វិទ្យាស្ថាន​ពហុបច្ចេកទេសមិត្តភាពកម្ពុជា ចិន ខេត្តព្រះសីហនុ ផ្តល់អាហារូបករណ៍​ឥតបង់ថ្លៃចំនួន៨០០កន្លែង

ព្រះសីហនុ – វិទ្យាស្ថាន​ពហុបច្ចេកទេស​មិត្តភាពកម្ពុជា ចិន​ខេត្តព្រះសីហនុ ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈសាធារណៈ ក្រោម​ការ​គ្រប់គ្រង​របស់ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ទទួលសិស្ស និស្សិត ឱ្យ​ចូលរៀន​សម្រាប់ឆ្នាំ​សិក្សា​២០២២-២០២៣ ក្នុងនោះក៏​មានផ្តល់អាហារូបករណ៍ពេញលេញ​រហូតដល់ចំនួន ៨០០នាក់។

អាហារូបករណ៍ ១០០% ផ្តល់ជូន​ដូចជា ថ្នាក់បរិញ្ញាបត្រ​បច្ចេកវិទ្យា/សញ្ញាបត្រ​វិស្វករ ចំនួន២០០នាក់, ថ្នាក់បរិញ្ញាបត្ររងបច្ចេកវិទ្យា/សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ចំនួន ១៧៥នាក់, ថ្នាក់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ៣ ចំនួន ៧៥នាក់, ថ្នាក់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ២ ចំនួន ១៦០នាក់ និង​ថ្នាក់សញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ ចំនួន​១៩០នាក់។

ជំនាញដែលត្រូវសិក្សារួមមាន ៖ វិស្វកម្មសំណង់ស៊ីវិល, វិស្វកម្មអគ្គិសនី, បច្ចេកវិទ្យាព័ត៌មានវិទ្យា, គណនេយ្យ និងហិរញ្ញវត្ថុ និង​វិស្វកម្ម​យន្តសាស្រ្ត​រថយន្ត។

អត្ថប្រយោជន៍ទទួលបានពីអាហារូបករណ៍រួមមាន ៖ ការសិក្សាដោយឥតបង់ថ្លៃ 100%, ការស្នាក់នៅដោយឥតបង់ថ្លៃ, សិក្សាភាសាចិន អង់គ្លេស កុំព្យូទ័រ និងជំនាញឥរិយាបថការងារ( ជំនាញទន់) បន្ថែមលើជំនាញឯកទេស។

ជាមួយគ្នាសិស្ស​អាចសិក្សាបណ្តើរ ធ្វើការងារបណ្តើរ ដែលមានប្រាក់ខែខ្ពស់ ចាប់ពី 250$- 850$ ក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ( SSEZ)។

លក្ខខណ្ឌនៃការចុះឈ្មោះ សម្រាប់​ថ្នាក់បរិញ្ញាបត្របច្ចេកវិទ្យា/សញ្ញាបត្រវិស្វករ ត្រូវជាប់សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ, សម្រាប់ថ្នាក់បរិញ្ញាបត្ររងបច្ចេកវិទ្យា/សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ត្រូវជាប់ ឬធ្លាក់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ។

សម្រាប់ថ្នាក់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ត្រូវជាប់សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬលិខិត​បញ្ជាក់ថា ការ​សិក្សាជាប់ថ្នាក់ទី៩ នៃសាលាចំណេះដឹងទូទៅ ឬសញ្ញាបត្រ​ដែលមានតម្លៃស្មើ។

កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃផ្សាយ​ដំណឹងនេះតទៅ ហើយសម្រាប់ព័ត៌មានលម្អិត សូមទាក់ទងទៅ​កាន់អាស័យដ្ឋានវិទ្យាស្ថាន​ស្ថិត​ក្នុង​ភូមិ​ពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្ថិត​ក្នុង​តំបន់សេដ្ឋកិច្ច​ពិសេស​ខេត្តព្រះសីហនុ) ឬទាក់ទងទៅកាន់លេខទូរស័ព្ទ 098 777 807៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍១០០កន្លែងសិក្សានៅសាកលវិទ្យាឌីជីថលកម្ពុជា ពីសម្ព័ន្ធយុវជនអាហារូបករណ៍ (ស២)

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/01/2024

សម្ពន្ធយុវជនអាហារូបករណ៍ ស២ ប្រកាសផ្ដល់អាហារូបករណ៍១០០% ចំនួន១០០កន្លែងសិក្សានៅសាកលវិទ្យាល័យឌីជីថលកម្ពុជា(DUC) សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

អាហារូបករណ៍សម្រាប់សិស្សនារី​ទៅ​សិក្សា​នៅ​សហរដ្ឋអាមេរិក តាមរយៈកម្មវិធី SHE-CAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2024

ជាថ្មីម្តងទៀត​នៅឆ្នាំនេះ កម្មវិធីអាហារូបករណ៍ SHE-CAN បានកំពុងស្វែង​រកនិស្សិតស្រ្តីឆ្នើមពីប្រទេស​កម្ពុជា លីបេរីយ៉ា និងហ្គាតេម៉ាឡា ដែលមានការតាំងចិត្តខ្ពស់​ក្នុងការចូលរួមអភិវឌ្ឍប្រទេស​ខ្លួន ទៅ​បន្ត​ការ​សិក្សា​នៅសហរដ្ឋអាមេរិក។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ និងទូរគមនាគមន៍ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន១០០កន្លែងពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ សិក្សានៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

ឱកាសសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ វគ្គសិក្សាថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/05/2025

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ ប្រកាសជ្រើសរើសសាធារណជនចូលសិក្សាជំនាញវិជ្ជាជីវៈ ដោយឥតគិតថ្លៃសម្រាប់វគ្គសិក្សាថ្មី។ ការសិក្សា ផ្ដល់ជូនដល់យុវជនមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ កម្មករនិយោជិត នៃសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់១០កន្លែងនៅសាកលវិទ្យាល័យ MGIMO ប្រទេសរុស្ស៊ីឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/07/2023

សាកលវិទ្យាល័យ MGIMO នៃប្រទេសរុស្ស៊ី​ ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ដល់សារណជនទាំងអស់នៅបណ្ដាប្រទេសសមាជិកអាស៊ាន រួមទាំងកម្ពុជា ។...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Prince of Songkla ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2025

មហាវិទ្យាល័យវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Prince of Songkla ប្រកាសជ្រើសរើសនិស្សិតនិស្សិតបរទេស​ក្នុងការ​សិក្សាតាមរយៈអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/01/2023

វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបបាន​ប្រកាស​ផ្ដល់អាហារូបករណ៍១០០%ថ្នាក់បរិញ្ញាបត្រចំនួន១០០០កន្លែងសម្រាប់សិស្សទើបបញ្ចប់មធ្យមសិក្សាទុតិយភូមិ...

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...