាក់, ការកែច្នៃបន្លែ និងផ្លែឈើ ៣០នាក់, ការដាំ ថែទាំ និងប្រមូលផលស្វាយចន្ទី ៣០នាក់, សេវាកម្មកុំព្យូទ័រ ៣០នាក់​, សេវាកម្មម៉ាឃីតធីង (ទីផ្សារ) ៣០នាក់។

សម្រាប់ជំនាញសិក្សាមានរយៈពេល៨ខែដែលមានវេនសិក្សាច័ន្ទ-សុក្រ (ពេលយប់) រួមមាន៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៣០នាក់, ការផ្សារអគ្គិសនី (ផ្សារដែក) ៣០នាក់, ការថែទាំ និងជួសជុលរថយន្ត ៣០នាក់, សេវាកម្មបរិក្ខាត្រជាក់ក្នុងគេហដ្ឋាន ៣០នាក់, ការកែច្នៃបន្លែ និងផ្លែឈើ ៣០នាក់, សេវាកម្មម៉ាឃីតធីង (ទីផ្សារ) ៣០នាក់។ ជាមួយគ្នានេះសម្រាប់ជំនាញសិក្សាមានរយៈពេល១០ខែ ដែលមានវេនសិក្សាសៅរ៍-អាទិត្យ(ព្រឹក-ល្ងាច) រួមមាន៖ ការដំឡើងបណ្ដាញអគ្គិសនីក្នុងអគារ ៣០នាក់ និង ការកែច្នៃបន្លែ និងផ្លែឈើ ៣០នាក់។

លក្ខខណ្ឌបេក្ខជនអាចចូលសិក្សាត្រូវមានអាយុចាប់ពី១៥ឆ្នាំឡើងទៅ មានប័ណ្ណសមធម៌ ឬប័ណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ ។ បេក្ខជននឹងទទួលបានអត្ថប្រយោជន៍ពីអាហារូបករណ៍ដូចជា ការសិក្សាដោយឥតគិតថ្លៃ ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន២៨ម៉ឺនរៀលក្នុងមួយខែ (សិក្សាពេញម៉ោង) ទទួលបានការផ្ដល់ប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ ទទួលបានកន្លែងចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន។ ទទួលបានសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ និងឱកាសបន្តការសិក្សា លើសពីនេះទទួលបានជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ និងទទួលបានឱកាសការងារធ្វើសមរម្យ និងចំណូលទៀងទាត់។

បេក្ខជនដែលមានចំណាប់អារម្មណ៍សិក្សាអាចធ្វើការដាក់ពាក្យដោយផ្ទាល់នៅវិទ្យាស្ថានបច្ចេកទេសខេត្តកំពង់ធំ ដែលមានទីតាំងទល់វិទ្យាល័យកំពង់ធំ ក្រោយបុរីកុមារកំព្រាខេត្តកំពង់ធំ ឬអាចចុះឈ្មោះតាមរយៈគេហទំព័រ៖ https://scholarship.tvet.gov.kh/home ។ បេក្ខជនក៏អាចទំនាក់ទំនងទៅកាន់លេខ៖ ០១២ ៩២៦ ២៣២/ ០១៥ ៦៦៦ ១៥៥/ ០៣១ ៦៦៦៦ ១៥៥/ ០៩៦ ៩៤៣២ ៧៩៦/ ០១៧ ៩០១ ៦១៦/ ០១២ ២៣៩ ៨៧៦/ ០១៧ ៣២១ ៤៤៤/ ០៩៧ ៩៩៨៨ ៥៦១/ ០៧៦ ៦៦៨៨ ៣៣៣/ ០១២ ៦៣១ ៤០០/ ០៩០ ៧៩៩ ០៩២។

ចាប់ទទួលពាក្យពីថ្ងៃផ្សាយដំណឹងនេះរហូតគ្រប់ចំនួនកំណត់។ ចូលរៀនថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍​ SHE-CAN ថ្នាក់បរិញ្ញាបត្រ​នៅ​សហរដ្ឋអាមេរិក សម្រាប់ឆ្នាំ​២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2024

កម្មវិធីអាហារូបករណ៍ SHE-CAN ឆ្នាំ​២០២៤ បានប្រកាស​ពី​ការ​ទទួលពាក្យ​ស្នើ​សុំអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ទៅសិក្សា​នៅសហរដ្ឋអាមេរិកហើយ។

អាហារូបករណ៍សាកលវិទ្យាល័យពីមូលនិធិ Child’s Dream សិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/12/2024

មូលនិធិ Child’s Dream ប្រកាសជ្រើសរើសសិស្ស-និស្សិត ទៅសិក្សាថ្នាក់បរិញ្ញាបត្រសិក្សានៅសាកលវិទ្យាល័យនានានៅ​ប្រទេសថៃសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍ផ្ដល់ជូនការ និងជ្រើសរើសសម្រាប់សិស្ស-និស្សិត...

សិក្សាជំនាញ៨ ឥតគិតថ្លៃ នៅ​វិទ្យាស្ថាន​ជាតិសហគ្រិនភាព និង​នវានុវត្តន៍ (NIEI)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2025

សម្រាប់យុវជនមកពីគ្រួសារក្រីក្រ/គ្រួសារងាយរងហានិភ័យ កម្មករនិយោជិតនៃសេដ្ឋកិច្ចក្នុងនិងក្រៅប្រព័ន្ធ និងសារធារណៈជនទូទៅ ដែលចង់ទទួលបាន​ជំនាញ​មួយ​ច្បាស់លាស់​ប្រចាំជីវិត ដើម្បីប្រកប​ការងារ ឬបង្កើតជាមុខរបរ​ ពេលនេះ...

ឱកាសកម្មវិធីអាហារូបករណ៍ Schwarzman Scholars 2025 ទៅសិក្សានៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/08/2024

ឱកាស​អាហារូបករណ៍សម្រាប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ទៅ​សិក្សា​នៅ​ប្រទេស​ចិន ពី​កម្មវិធី Schwarzman Scholars Programme 2025។ អាហារូបករណ៍ ផ្ដល់ជូននូវថ្លៃសិក្សា ការស្នាក់នៅ និងប្រាក់ទំនុកបម្រុង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/04/2025

កម្មវិធីអាហារូបករណ៍ Commonwealth Distance Learning Scholarship 2025-2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យផ្សេងៗនៃចក្រភពអង់គ្លេស សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

អាហារូបករណ៍ទាំង១០ សម្រាប់និស្សិតសិក្សានៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2025

ការសិក្សានៅបរទេសសម្រាប់និស្សិត ត្រូវបានដឹងថា ជាការសិក្សាដែលចំណាយអស់ថវិកាយ៉ាងច្រើន ទាំងថ្លៃសិក្សា ថ្លៃស្នាក់នៅ និងការចំណាយផ្សេងៗ។ តាមរយៈគេហទំព័រ Scholarship Safe បង្ហាញនូវអាហារូបករណ៍កំពូលទាំង១០...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

តំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី ប្រទេសចិន ផ្តល់អាហារូបករណ៍ថ្នាក់​ឧត្តមសិក្សា​៨កន្លែង សម្រាប់និស្សិតកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/03/2023

មន្ទីរអប់រំនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ចំនួន៨កន្លែង ...